កាន់តួនាទីរងខណ្ឌជាច្រើន លោក សេង គន្ធ ទម្រាំរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខណ្ឌមានជ័យ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី សម្រេចតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយការចាកចេញរបស់លោក ហែម ដារិទ្ធិ ឡើងកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ ដែលទើបប្រកាសផ្លូវការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មុនទទួលតែងតាំងជាអភិបាលខណ្ឌមានជ័យ លោក សេង គន្ធ កំពុងកាន់មុខតំណែងជាអភិបាលរងខណ្ឌមានជ័យ។ លោកធ្លាប់ទទួលតួនាទីជាអភិបាលរងខណ្ឌជាច្រើនដូចជា៖ […]

ព្រះកាយច័ន្ទ សម្រេចចុងក្រោយដើរចូលប្រកួត Miss Grand Cambodia 2024 មិនខ្វល់រឿងលើសអាយុ 

តារាស្រី ព្រះកាយច័ន្ទ បានប្រកាសក្តែងៗថា នាងនឹងចូលរួមប្រកួត Miss Grand Cambodia 2024 ដើម្បីដណ្តើមមកុដហើយ ដោយនាងមិនខ្វល់ពីវ័យរបស់ខ្លួនឡើយ ប្រការសំខាន់ គឺនាងមិនទាន់លើសអាយុ 

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ​នឹងឈប់ពីការងារសម្តែងនៅពេលដែលរៀបការរួច 

កៀកថ្ងៃចូលរោងការហើយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែសប្បាយចិត្ត រូបសម្រស់កាន់តែស្រស់ស្អាត នាងនឹងក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាតប្រចាំឆ្នាំ ២០២៣ នេះតែម្តង ។ ទន្ទឹមនឹងការត្រៀមខ្លួននេះ ក៏មានព័ត៌មានថា អនាគតស្វាមី ហ៊ិន ច័ន្ទនីរ័ត្ន នឹងឱ្យនាងឈប់ពីសិល្បៈ បន្ទាប់ពីរៀបការរួច

លោក Nall Dariddh ខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធាអង់គ្លេស​Sandhurst

ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ អបអរសាទរដល់នាយទាហាន Nall ដែលបានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ដែលជាសាលាយោធាមួយក្នុងចំណោមសាលាយោធាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក

កម្លាំងសមត្ថកិច្ចចុះរុះរើ និងវាយរបងថ្មដែលសង់រំលោភលើប្រឡាយបឹងត្របែក

សាលាខណ្ឌចំការមន បានចុះធ្វេីវិធានការរដ្ឋបាលដាក់គ្រឿងចក្រចុះរុះរើ និងវាយរបងថ្ម រឹងមាំ ដែលសង់រំលោភលើប្រឡាយបឹងត្របែក (បឹងធំ) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យរៀបចំ​ឥណទាន​ឡើងវិញដើម្បីជួយ​វិស័យទេសចរណ៍​

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារ វីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  បានប្រកាសលើកទឹកចិត្តដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់​ ពិនិត្យរៀបចំ​ឥណទាន​ឡើងវិញដើម្បីធ្វើយ៉ាងណាងជួយ​ដល់វិស័យទេសចរណ៍​នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍​នៅ​ខេត្តសៀមរាប ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ

បែកធ្លាយទារលុយ ២០០ដុល្លារពីជនរងគ្រោះ នាយរងផ្នែកសន្តិសុខស្រុកពញាឮម្នាក់ ត្រូវស្នងការខេត្តកណ្តាលផ្អាកការងារ

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ននាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ម្នាក់ ក្រោយបែកធ្លាយរឿងទារប្រាក់ចំនួន២០០ដុល្លារពីជនរងគ្រោះជាថ្នូរនឹងការតាមចាប់ជនល្មើស

ខ្លាខាំ ម្ចាស់បទ«CALL ME PAPA»ពេលកំពុងថតMV រងរបួសបញ្ជូនទៅពេទ្យភ្លាមៗ

ខណៈដែលកំពុងតែថតMV ឧកញ៉ា ខេមរៈ សិរីមន្ត ម្ចាស់បទ«CALL ME PAPA» ត្រូវបានខ្លាខាំរងរបួស យ៉ាងដំណំ ។ នេះបើតាមប្រភពគួរឲ្យទុកចិត្តមួយ បានទម្លាយឲ្យដឹង

ដោយសារពាក់ព័ន្ធករណីគ្រឿងញៀន មន្ត្រីនគរបាលម្នាក់ធ្លាក់របូតតំណែងពីអធិការរងក្រុងកំពត 

អនុសេនីយ៍ឯក មាស ពិសិដ្ឋ ត្រូវបានស្នងការខេត្តកំពតស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីលុបឈ្មោះចេញពីក្របខណ្ឌនគរបាលជាតិ ក្នុងតួនាទីជាអធិការរងក្រុងកំពត

សមាជិកបក្សភ្លើងទៀន ៤០០នាក់ចេញមុខតវ៉ាទាមទាទម្លាក់លោក ទាវ វណ្ណុល​ និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន

សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន សរុបប្រមាណជាង៤០០នាក់ នាំគ្នាតវានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទាទម្លាក់លោក ទាវ វណ្ណុល​ និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣