ម្តងនេះតារាចម្រៀង អេដា ដាក់ផែនការរស់នៅក្រៅប្រទេសហើយ សង់ផ្ទះ ចិញ្ចឹមមាន់ និងដាំប៉េងប៉ោះរស់នៅជាមួយស្វាមីដល់ចាស់កោងខ្នង 

ទើបតែចំណាយពេលវេលាផ្អែមល្ហែមជាមួយស្វាមីនៅក្រៅប្រទេសជាមួយកូនតូចរបស់ខ្លួនមិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងរ៉េប អេដា ដាក់ផែនការចង់រស់នៅក្រៅប្រទេសបាត់

ប្រជាពលរដ្ឋកំពុងតាមដានមើលចំណាត់ការលោក ឈឿន ប៊ុនឆន ប្តេជ្ញាចិត្តតេស្តរកសារធាតុញៀនមន្រ្តីនគរបាលក្រោមឪវាទខេត្តព្រៃវែង

លិខិតប្រកាសព័ត៌មានពីស្នងការខេត្តព្រៃវែង ពេលថ្មីៗកន្លងទៅ បានឲ្យដឹងថា មន្រ្ដី​នគរបាល​ខេត្ត​ព្រៃវែង​ ១១​ នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ ហើយត្រូវបញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ​បន្សាប​គ្រឿងញៀន​នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់ខ្លួនជនបរទេស ៤នាក់ និងរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត ៥០០គីឡូក្រាម

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ និងរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត៥០០គីឡូក្រាម

ស្នងការខេត្តបន្ទាយមានជ័យបំភ្លឺព័ត៌មានករណីទូរទស្សន៍ថៃផ្សាយថា ជនជាតិថៃ៩នាក់ចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថៃជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថាត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃចំនួន៩នាក់ខាងលើ

ឯកឧត្តមហេង សួរ៖ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស

ខនសឺត របស់ Khmer Beverages ជាមួយ Galaxy Navatra ចេញដំណើរប្រជុំដោយកំពូលតារាចម្រៀងល្បីៗ ថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ

ផលិតកម្ម Galaxy Navatra បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចុះកុងត្រាពេលកន្លងទៅ ឥឡូវប្រកាសបើកយុទ្ធនាការប្រគុំតន្ត្រីខ្នាតយក្សទូទាំង ២៥ រាជធានី- ខេត្ត ក្រុងហើយ ក្នុងផែនការប្រម៉ូតទីផ្សារប្រចាំឆ្នាំ២០២៤ នឹងចេញដំណើរនៅថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ នៅបរិវេណខាងមុខផ្សារទំនើប ជីប ម៉ុង 271 Mega Mall ប្រជុំទៅដោយកំពូល តារាចម្រៀងល្បីៗជាច្រើន

ពេជ្រ វត្តីសារ៉ាវឌី កាន់តែបើកចំហពីរឿស្នេហា មិនថាស្នេហាបែប GL ឬ BL គឺទទួលទាំងអស់ !

ស្របពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី កាន់តែមិនប្រកាន់ខ្លួន ជាពិសេសចំពោះរឿងស្នេហា រហូតនាងហានប្រកាសក្តែងៗថា មិនថាស្នេហាភេទដូចគ្នា ឬស្នេហាភេទផ្ទុយគ្នាទេ ( GL ឬ BL ) គឺនាងរីករាយនឹងទទួល ប្រសិនបើមើលឃើញថា នាងស្រឡាញ់ពេញចិត្ត និងអាចរស់នៅជាមួយគ្នាបាន

តារាសម្តែងវ័យក្មេង ម៉ូនី វិជ្ជរ៉ា កំពុងឈោងចាប់អាជីពច្រៀង និង រាំ ពង្រឹងស្នាដៃក្នុងសិល្បៈ

តារាសម្តែងវ័យក្មេង ម៉ូនី វិជ្ជរ៉ា កំពុងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានបញ្ចេញសមត្ថភាពថ្មីតាមរយៈការ ច្រៀង និង រាំ ជូនទស្សនិកជនទស្សនាកម្សាន្តអារម្មណ៍ កាលពីចុងសប្តាហ៍កន្លងមកនេះ ។ សម្រាប់អាជីពទាំង ២ នេះ ម៉ូនី វិជ្ជរ៉ា ទើបតែចាប់ផ្តើមកាលពីពេលថ្មីៗនេះប៉ុណ្ណោះ

Digital university ចាប់ផ្ដើមចូលវគ្គ សិក្សាថ្មី ក្នុងពេលឆាប់ៗនេះ

សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដំបូងគេបង្អស់ គ្រោង បើកឲ្យ និស្សិតចូលរៀនឆាប់ៗ ខាងមុខនេះហើយ នេះបើតាម ការបង្ហើបឲ្យដឹងពីថ្នាក់ដឹកនាំ នៃ សាកលវិទ្យាល័យនេះ

កាន់តួនាទីរងខណ្ឌជាច្រើន លោក សេង គន្ធ ទម្រាំរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខណ្ឌមានជ័យ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី សម្រេចតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយការចាកចេញរបស់លោក ហែម ដារិទ្ធិ ឡើងកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ ដែលទើបប្រកាសផ្លូវការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មុនទទួលតែងតាំងជាអភិបាលខណ្ឌមានជ័យ លោក សេង គន្ធ កំពុងកាន់មុខតំណែងជាអភិបាលរងខណ្ឌមានជ័យ។ លោកធ្លាប់ទទួលតួនាទីជាអភិបាលរងខណ្ឌជាច្រើនដូចជា៖ […]