រដ្ឋមន្ត្រីក្រសួងការងារ ចុះទីតាំងផ្ទាល់ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដាស្វីសរបស់Prince Horology

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ និងឥស្សជនចិន ចូលរួមបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា​ និងចិន ឆ្នាំ២០២៤

នារាត្រីថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្ដម លី ស៊ូឡី  សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានអញ្ជើញជាអធិបតីបើក (ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ថ្នាក់រដ្ឋមន្ត្រី អគ្គរដ្ឋទូតចិន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃប្រទេសទាំងពីរ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ បងប្អូនជាអ្នកវិនិយោគ និសិ្សតជនជាតិចិន និង ប្រជាពលរដ្ឋជាច្រើនកុះករចូលរួមផងដែរ

អ្នកនិពន្ធ៖​សៀវភៅ(កូនប្រុសច្បងដ៏មានឥទ្ធិពល)មានវត្តមាននៅប្រទេសបារាំងបន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអ្នករៀបរៀងសៀវភៅ (កូនប្រុសច្បង ដ៏មានឥទ្ធិពល) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីធ្វើ​បច្ចុ​ប្បន្នភាព និងបោះពុម្ពលើកទី២ សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) បានមានវត្តមាននៅប្រទេសបារាំង បន្ទាប់​​​ពីទៅដល់​សហរដ្ឋ​អាមេរិក និងប្រទេសជប៉ុន តាមការស្នើសុំរបស់អ្នកគាំទ្រ សកម្មជន និងមហាជន​កាលពី​ពេល​​កន្លង​មក

លោកស្រី អឹង  ស្រីនិច្ច និងក្រុមការងារសប្បុរសធម៌ បាននាំយកអំណោយ ទៅចែកជូនដល់សិស្សានុសិស្សនិងអ្នកដែលមានជីវភាព ខ្វះខាត នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត

ភ្នំពេញ ៖ លោកស្រី អឹង  ស្រីនិច្ច ម្ចាស់ហាងផ្កានាំសំណាង នំខេក & កាដូផ្លែឈើនាំសំណាង សាខា ខេត្តព្រះសីហនុ រួមជាមួយក្រុមការងារសប្បុរសធម៌ បាននាំយកនូវសម្ភារៈសិក្សាមួយចំនួនធំ ទៅចែកជូនដល់ប្អូនៗ ដែលជាសិស្សានុសិស្សសាលាបឋមសិក្សាកំពង់នង់ ដែលស្ថិតនៅក្នុង ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដោយក្នុងនោះរួមមានសិស្សសរុបចំនួន៣៨១នាក់ សម្ភារៈដែលបានចែកជូនដល់សិស្សានុសិស្សគ្រប់រូប

ទណ្ឌិត សម រង្ស៊ី កំពុងព្យាយាមអូសគណបក្សភ្លើងទៀន កម្លាំងជាតិ និងឆន្ទៈខ្មែរ ឱ្យចូលក្នុងផ្នូរជាមួយអតីតបក្សសង្រ្គោះជាតិ

ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានចេញសារអំពាវនាវដល់គណបក្សនយោបាយ៣ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ឱ្យឈប់ឈ្លោះដណ្តើមផលប្រយោជន៍គ្នាតទៅទៀត ហើយងាកមករួមសហការគ្នាវិញ

ក្រោយបទ«CALL ME PAPA» ផ្ទុះខ្លាំង តារារ៉េបខ្មែរមួយជីវិត និយាយ បះលើកំពូលតារាចម្រៀង រៀមច្បង២រូបដោយមិនខ្លាចញញើត

“ប្អូនគ្មានសិទ្ធិមកចាត់ចែងបង ឲ្យច្រៀង ឬមិនច្រៀងចង្វាក់នេះ ឬចង្វាក់នោះទេ”

សុទ្ធតែកំពូលតារាចម្រៀង បងប្អូននៅខេត្តព្រៃវែង ដឹងតែកក្រើកទៀតហើយស្អែកនេះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ព្រៃវែងហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្រ្តីនេញ បានប្រជុំទៅដោយកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយអាយដលផងដែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដកតំណែងអភិបាលក្រុងកែប

នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ

តារាកំប្លែង យាយយ៉យ កាត់បន្ថយការច្រៀងអាយ៉ៃ មកថតរឿងខ្នាតខ្លីបែបកំប្លែងជាមួយកូនប្រុសដើម្បីបានប្រាក់ចំណូល ! 

ដោយសារតែទីផ្សារចម្រៀង អាយ៉ៃឆ្លើយឆ្លងកាន់តែស្ងប់ស្ងាត់ បានធ្វើឱ្យតារាកំប្លែងជើងចាស់ យាយយ៉យ ងាកមកចាប់អាជីពថតរឿងខ្លីកំប្លែងៗជាមួយកូនប្រុសរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល

មិនទាន់ឡើងឆាកប្រកួតផងបេក្ខភាព Miss Grand Cambodia 2024 ព្រះកាយច័ន្ទ បោះពាក្យសម្តីចាក់ដោតនិងគម្រាមមិនចូលរួមប្រកួតកម្មវិធីផ្សេងៗ …! 

មិនទាន់បានឡើងឆាកប្រកួតស្រួលបួលផង ស្រាប់តែកញ្ញា ព្រះកាយច័ន្ទ បេក្ខភាព Miss Grand Cambodia 2024 តំណាង ​ខណ្ឌ ទូលគោក បានបោះពាក្យសម្តីធ្ងន់ៗ និង ចាក់ដោតបំផុតនៅលើ ហ្វេសប៊ុក របស់ខ្លួនអំពីការប្រកួត រហូតធ្វើឱ្យមហាជនបើកភ្នែកធំៗមើលនាងគ្រប់ៗគ្នា