លាក់លែងជិតហើយ បើស្វីតដល់ថ្នាក់នេះ តារាចម្រៀង ពូ និងកញ្ញា ហ៊ិន លីដា ដឹងតែមានដំណឹងល្អ Surprise ហ្វេនហ្វេន មិនខាន !

ទើបតែបែកធ្លាយព័ត៌មានថា តារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា បានស្រឡាញ់គ្នាក្នុងទ្រនុំតែមួយមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀង ពូ បានសារភាពដោយត្រង់ៗថា ស្រឡាញ់ ពេញចិត្ត លើ កញ្ញា ហ៊ិន លីដា នៅពេលដែលឃើញនាងរបូតស្បែកជើង

លោក គឹម សន្តិភាព ចំអកឲ្យក្រុមប្រឆាំងក្រៅស្រុកកុំបន្តយកទីអារាមធ្វើជាទីជម្រកគណបក្សនយោបាយគួរណាស់ខ្មាសក្មេងផង

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចេញមកប្រតិកម្មទៅវិទ្យុអាស៊ីសេរី និងឧទ្ទាមក្រៅច្បាប់ដឹកនាំដោុទណ្ឌិត សម រង្សុី ដោយបានលើកឡើងថា គីង្គក់លក់ថ្នាំស្រែង!ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ! ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅវិញ!

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅលើទឹកដីកម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសឡើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ការអភិវឌ្ឍផែកងទ័ពសមុទ្ររាម និងប្រភេទទ័ពផ្សេងទៀត គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា ហើយគ្មានចេតនាដើម្បីគំរាមកំហែង ឬបង្កើតសង្គ្រាមជាមួយអ្នកណានោះទេ

សម្ដេចតេជោ ហ៊ុន សែន កែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ធំ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសេចក្ដីសម្រេច ស្ដីពី ការកែសម្រួល ផ្ទេរ និងចាត់តាំង ថ្នាក់ដឹកនាំក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ដកំពង់ធំ ដោយចាត់តាំង លោក ជា ចាន់តូ ជាប្រធានកិត្ដិយស នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ធំ និងលោក វង្សី វិស្សុត ផ្ទេរពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ

រដ្ឋមន្ត្រីក្រសួងការងារជំរុញក្រុមហ៊ុនចិនជួយពង្រឹងសមត្ថភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមហ៊ុន Hunan Construction Investment Group បង្កើតកិច្ចសហប្រតិបត្តិការ និងការគាំទ្រការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេសលើវិស័យសំណង់ និងវិស័យគ្រឿងយន្តនៅកម្ពុជា

កេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ កញ្ញា កុយ អេណា សុខចិត្តបោះចោលលុយរាប់ម៉ឺនដុល្លារ ចេញទៅប្រទេស ញូវហ្សេឡែន 

នៅសល់តែប៉ុន្មានថ្ងៃទៀតកញ្ញា កុយ អេណា Miss Grand Cambodia 2023 លំដាប់រងទី ១ នឹងចេញទៅប្រទេស ញូវហ្សេឡែន ដើម្បីតាមរកក្តីស្រមៃខ្លួន ដោយសុខចិត្តបោះបង់ប្រាក់រាប់ម៉ឺនដុល្លារចោល

អបអរសាទរបទ« Call Me PaPa » មានអ្នកចូលទស្សនាលើបណ្តាញសង្គម Tik Tok រហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក!

អបអរសាទរបទចម្រៀង « Call Me PaPa » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសប៉ុណ្ណោះទេ ពេលនេះបទចម្រៀង « Call Me PaPa » បានល្បីល្បាញជុំវិញពិភពលោក ជាក់ស្តែងនៅលើបណ្តាញសង្គម Tik Tok មានអ្នកចូលទស្សនារហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក

ភ្ជាប់ពាក្យមិនបានប៉ុន្មានផង ភិន សុដាលីស គ្រោងដឹកដៃគូដណ្តឹងចូលរោងការក្រោយចូលឆ្នាំ ខ្មែរ រួច ! 

ទើបតែភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃសោះ ស្រាប់តែមានលេចលឺព័ត៌មានថា មេម៉ាយកូនមួយ ភិន សុដាលីស ត្រៀមខ្លួនធ្វើជាកូនក្រមុំក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីភ្ជាប់ពាក្យរួច

វិស័យចិញ្ចឹមសត្វក្នុងស្រុកចាប់ផ្តើមទទួលបានពន្លឺនៃការរស់រានឡើងវិញហើយ

ក្រោយពីអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុករងផលប៉ះពាល់និងខាតបង់ប្រាក់អស់រយៈពេលជាច្រើនឆ្នំាមកនេះ ឥលូវចាប់ផ្តើមទទួលបានពន្លឺ នៃការរស់រានឡើងវិញហើយ កាលពីថ្ងៃទី៩ខែមករាឆ្នំា២០២៤ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចាត់ឱ្យក្រុមមន្ត្រីជំនាញក្រោមឱវាទរបស់ក្រសួង បើកកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វនៅកម្ពុជា

លោក ឆាយ បូរ៉ា ទទួចសុំខាងរោងភាពយន្តដាក់ម៉ោងចាក់ផ្សាយរឿង « អ៊ំចនម៉ែដោះ »ឱ្យបានច្រើន !

ច្រើនថ្ងៃមកហើយដែលរឿង « អ៊ំចនម៉ែដោះ » ដែលជាស្នាដៃថ្មីរបស់លោក ឆាយ ប៉ូរ៉ា បានដាក់បញ្ចាំងនៅរោងភាពយន្ត ប៉ុន្តែអ្វីដែលធ្វើឱ្យលោកមិនសប្បាយចិត្តនោះ គឺស្នាដៃរបស់លោកត្រូវបានខាងរោងភាពយន្ត ដាក់ម៉ោងផ្សាយមិនច្រើនដូចរឿងបរទេស ហេតុដូច្នេះហើយទើបលោកទទួចសុំឱ្យខាង រោងភាពយន្តបន្ថែមម៉ោងផ្សាយឱ្យបានច្រើន