មន្រ្តីបូលិសជិះពីខេត្តស្ទឹងត្រែងមកដល់ខណ្ឌច្បារអំពៅ សមត្ថកិច្ចក្របួចបាន គ្រឿងញៀន ៥គីឡូ

មន្រ្តីនគរបាលចរាចរណ៍ខេត្ដស្ទឹងត្រែង និងបក្ខពួក២នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតគ្រឿងញៀន៥គីឡូក្រាម ពេលសមត្ថកិច្ចឆែកអាវុធជាតិផ្ទុះ នៅមុខមន្ទីរពេទ្យជោវៃ ខណ្ឌច្បារអំពៅ កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ពេលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានបើកយុទ្ធនាការដាក់គោលដៅ រឹងបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ-គ្រឿងស្រវឹង

គណបក្សកម្លាំងជាតិ៖ វិធានការគណបក្សភ្លើងទៀន ក្នុងការបណ្តេញអ្នកតស៊ូជាមួយគណបក្សជា «ទង្វើផ្តាច់ការ»

គណបក្សប្រឆាំងថ្មី ដែលមានថ្នាក់ដឹកនាំជាអតីតសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន គឺគណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ចាត់ទុកវិធានការរបស់គណបក្សភ្លើងទៀន ក្នុងការបណ្តេញសកម្មជនតស៊ូចាស់ៗ នាថ្មីៗនេះ គឺជាទង្វើផ្តាច់ការ បង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដល់សមាជិក

អភិបាលខេត្តកណ្តាលបញ្ជាឱ្យអាជ្ញាធរដោះស្រាយបញ្ហាខ្វះខាតទឹកដាក់ស្រែជាង ១ពាន់ហិកតានៅស្រុកកណ្ដាលស្ទឹង

ផ្ទៃដីស្រូវប្រាំងចំនួន១៨៩៣ ហិតា ដែលប្រឈមការខ្វះទឹកស្រោចស្រព អភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបូមទឹកដើម្បីស្រោចស្រពជូនដល់ប្រជាកសិករដែលកំពុងប្រឈមការខ្វះខាតទឹក នៅស្រុកកណ្ដាលស្ទឹង ឱ្យបានគ្រប់គ្រាន់

កាន់តែយ៉ាប់មែនទែនហើយ! ភ្លើងទៀន មិនរលត់ ទើបចម្លែក បើផ្ទៃក្នុងឈ្លោះដណ្តើមតំណែងគ្នាមិនចេះចប់យ៉ាងនេះ

កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គណបក្សភ្លើងទៀន បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្តងទៀតហើយ គឺសាខាគណបក្សប្រចាំនៅខេត្តសៀមរាប បានឈ្លោះគ្នាបែកផ្សែង ព្រោះតែសេចក្តីសម្រេចតែងតាំងគណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី

ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផល​ប្រលង​ជ្រើសរើស​និស្សិត​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​នគរបាល​ជំនាន់ទី១៥

គណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ នគរបាលនៃក្រសួងមហាផ្ទៃ ប្រកាសលទ្ធផលប្រឡង ប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសម័យប្រឡង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងទៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យជំនាញចុះព្យាបាលសុខភាពស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃជូនពលរដ្ឋខេត្តកំពត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួត ជូនដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ៣.៥១២ នាក់ ស្មើនិង ៥.៣៨៤ ករណី ដែលរស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ព្រមជាមួយការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរ ពាក់ព័ន្ធយ៉ាងច្រើនកុះករ កាលព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤

តោះ! អ្នកខេត្តពោធិ៍សាត់យើងដឹងតែសប្បាយហើយ ថ្ងៃនេះនិងថ្ងៃស្អែក សុទ្ធតែអាយដលល្បីៗទៅច្រៀងនៅទីនោះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ពោធិ៍សាត់ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ

Sad យូរហើយ វង្ស ថាណាន់ សុំដាក់ Rap  ឱ្យរញ្ជួយដីម្តង « លង់សម្រស់ »

ចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra យូរហើយតារាចម្រៀង វង្ស ថាណាន់ មិនធ្លាប់បានចេញបទចម្រៀង Rap ដើម្បីបំរើអារម្មណ៍ទស្សនិកជនឡើយ ដោយឡែកថ្មីៗនេះ វង្ស ថាណាន់ បានផ្លាស់ប្តូររសជាតិថ្មី មកច្រៀងបទចម្រៀង រ៉េប តាមសំណូមពរទស្សនិកជនឱ្យរញ្ជួយដីម្តង តើនឹងមានអ្វីកើតឡើង ? 

មិនធម្មតា អ្នកនិពន្ធ សង្ហា ចេញបាញ់ស្នេហ៍លើកទី ១ បាញ់ចំបេះដូងពុកម៉ែបងប្អូន ធ្វើឱ្យបទចម្រៀង « Call Me Papa »ផ្ទុះជុំវិញពិភពលោក 

ស្របពេលដែលបទចម្រៀង « Call Me Papa » កំពុងផ្ទុះជុំវិញពិភពលោក ថ្ងៃនេះយើងសូមនាំអារម្មណ៍ទស្សនិកជនមកស្គាល់អ្នកនិពន្ធបទចម្រៀងមួយបទនេះ ។ ការពិតលោក សង្ហា គឺជានិពន្ធបទចម្រៀង « Call Me Papa » នេះឡើង និង បានបាញ់ត្រូវចំបេះដូងពុកម៉ែបងប្អូន ក្រោយចូលផលិតកម្ម Galaxy Navatra អស់ពេលយ៉ាងយូរ

មិនគួរឱ្យជឿលោក ព្រីន ទទួលធ្វើ BA តែ​ ២ក្រុមហ៊ុនសោះ សល់លុយទិញវីឡាថ្មីតម្លៃរាប់សែនដុល្លារ !

ដើមឆ្នាំថ្មីនេះតារាសម្តែងរូបសង្ហា ព្រីន ទទួលបានការងារជា BA ឱ្យក្រុមហ៊ុនធំ ២ ដោយទទួលបានតម្លៃខ្លួនខ្ពស់ រហូតអាចទិញវីឡាតម្លៃរាប់សែនដុល្លារផងដែរដោយគ្រាន់តែចុះកុងត្រាការងារត្រឹមតែជាងមួយឆ្នាំ