ទើបទិញរថយន្តថ្មីឱ្យកូនប្រុសមិនបានប៉ុន្មានផង អ្នកនាង ខាត់ សុឃីម ត្រៀមបោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកក្រុមហ៊ុនថ្មី  

ទើបតែទិញរថយន្តតម្លៃរាប់ម៉ឺនដុល្លារឱ្យកូនប្រុសមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀងជើងចាស់ អ្នកនាង ខាត់ សុឃីម ត្រៀមបោះទុនប្រាក់រាប់ម៉ឺនដុល្លារបន្ថែមទៀតដើម្បីបើកក្រុមហ៊ុនរកស៊ីថ្មីមួយ បន្ទាប់ពីជោគជ័យនៅក្នុងការលក់ផលិតផលថែរក្សាសម្រស់មួយប្រភេទ

អាយុច្រើនហើយ សុខ សីឡាលីន ត្អូញចង់មានកូន តែមិនចង់មានប្តី ​!

ថ្មីៗនេះតារាចម្រៀង សុខ សីឡាលីន បានពោលពាក្យនៅក្នុងចិត្តថា នាងចង់មានកូន និង ចង់បង្កើតកូន ប៉ុន្តែមិនចង់រៀបការ ។ បន្ទាប់ពីលឺពាក្យទាំងនេះបានធ្វើឱ្យមិត្តសិល្បករជាច្រើនមានការភ្ញាក់ផ្អើល

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុ បាននិងកំពុងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមាន្រ្តី បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅខេត្តព្រះសីហនុ បង្ហាញពីអគារខ្ពស់ៗកំពុងឈរព្រោងព្រាត ខណៈដែលអគារជាប់គាំងមួយចំនួនរដ្ឋាភិបាលកម្ពុជា ដាក់ផែនការជំរុញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងទាំងនោះ

ដើម្បីដោះស្រាយអគារជាប់គាំង សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជា «ដាច់ខាតមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ » 

នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅ « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹក​ថ្ងៃពុធ ទី៣១ ខែមករា​នេះ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដាច់ខាតមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ និងបញ្ជាអោយចេញសេចក្ដីជូនដំណឹង ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី មិនឲ្យអនុញ្ញាតបើកក្លឹបបាញ់ស៊ីបឯកជននៅក្នុងប្រទេសកម្ពុជា បន្តទៀតឡើយ

អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦

(វៀថចន្ទន៍)៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាស្នើរ DUC បង្រៀនយ៉ាងណាឆ្នាំទី១ ត្រូវរៀនផ្ដោតភាសាអង់គ្លេសឱ្យចេះអោយបាន ជាមូលដ្ឋានគ្រឹះក្នុងការស្រាវជ្រាវ Digital

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្នើឱ្យនិស្សិតទាំងអស់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ត្រូវខិតខំប្រឹងប្រែងសិក្សាផ្តោតលើភាសាអង់គ្លេស សម្រាប់ឆ្នាំទី១ ដោយធ្វើយ៉ាងណាត្រូវនិយាយឱ្យប្រើការបានដើម្បីជាមូលដ្ឋានក្នុងការស្រាវជ្រាវ

ភ្ញាក់ផ្អើលខ្លាំង តារាសិចស៊ី ដួង ម៉ានិច្ច នឹងរៀបចំមង្គលការបែបអឺរ៉ុប និងមិនទទួលទានគ្រឿងស្រវឹង ! 

តារាសម្តែង ដួង ម៉ានិច្ច នឹងចូលរោងការជាមួយដៃគូរបស់ខ្លួននៅចុងខែ មេសា ឬ ដើមខែ ឧសភា ឆ្នាំ ២០២៤ នេះ តាមគម្រោងមង្គលការរបស់តារាស្រីរូបនេះនឹងរៀបចំឡើងតាមបែបអឺរ៉ុប នៅទឹកដីខេត្ត កំពង់សោម ជាពិសេសគឺនាងប្រកាសមិនដាក់គ្រឿងស្រវឹងក្នុងថ្ងៃជ័យរបស់ខ្លួន

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញ សមិទ្ធផល ធំៗទើបតែ ទទួលបាន

បើកឆាកដើមឆ្នាំ ២០២៤ តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានសមិទ្ធផលធំៗជាច្រើន ជាពិសេសក្រោយពីបទចម្រៀង « Call Me Papa » ផ្ទុះល្បីល្បាញពេញពិភពលោក កាន់តែធ្វើឱ្យលោកលេចធ្លោខ្លាំងក្នុងវិស័យចម្រៀង នេះគឺជាកម្លាំងចិត្តធំបំផុតសម្រាប់លោកក្នុងការបន្តការងារចម្រៀងរបស់លោកទៅមុខជាបន្តទៀត

កញ្ញា ម៉ិច ខេមម៉ា ត្រូវអ្នកគ្រប់គ្រងការប្រកួតកញ្ញាឯកដ៏អស្ចារ្យ ប្រចាំខេត្ត កំពង់ឆ្នាំង ដកសិទ្ធចេញពីការប្រកួតឬលាឈប់ដោយខ្លួនឯង ?

មិនទាន់ទាំងឡើងឆាកប្រកួតប្រជែងជាផ្លូវការផង ស្រាប់តែអ្នកគ្រប់គ្រងការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃ កម្ពុជា ប្រចាំខេត្ត កំពង់ឆ្នាំង ឆ្នាំ ២០២៤ ប្រកាសថា កញ្ញា ម៉ិច ខេមម៉ា បានសុំដកខ្លួនចេញពីការប្រកួតទៅវិញ ។ ជុំវិញនៃការសុំដកខ្លួនចេញពីការប្រកួតនេះ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង រហូតអ្នកខ្លះនិយាយថា ម៉ិច ខេមម៉ាដកខ្លួនចេញពីការប្រកួតដោយខ្លួនឯង ឬដោយសារមានបញ្ហាអ្វី ?