កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញពីព្រឹត្តិការណ៍ Pre Gumball 3000ឆ្លៀតទៅរំលឹកអនុស្សាវរីយ៍កាលពីកុមារនិងផ្តាំផ្ញើឱ្យក្មួយៗប្រឹងប្រែងរៀនសូត្រ 

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏មានវត្តមានៅក្នុងព្រឹត្តិការណ៍ Pre Gumball 3000នៅលើទឹកដីខេត្ត សៀមរាប ផងដែរកាលពីប៉ុន្មានថ្ងៃមុនរួមជាមួយរថយន្តទំនើបរបស់ខ្លួន ។ បន្ទាប់ពីចប់កម្មវិធី លោក ខេមរៈ សិរីមន្ត ក៏បានឆ្លៀតទៅរំលឹកអនុស្សាវរីយ៍ចាស់នៅក្នុងសាលាបឋមសិក្សាដែលខ្លួនធ្លាប់បានសិក្សាកាលពីកុមារភាព ឆ្លៀតពេលជាមួយគ្នានោះលោកបានក៏ផ្តាំផ្ញើទៅកាន់ប្អូនៗ និង ក្មួយៗឱ្យប្រឹងប្រែងរៀនសូត្រ ។  តាមរយៈវិដេអូខ្លីជាងមួយនាទីដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះនៅព្រឹកមិញនេះ លោកបានរៀបរាប់ថា « មកលេងសាលាបឋមសិក្សាដែលខ្ញុំធ្លាប់រៀនពីកុមារ […]

លោក ពៅ សុខ៖ សម្តេច ហ៊ុន សែន ជាបិតាស្ថាបនិកដ៏អស្ចារ្យនៃការកែទម្រង់កម្ពុជា

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ពៅ សុខ សមាជិកក្រុម​ប្រឹក្សា​ភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅស្តីពីជីវប្រវត្តិសម្តេចតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា មិនមែនត្រឹមតែជាបិតាសន្តិភាពរបស់កម្ពុជាទេ […]

យុទ្ធនាការ Fit For Hope 2024 បំផុសការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់

យុទ្ធនាការ Fit For Hope 2024 ដែលជាយុទ្ធនាការលើកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ នៅរៀបចំធ្វើនៅសណ្ឋាការសូហ្វីតែលភ្នំពេញ ។  ជំងឺមហារីកសុដន់មានអត្រាតួលេខឈរនៅលំដាប់ខ្ពស់ជាងគេនៅតាមមន្ទីរពេទ្យក្នុងចំណោមជំងឺមិនឆ្លងទាំងអស់។ ដោយមើលឃើញពីហានីភ័យខ្ពស់ចំពោះសុខភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ទើបមានការរៀបចំនូវយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់ ដែលមានឈ្មោះថា […]

ការបោកប្រាស់ដែលមិនចេះខ្មាសអៀន

ទោះបីជាក្រុមអ្នកបច្ចេកទេសបានពន្យល់ច្បាស់លាស់អំពីផែនទី Google Map ថាជាផែនទីរបស់ក្រុមហ៊ុនឯកជនដែលគេបង្កើតឡើងក្នុងគោលដៅធ្វើពាណិជ្ជកម្ម និងមិនមែនជាឧបករណ៍សម្រាប់វាស់វែងព្រំដែនរវាងរដ្ឋនិងរដ្ឋក៏ដោយ ក៏បុគ្គលរូបនេះនៅតែនិយាយដដែលដោយមិនចេះអៀនខ្មាសទាល់តែសោះ។ នេះដោយសារតែមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រុលនិយមបានដុះស្លែក្រាស់ពេកក្នុងប្រព័ន្ធគំនិតរហូតមិនអាចកែបាន។  យើងសាកស្រមៃថា ប្រសិនបើបុគ្គលបែបនេះឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយស្រាប់តែប្រកាសយកផែនទី Google Map ដើម្បីវាស់វែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន ពេលនោះប្រទេសជិតខាងច្បាស់ជាអស់សំណើចផង ឆ្ងល់ផងថា មិនគួរមានមេដឹកនាំបែបនេះនៅក្បែរខាងទាល់តែសោះ។ កុំថាឡើយតែផែនទី Google Map ទោះបីជាផែនទីណាក៏ដោយដែលផលិតដោយក្រុមហ៊ុនឯកជនហើយមានគោលដៅពាណិជ្ជកម្មគឺគ្មានតម្លៃសម្រាប់ការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។  នៅលើពិភពលោកនេះ ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែន គេពឹងផ្នែកតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលប្រទេសជិតខាងពាក់ព័ន្ធព្រមព្រៀងទទួលយកទាំងអស់គ្នា។ […]

ត្រៀមខ្លួនចេញទៅដណ្តើមមកុដលើឆាកអន្តរជាតិ កញ្ញា ឡូយ ច័ន្ទរស្មី Miss Cambodia 2024 បង្ហាញពីជំហ និងការដណ្តើមមកុដ ! 

ស្របពេលដែលក្លាយទៅជាម្ចាស់មកុដ Miss Cambodia 2024 កញ្ញា ឡូយ ច័ន្ទរស្មី បានបង្ហើបប្រាប់ចំណុចសំខាន់ៗមួយចំនួន ដែលធ្វើឱ្យនាងទទួលបានមកុដនៅក្នុងក្តីស្រមៃ ។ ជាមួយនិងការត្រៀមខ្លួនចេញទៅប្រកួតនៅ​លើ​ឆាកអន្តរជាតិនៅចុងខែវិច្ឆិកាខាងមុខ កញ្ញា ឡូយ ច័ន្ទរស្មី ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងប្រឹងពង្រឹងសមត្ថភាពខ្លួនបន្ថែម ។  កញ្ញា ឡូយ ច័ន្ទរស្មី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានសមត្ថភាព និងភាពឆ្លាត​វៃមកជាមួយផងដែរ ។ ជួបជាមួយនាងកាលពីពេលថ្មីៗនេះនាងបានបង្ហើបប្រាប់ថា មានចំណុចសំខាន់ធំៗចំនួន ៣ ដែលធ្វើឱ្យនាងក្លាយទៅជាម្ចាស់មកុដ Miss Cambodia […]

ព្រីន ត្រៀមបញ្ចេញស្នាដៃធំៗក្រោយជះលុយផ្ទាល់ខ្លួនធ្វើបទចម្រៀង Remix និងតារាចម្រៀង ម៉េង កែវពេជ្ជតា ក្នុងគោលដៅមួយនេះ !

បន្ទាប់ពីល្បីល្បាញក្នុងការធ្វើបទចម្រៀង Remix ដែលមានចំណងជើងថា « ពេលណាបងមករកអូន» រួមជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា មក តារាចម្រៀង ព្រីន ត្រៀមនឹងបញ្ចេញស្នាដៃថ្មីៗទៀត ក្នុងគោលដៅធំមួយនេះ ។ មកទល់ពេលនេះបទចម្រៀង Remix « ពេលណាបងមករកអូន » របស់លោក ព្រីន និង អ្នកនាង ម៉េង កែវ​ពេជ្ជតា នៅតែពេញនិយមស្តាប់ពីសំណាក់ទស្សនិកជន រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យលោក ព្រីន និង អ្នកនាង […]

សាងគ្រួសារជាង ៤ ឆ្នាំ កែវ ពេជ្រពិសី ទុកចិត្តស្វាមី កាណាដា មិនប្រែចិត្តរងចាំកូនវ័យ ៥ ឆ្នាំទើបគិតគូរឿងចាកចេញ !

តារាសម្តែង កែវ ពេជ្រពិសី ចាប់ផ្តើមចេញមុខក្នុងសកម្មភាពសិល្បៈឡើងវិញហើយ ក្រោយពីកូនប្រុសនាងមានវ័យជិត ៣ ឆ្នាំ ។ ក្នុងអំឡុងពេលនេះ កែវ ពេជ្រពិសី មិនទាន់បានគិតគូរឿងចេញទៅរស់នៅ តាមស្វាមីនៅប្រទេស កាណាដា ទេ ផ្ទុយទៅវិញនាងបែរជារងចាំកូនប្រុសមានវ័យ ៥ ឆ្នាំ ទើបចាកចេញ ។  កែវ ពេជ្រពិសី បានប្រកាសវិលត្រឡប់ចូលកាន់វិស័យសម្តែងឡើងវិញហើយបន្ទាប់ពីបានបោះបង់អាជីពសម្តែងអស់ពេលជាច្រើនឆ្នាំ ទោះមិនបានតំណែងជាតួឯកដូចមុន នាងសុខចិត្តថតដោយមិនប្រកាន់អ្វីទាំងអស់ ពីព្រោះនាងចង់សាងស្នាដៃជាច្រើនដើម្បីទុកជាអនុស្សាវរីយ៍មុនពេលចេញទៅរស់នៅប្រទេស […]

ត្រៀមខ្លួនរៀបការជាមួយអ្នកលក់អនឡានល្បីឈ្មោះ តារាសម្តែងស្រគតស្រគំ ប៊ឺរី បង្ហាញជីវិតហ៊ឺហាដើរទិញវីឡាតម្លៃកប់សារី !  

ធ្លាប់ជាតារាសម្តែងស្រគត់ស្រគំ​ មិនសូវចេះនិយាយស្តី និងចូលចិត្តលាក់បាំងពីជីវិតឯកជនរបស់ខ្លួន នោះ ពេលនេះតារាសម្តែងរូបសង្ហា ប៊ឺរី ប្រែប្រួលហើយ លោកប្រែទៅជាបុរសដែលនិយាយច្រើន និងបង្ហាញពីជីវិតពិតរបស់ខ្លួនឱ្យមហាជនបានដឹងលឺ ជាពិសេសពេលថ្មីៗនេះលោកបានបង្ហាញជីវិតហ៊ឺហាជាមួយរថយន្តទំនើប ព្រមទាំងដើរទិញវីឡាតម្លៃខ្ទង់លានដុល្លារមុននឹងរៀបការជាមួយអ្នកលក់អនឡាញល្បីឈ្មោះមួយរូប ។ តារាសម្តែងលោក មាស វឌ្ឍនៈសម្បត្តិ ហៅ ប៊ឺរី បានប្រកាសត្រៀមដឹកដៃអ្នកលក់អនឡាញល្បីឈ្មោះម៉ាដាមដា ចូលរោងការជាផ្លូវការនៅក្នុងខែ កុម្ភះឆ្នាំ ២០២៥ ខាងមុខហើយ ប៉ុន្តែមុននឹងពិធីមង្គលការរបស់អ្នកទាំងពីររៀបចំឡើង អ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលប្រៀបដូចជាគ្រួសារនិងគ្នាទៅហើយ ព្រោះមានពេលខ្លះ ម៉ាដាមដា បានហៅលោក […]

ស្រ្តីខ្មែរធ្លាប់រៀបការនិងមានកូនរួច អ្នកនាង ប្រាសាទ ដាវីន ក្លាយជាម្ចាស់មកុដ Miss Universe Cambodia ២០២៤

ស្ទើរតែមិនគួរឱ្យជឿថាអ្នកនាង ប្រាសាទ ដាវីន អាចគ្រងមកុដ Miss Universe Cambodia ២០២៤ឡើយ ដោយសារអ្នកនាងបានរៀបការនិងមានកូនម្នាក់រួចហើយ ។ សម្រាប់ការប្រកួត Miss Universe Cambodia ឆ្នាំ២០២៤នេះ គឺពុំបានរៀបចំឡើងធំដុំដូចរាល់ឆ្នាំឡើយ ដោយអ្នករៀបចំកម្មវិធីបានជ្រើសរើសបេក្ខភាពចំនួន ៥ នាក់ចូលរួមប្រកួតវគ្គចុងក្រោយតែម្តង ។ ការប្រកួត Miss Universe ឆ្នាំនេះគឺគណកម្មការបើកសេរីសម្រាប់ស្រ្តីគ្រប់រូបចូលរួមប្រកួត មិនថាស្រ្តីនៅលីវ រៀបការមានគ្រួសារ ឬបែកបាក់នោះទេ គឺអាចចូលរួប្រកួតបាន ជាក់ស្តែងអ្នកនាង ប្រាសាទ ដាវីន ដែលជាស្រ្តី […]

«យើងត្រូវគ្នាវិញបានទេ? » បទចម្រៀងដំបូងរបស់ ធីតា ដាវីកាពន្លកចម្រៀងថ្មី Galaxy Navatra បង្កប់រសជាតិពីរទាក់ទាញអារម្មណ៍ហ្វេនៗខ្លាំងមិនធម្មតា !

MVចម្រៀង « យើងត្រូវគ្នាវិញបានទេ? » របស់តារាចម្រៀងពន្លកថ្មីនៅក្នុងផលិតកម្ម Galaxy Navatra កញ្ញា ធីតា ដាវីកា ពិតជាទាក់ទាញខ្លាំងណាស់ដោយសារក្នុងបទចម្រៀងមួយបទនេះបង្កប់ទៅដោយអត្ថន័យ និងបានបញ្ចូលនូវរសជាតិ ២ផ្សេងគ្នា ដែលអាចទាក់ទាញអារម្មណ៍អ្នកគាំទ្រខ្លាំងមិនធម្មតា ។ កញ្ញា ធីតា ដាវីកា ផ្តើមចេញពីអ្នកលេង TikTok ដ៏មានប្រជាប្រិយភាពមួយរូបដែលមាន Follower ជាង700K នាងគឺជានារីដ៏ស្រស់ស្អាតមកពីខេត្ត ក្រចេះ […]