សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រលោកស្រី ម៉ៅ ចំណាន ជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បករខ្មែរ

ឯកឧត្តម ហេង សួរ ជំរុញឱ្យសិស្ស-និស្សិត ប្រើប្រាស់វេទិកាការងារដើម្បីជាមូលដ្ឋានក្នុងការសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគតដែលស្របទៅនឹងទីផ្សារ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសិស្ស-និស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវនឹងនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខចង់បាន។   

អ្នកនាំពាក្យ៖​ ស្នងការមិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនគ្រូបង្រៀនម្នាក់ដែលប្រើអំពើហិង្សា លើកុមារនោះទេ 

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០​ ខែកុម្ភៈ​នេះ​ បដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើ ហិង្សា លើកុមារនោះទេ ដោយសាររូបភាព ហិង្សា នោះគឺនៅបរទេសមិនមែននៅកម្ពុជាយើងទេ សូមសាធារណជនមេត្តាជ្រាបកុំឱ្យមានការយល់ច្រឡំ

ក្រសួងសាធារណការ គាំទ្រការចូលរួមពីវិស័យឯកជនក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រុមហ៊ុន BYD បានសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ខ្លួននៅប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប

ទ្រាំអស់ពេលជិត ៦ ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា សុំបញ្ចេញអារម្មណ៍ពិតធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ 

កាលពីម្សិលមិញនេះអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករ ខ្មែរ បានបង្ហាញនូវអារម្មណ៍ខឹងសប្បារយ៉ាងខ្លាំងទៅលើបុគ្គលម្នាក់ ដោយប្រើពាក្យសម្តីខ្លាំងៗ ព្រមទាំងឌឺដងផ្លែផ្កា ហើយថា ខ្លួនខំទ្រាំអស់ពេលជិត ៦ ឆ្នាំហើយ ទើបតែបញ្ចេញ

កុំប្រៀបធៀបគ្នាអី! ថាក់ស៊ីន ជាជននាំតែផលប្រយោជន៍ដល់ជាតិថៃ ឯ សម រង្ស៊ី នាំតែរឿងចង្រៃដល់ជាតិ និងប្រជាជនកម្ពុជា

កាលពីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីជាប់ពន្ធនាគារបានរយៈពេល៦ខែ ក្នុងទោសជាប់ពន្ធនាធនាគាររយៈពេល១ឆ្នាំ

ឯកឧត្តម ប៉ែន បូណា៖ ថ្វីបើរយៈពេលខ្លី តែរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំធេង និងមានប្រជាប្រិយភាពខ្ពស់ហួសពីការស្មាន

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរការបានរយៈពេល ៦ខែ ហើយ

លោក ទីប្រឹក្សា៖ សៀវភៅ (សម្តេច ហ៊ុន សែន និងបេសកកម្ម​បញ្ចប់សង្រ្កាម​នៅកម្ពុជា) នឹងត្រូវ​បញ្ចប់ការរៀបរៀង​ក្នុងពេលឆាប់ៗនេះ

លោក ពៅ សុខ ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មេរ និងចាទីប្រឹក្សាផ្ទាល់សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងឆាប់ៗឆាងមុខនេះ លោកនឹងបញ្ចប់​វណ្ណ​កម្មថ្មីមួយទៀត គឺសៀវភៅមានចំណងជើងថា (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាម​នៅ​កម្ពុជា)

ក្រុមហ៊ុន «ស្រលាញ់អ្នក» បានសម្ពោធជាផ្លូវការដែលមានភាគហ៊ុនខ្មែរនិងថៃ

ក្រុមហ៊ុន ស្រលាញ់នាក់ ( SRALANH NEAK)  បានសម្ពោធបើកដំណើរការជាផ្លូវការនូវរថយន្តដឹកជញ្ជួនរបស់ខ្លួននៅការិយាល័យទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏, អ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស, ថ្នាក់ដឹកនាំក្រុមហ៊ុន«ស្រលាញ់អ្នក» ក្រុមវិនិយាគិនខ្មែរ-ថៃ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប

ឧកញ៉ា យឹម តាស្រង់ រៀបចំកម្មវិធីជប់លៀងនិងផ្ដល់ពានរង្វាន់ដល់អ្នកលក់ឆ្នើមរាប់រយនាក់

ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 និងលោកស្រី លី ញ៉ូវរី អគ្គនាយិការក្រុមហ៊ុន នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជប់លៀង និងផ្ដល់ពានរង្វាន់ដល់អ្នកលក់ឆ្នើមក្រុមហ៊ុនEEw9 ដែលខិតខំលក់ផលិតផលបានច្រើនជាងគេ