ត្រឹម២ ប្រកួត ក្រុមបាល់ទាត់ « ខេមបូឌាហ្វូតបលសូពើស្តារ » អាច រកប្រាក់បានជាង១ម៉ឺនដុល្លារ ជួយក្មេងកំព្រា

លោក ខេម មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ថ្មីៗនេះលោកថែមទាំងបានបង្កើតក្រុមបាល់ទាត់រួមគ្នាមួយសុទ្ធសឹងជាអ្នកសិល្បៈដែលមានឈ្មោះថា « ខេមបូឌាហ្វូតបលសូពើស្តារ » កំពុងទទួលបានការ គាំទ្រខ្លាំងពីមហាជន  ត្រឹមតែ២ប្រកួត  ប៉ុណ្ណោះ អាចរកប្រាក់បានជាង១ម៉ឺនដុល្លារ ជួយក្មេងកំព្រា

មេធាវី ចាន់ ចេន ចេញមកសំពងក្បាល គឹម សុខ ដែលចោទលោក កឹម សុខា ថាមិនការពារទណ្ឌិត សម រង្ស៊ី

មេធាវីការពារក្តីឳ្យលោក កឹម សុខា គឺលោក ចាន់ ចេន កាលពីម្សិលមិញនេះ បានចេញមកសំពងក្បាលលោក គឹម សុខ ដែលជាអ្នកវិភាគមិនគ្រប់ទឹកដែលបានចោទប្រកាន់លោក កឹម សុខា ថា មិនបានជួយការពារទណ្ឌិត សម រង្ស៊ី នៅក្នុងតុលាការសាលាឧទ្ធរណ៍

បោះឆ្នោតព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ទទួលបាន​សំឡេងគាំទ្រច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨

លទ្ធផលបឋមដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបង្ហញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន​សំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ

ក្តៅៗ កញ្ញា ព្រះកាយច័ន្ទ ប្រកាសលាលែងតំណែង Miss Grand Phnom Penh យ៉ាងតក់ក្រហល់ ខណៈពេលស្ថាប័ន Miss Grand Cambodia ព្រមានដោយសម្តីធ្ងន់ៗទៅលើ PD ហាក់ដូចជាមានបញ្ហាផ្ទៃក្នុង ! 

ក្តៅៗ កញ្ញា ព្រះកាយច័ន្ទ បានប្រកាសលាលែងតំណែង Miss Grand Phnom Penh យ៉ាងតក់ក្រហល់ធ្វើឱ្យមហាជន សង្ស័យថាកើតចេញមកពីបញ្ហាទំនាស់ផ្ទៃក្នុង ខណៈពេលដែលស្ថាប័ន Miss Grand Cambodia បានព្រមានដោយសម្តីធ្ងន់ៗទៅលើ PD កាលពីម្សិលមិញនេះ

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង ២០០០នាក់ បិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ នៅភូមិភាគ៨ ខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាជាង ២០០០នាក់ មកពីក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ បិទយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅភូមិភាគ៥ មណ្ឌលក្រចេះនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

ឯកឧត្តម ហេង សួរ រម្លឹកយុវជនមកពីគ្រួសារក្រីក្រថា សម្តេចតេជោ និងសម្តេចធិបតី ជាអ្នកផ្តល់ឱកាសឱ្យមានជំនាញដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តាំនិងរម្លឹកទៅកាន់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈថា សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រឱ្យមានជំនាញបច្ចេកទេសដើម្បីមានការងារធ្វើ និងមានមុខរបរយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ជីវភាពគ្រួសារ

កញ្ញា រឿន ណាត អត់ខ្វល់រឿងអតីតសង្សារចោទថាមានអ្នកថ្មីស្គាល់គ្នាជាង ២ ខែ !

បើទោះបីជាលោក អ៊េម ដែលធ្លាប់ជាអតីតមិត្តប្រុសរបស់កញ្ញា រឿន ណាត បានចោទប្រកាន់ថា នាងបានរើសយកអ្នកថ្មីស្គាល់គ្នាទើបបាន ២ ខែក្តី ក៏មិនបានធ្វើឱ្យកញ្ញា រឿន ណាត ឈឺចុកចាប់ ឬតបតអ្វីដែរ ផ្ទុយទៅវិញ នាងធ្វើខ្លួនធម្មតា មិនខ្វល់អ្វីទាំងអស់ នាងថែមទាំងចាយជីវិតហ៊ឹហារយ៉ាងសប្បាយ

ក្រុមអ្នកគាំទ្រលោក កឹម សុខា ដៀលលោក គឹម សុខ កប់ៗមាត់ថា ជាអ្នកវិភាគមិនគ្រប់ទឹក និងបែកកម្មដ្ឋាន

ក្រុមអ្នកគាំទ្រលោក កឹម សុខា បានផ្ទុះកំហឹង មិនសប្បាយចិត្តនឹងអ្នកវិភាគចេះគ្រប់រឿង គឹម សុខ ដែលបានចោទលោក កឹម សុខា ថា មិនបានជួយការពារទណ្ឌិត សម រង្ស៊ី នៅក្នុងសវនាការសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ

ត្រៀម អ្នកខេត្តបាត់ដំបងយើង ថ្ងៃសៅរ៌-អាទិត្យនេះ សុទ្ធតែកំពូល តារា ចម្រៀង ទៅច្រៀងនៅទីនោះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត បាត់ដំបង ហើយនៅសប្ដាហ៍នេះ  ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ

ពីថ្ងៃនេះ ដល់ចុងខែកុម្ភៈ៖ សាំងធម្មតានិងម៉ាស៊ូត នឹងឡើងថ្លៃ៥០រៀលក្នុងមួយលីត្រ

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀល ក្នុង១លីត្រ