បែកធ្លាយលោក លាវ វេងហួរ ដណ្តើមកញ្ញា រឿន ណាត ពីលោក អែម ក្រោយបញ្ចេញសកម្មភាពប្លែកៗទាំងនេះ…!

រឿងរ៉ាវរាវកញ្ញា រឿន ណាត និងលោក អែម បែកផ្លូវគ្នា គឺបានស្ងប់ស្ងាត់មួយរយៈពេលហើយ បន្ទាប់ពីអ្នកទាំងពីរសម្រេចចិត្តបែកគ្នាដោយសន្តិវិធី តែទោះជាយ៉ាងណាថ្មីៗនេះ ស្រាប់តែ ឃើញ កញ្ញា រឿន ណាត និង លោក លាវ វេងហួរ មានការស្និទ្ធស្នាលនិងគ្នាខ្លាំង រហូតហៅគ្នាមិត្តស្រី ឬ បង អូន យ៉ាងផ្អែមល្ហែមបំផុត ធ្វើឱ្យមហាជនជាច្រើនគិតថា លោក លាវ វេងហួរ គឺជាអ្នកដណ្តើម រឿន ណាត ចេញពីលោក អែម យ៉ាងពិតប្រាកដ

លោក ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជាដើរថ្មើរជើងទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស និងទីក្រុងបុរាណ Bern

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធ ដែលជានិម្មិតរូបស្នូល នៃលទ្ធិប្រជាធិបតេយ្យរបស់សហព័ន្ធស្វីស នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា

លោក ថោ ជេដ្ឋា​ ចុះបន្ទាន់ដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នៅស្រុកសំរោង​ ខេត្តតាកែវ​

ជាដំណោះស្រាយបន្ទាន់​ ​អាជ្ញាធររួមជាមួយស្ថានីយ​ផលិតទឹកស្អាតបត់រកា​​បាន​​យក​ទឹក​ពី​ស្រះ​​​ឯកជន​មួយ​កន្លែងនៅ​ក្បែរស្ថានីយ​ ដើម្បីយកទឹក​ទៅផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​ពេលជាមួយគ្នានេះ​​ គ្រឿងចក្រ​ក៏បានបញ្ជូន​ទៅ​ដល់ទីតាំង​​ស្តារ​ផ្ទៃអាងផង​ដែរ

ករណីឧកញ៉ា ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេនៅស្រុកស្រីសន្ធរ បានកាយយកចេញវិញអស់ហើយ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា បានឲ្យដឹងថា ករណីបុគ្គលឈ្មោះ ទន់ ឆៃអ៊ាង ចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ ដែលបានចាប់ផ្តើមពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ រហូតដល់ថ្ងៃទី ១២-មីនា-២០២៤ មានរយៈពេល ១៧ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ

CPP បើកវគ្គអប់រំនយោបាយកម្រិត២ ដល់មន្រ្តីគណបក្សគ្រប់ថ្នាក់

ព្រឹកថ្ងៃទី២២ ខែមេសាម្សិលមិញនេះ លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ចូលរួមពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ជំនាន់ទី៩ នៅវិមាន ៧មករា

កូនប្រុសបរាជ័យក្នុងការប្រលងចម្រៀង លោក ទិត្យ វិច្ឆិកា ពោលពាក្យសូមទោសដែលមិនឱ្យកូនប្រុសបង្ហាញអត្តសញាណពិត ! 

ស្របពេលដែលកូនប្រុសរបស់លោក ទិត្យ វិច្ឆិកា ដែលជាតារាចម្រៀងល្បីឈ្មោះជើងចាស់មួយរូប បានចូលរួមប្រលងនៅក្នុងកម្មវិធីចម្រៀងមួយកាលពីពេលថ្មីៗនេះ ដោយបរាជ័យទាំងកណ្តាលទីស្រាប់តែលោក ទិត្យ វិច្ឆិកា ជាឪពុក បានពោលពាក្យយ៉ាងចាក់ដោតទៅកាន់កូនប្រុសជាទីស្រឡាញ់

កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត និង ភរិយាដឹកដៃគ្នាទៅសម្ពោធកាត់ខ្សែបូ ខ្លោងទ្វារមន្ទីរពេទ្យនៅស្រុកកំណើតដោយចំណាយថវិការប្រមាណ ១៤ លានរៀល !

គ្រាន់តែចប់ពិធីបុណ្យចូលឆ្នាំភ្លាម កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង ភរិយា បានដឹកដៃគ្នាទៅសម្ពោធកាត់ខ្សែបូខ្លោងទ្វារមន្ទីរពេទ្យនៅស្រុកកំណើត ដែលបានចំណាយថវិការនៃការសាងសងអស់ប្រមាណ ១៤ លានរៀល

បងប្រុស របស់ឧកញ៉ា ខេមរៈ សិរីមន្ត  សម្រេចចិត្តសាងភ្នួស នៅវត្តអារាមមួយ ក្បែររាជធានីភ្នំពេញ

អ្នកនិពន្ធល្បីឈ្មោះលោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើតកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទៅបួសភ្ជាប់និស្ស័យខាងព្រះពុទ្ធសាសនា រយៈពេល ១ សប្តាហ៍ នៅវត្ត ត្រពាំងវែង ឃុំ ព្រះនិព្វាន ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ បន្ទាប់ពីលោកបានបង្ហាញពីភាពជោគជ័យរបស់ខ្លួននិងប្អូនប្រុសជាទីស្រីឡាញ់គឺកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កាលពីខែមុន

ថោកទាបហួសថ្លែង៖ អ្នកវិភាគចោលម្សៀត គឹម សុខ និយាយមិនពិត និងប្រមាថដល់សពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា

ដំបូងឡើយ ខ្ញុំថា មិនចង់សរសេរឆ្លើយឆ្លងទេ ពីព្រោះសពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា នៅមិនទាន់ត្រជាក់នៅឡើយ ខណៈឯក្រុមគ្រួសារកំពុងតែមានទុក្ខក្រៀមក្រំ ទឹកភ្នែកហូរមិនទាន់ស្ងួតពីផែនថ្ពាល់ទាំងទ្វេ ដោយសារតែបាត់បង់នូវមនុស្សជាទីស្រឡាញ់។ ប៉ុន្តែ ខ្ញុំមើលសំណេររបស់អ្នកវិភាគអត់ខួរ គឹម សុខ ធ្វើឱ្យខ្ញុំដេកមិនលក់ បក់មិនល្ហើយ មិនអស់ចិត្ត ដោយមានចម្ងល់លេចថា ហេតុអ្វីបានអ្នកវិភាគចោលម្សៀតរូបនេះ ហ៊ាននិយាយមិនពិត និងប្រមាថដល់សពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា យ៉ាងនេះ

សិល្បៈចាស់វស្សាច្រើនរូបជួបជុំគ្នារៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរខែឧសភាខាងមុខនេះ

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គណ:កម្មការចម្រុះរៀបចំការបោះឆ្នោតនៃសមាគមសិល្បករខ្មែរ បានកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃដំណេីរការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ