ដឹងតែរាំហ៊ុយដីហើយឆ្នាំនេះ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទចម្រៀង « ចូលឆ្នាំភូមិយើង » ! 

ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗដែលប្រជុំទៅដោយកំពូលតារាចម្រៀងថ្មីចាស់ជាច្រើន ជាក់ស្តែងនៅក្នុងថ្ងៃនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ចូលឆ្នាំភូមិយើង » ដើម្បីជាចំណងដៃដល់អ្នកគាំទ្រនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជួបជុំមិត្តភក្តិ បងប្អូនមកពីទីជិត និងទីឆ្ងាយនានា… 

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនថា ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង

កញ្ញា ស៊ីន យូប៊ីន សរសើរ Lisa សមាជិក Black Pink មិនដាច់ពីមាត់ក្រោយជួបគ្នានៅ កូរ៉េ 

គ្រាន់តែទៅដល់ប្រទេស កូរ៉េ ភ្លាម កញ្ញា ស៊ីន យូប៊ីន បានចូលរួមកម្មវិធី BULGARI ដោយប្រជុំដោយតារាល្បីៗជាច្រើន ជាពិសេសនៅពេលដែលជួបជាមួយតារាចម្រៀង Lisa សមាជិកក្រុម Black Pink ស៊ីន យូប៊ីន បានសម្តែងការស្រឡាញ់ពេញចិត្តដោយអោបគ្នាជាមួយ Lisa យ៉ាងស្និទ្ធស្នាលបំផុត ហើយនាងថែមទាំងបានសរសើរ Lisa មិនដាច់ពីមាត់

មង្គលការ ២ លើកគ្មានអេតាស៊ីវិល តែមង្គលការលើកទី ៣ លី ម៉ារីណា ទទួលបានប្លង់រឹងពិសេសពីស្វាមី សន្យាស្រឡាញ់កូនបង កូនអូន អស់ពីបេះដូងហើយត្រៀមយកកូនយើងក្នុងពេលឆាប់ៗ ! 

ថ្វីដ្បិតតែមង្គលការលើកទី ១ និង លើកទី ២ របស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានប្រព្រឹត្តិទៅតាមទំនៀមទំលាប់ប្រពៃណី ខ្មែរ យ៉ាងធំដុំក៏ពិតមែន ប៉ុន្តែនាងពុំដែលបានចុះអេតាលីវិលជាមួយដៃគូរបស់ខ្លួនម្តងណាឡើយ ដោយឡែកមង្គលការលើកទី ៣ នេះ លី ម៉ារីណា ទទួលបានប្លង់រឹងយ៉ាងកក់ក្តៅពីស្វាមីបណ្តូលចិត្ត ហើយសន្យាមើលថែស្វាមី និង កូនៗអស់ពីបេះដូង

រងចាំយូរហើយមែនទេ Fan Fan ! « ញ៉ែសង្សារចាស់ » លោក ពូ ប្រកាសតាមសុំស្នេហ៍ កញ្ញា ហ៊ិន លីដា ជាផ្លូវការហើយ ព្រោះខ្លាចមានអ្នកទី ៣ ឆក់យកបាត់ 

នរណាថាសង្សារចាស់បែកគ្នាហើយមិនអាចត្រូវគ្នាបាន ? ប្រៀបដូចជាកញ្ញា ហ៊ិន លីដា និង លោក ពូ ចូលឆ្នាំថ្មីនេះ អ្នកទាំងពីរត្រូវគ្នាវិញហើយ បន្ទាប់ពីលោក ពូ តាមលួងលោមកញ្ញា ហ៊ិន លីដា ទាំងយប់ទាំងថ្ងៃ ប្រកបដោយចិត្តស្មោះស  

ទីផ្សារភាពយន្តធ្លាក់ចុះ នី មុនីនាថ រត់ទៅបើកសាឡន ធ្វីក្រចក និង ធ្វើវិដេអូខ្លី រកប្រាក់ចំណូលចិញ្ចឹមជីវិត !

មួយរយៈពេលចុងក្រោយនេះតារាសម្តែងទឹកភ្នែក នី មុនីនាថ ពុំមានវត្តមាននៅក្នុងភាពយន្តណាមួយទេ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងបោះបង់អាជីពនេះចោលទៅហើយដោយសារតែរកប្រាក់ចំណូលមិនបាន ។ ទោះជាយ៉ាងនេះក្តីថ្មីៗនេះ នី មុនីនាថ បានរត់ទៅបើកសាឡន និងធ្វើក្រចក ព្រមទាំងធ្វើវិដេអូខ្លីៗជាមួយប្អូនស្រីរបស់ខ្លួន ដើម្បីរកប្រាក់ចំណូល

សារព័ត៌មានអត់ច្បាប់VOD និងអាស៊ីសេរី កំពុងដណ្តើមគ្នាល្បី ខាងរឿងប្រឌិតព័ត៌មានមិនពិត

គេដឹងសឹងគ្រប់គ្នាហើយថា វិទ្យុអាស៊ីសេរី គឺជាឃ្លាំងផ្ទុក និងផលិតនូវព័ត៌មានក្លែងក្លាយនានា ដើម្បីលាបពណ៌ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន។ ថ្មីៗនេះ ក៏លេចឡើងនូវឃ្លាំងផលិតព័ត៌មានក្លែងក្លាយមួយទៀត នោះ គឺសារព័ត៌មាន VOD ដែលជាសារព័ត៌មានអត់ច្បាប់ ដូចវិទ្យុអាស៊ីសេរី និងសារព័ត៌មាន The Cambodia Daily Khmer ដែរ

មិនធ្លាប់ប្រកាសលែងលះស្វាមីជនជាតិ ថៃ ផងស្រាប់តែពេលនេះ ថន ដារ៉ា ភ្ជាប់ពាក្យមានគូថ្មីបាត់ ! 

មិនធ្លាប់ប្រកាសបែកគ្នាជាផ្លូវការជាមួយស្វាមីជនជាតិ ថៃ ផង ស្រាប់តែពេលនេះអតីតតារាសម្តែង ថន ដារ៉ា ដែលត្រូវជាបងស្រីរបស់ពិធីការិនី ថន លក្ខិណា បានភ្ជាប់ពាក្យហើយជាមួយបុរសដែលមានម្នាក់នៅព្រឹកថ្ងៃទី ១៣ ខែ មីនា នេះ

ស្វាយកែវរមៀតរបស់កសិករអាស្រ័យផលក្នុងរដូវកំពុងជួបបញ្ហានឹងការធ្លាក់ថ្លៃ

បន្ទាប់ពីស្វាយកែវរមៀតខុសរដូវទើបតែបិទបញ្ចប់ការប្រមូលផលនៅចុងខែកុម្ភៈ សម្រាប់កសិករដែលអាស្រ័យផលស្វាយកែវរមៀតក្នុងរដូវបានចូលមកដល់ការប្រមូលផលស្វាយរបស់ខ្លួនជាបន្តើរៗ ហើយចំណែកតម្លៃក៏ធ្លាក់ចុះជាសន្សឹមៗផងដែរ ពី៨០០រៀលមកនៅ៥០០ទៅ៦០០រៀលក្នុងមួយគីឡូក្រាម ខណៈកសិករធ្វើស្វាយកែវរមៀតខុសរដូវលក់បានរហូតដល់១២០០រៀលក្នុងមួយគីឡូក្រាម

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យដំណើរការមន្ទីរពេទ្យតេជោសែនកោះធំ តម្លៃ១០លានដុល្លារ ជាផ្លូវការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ មន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខណៈសម្តេចអះអាងថា មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយនៅកម្ពុជា