បងប្អូន អ្នក ខេត្ត ត្បូងឃ្មុំ ត្រៀមសប្បាយទាំអស់គ្នា  ចុងសប្តាហ៍នេះ មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert សុទ្ធតែ កំពូលតារាចម្រៀង តែម្ដង

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ត្បូងឃ្មុំ ហើយនៅសប្ដាហ៍នេះ  ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ

រដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្ររដ្ឋបាលគយកម្ពុជាលើការងារកិច្ចសម្រួលពាណិជ្ជកម្ម

ឯកអគ្គ-រាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយកម្ពុជាក្នុងការងារកែទម្រង់និងទំនើបកម្មគយ ខណៈលោកថា រដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្ររដ្ឋបាលគយកម្ពុជាលើការងារកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែខ្លាំងថែមទៀតផងដែរ

ខ្លាំងមិនធ្លាប់មាន « Stuck With You » MV ចម្រៀងបើកឆាកជីវិតថ្មី សុវត្ថិ សិរីវុឌ្ឍ នៅលើទឹកដីថ្មីរួមជាមួយលោកឪពុក និងបងប្រុសធំ ! 

តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រួសារ Galaxy Navatra ក្នុងថ្ងៃចុះហត្ថលេខាធ្វើជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatraដោយបានចេញបទចម្រៀង « Stuck With You » ជាលើកដំបូងបើកទំព័រថ្មី ដោយទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងខ្លាំងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាឪពុក និងលោក សុវត្ថិ មុនីវណ្ណ ដែលជាបងប្រុសធំ 

ផ្តាំទៅអ្នកវិភាគចោលម្សៀត គឹម សុខ បើបានសុខនៅស្រុកគេហើយ សុំកុំចាក់រុកពលរដ្ឋឱ្យរស់មិនបានសុខ ក្នុងស្រុកសន្តិភាព

ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលចូលចិត្តតាមដាននយោបាយស្រុកទេស តាមដានស្ថានភាពនយោបាយក្នុងតំបន់ និងពិភពលោក ខ្ញុំបានតាមដាននូវកិច្ចសម្ភាសរបស់លោក គឹម សុខ ជាមួយបណ្តាញសារព័ត៌មានខុសច្បាប់ និងការសរសេររបស់លោកលើហ្វេសប៊ុក ឃើញថា លោកហាក់ដូចជាមនុស្សមិនគ្រប់ទឹក ចេះតែចាក់រុក ញុះញង់ប្រជាពលរដ្ឋខ្លួនឯង មិនឱ្យរស់នៅបានសុខសោះ

សមត្ថកិច្ចចម្រុះ សម្រេចឃ្លុំដីបានចំនួន ៥១៥ហិកតា និងវត្ថុតាងមួយចំនួនក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

សមត្ថកិច្ចចម្រុះ រួមមានចំនួន១០ក្រុម សរុប៧៨៩នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងកងម្លាំងនៃបញ្ជាការកងឯកភាពខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤  បានបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

ហៅមន្ត្រីនគរបាលខេត្តតាកែវ ៣រូប មកណែនាំ ក្រោយកាត់តរូបភាពឲ្យឃើញពលរដ្ឋច្រើន ក្នុងវេទិកាសាធារណៈ 

ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺសាធារណៈជន និងអង្គភាពសារព័ត៌មាននានា ជុំវិញការកាត់តរូបភាព របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

ធ្លាប់លឺគេដៀលពួកអ្នកសិល្ប:ឲ្យតែធ្លាក់ខ្លួនគឺដឹងតែលើកដៃសុំលុយ ឌីជេក្តិប តស៊ូរកការងារធ្វើមិនខ្ចីសុំជំនួយ

អតីតតារាចម្រៀងរ៉េប ឌីជេ ក្តិប បានបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងការស្វែងរកប្រាក់មកផ្គត់ផ្គង់ជីវភាពដោយមិនលើកដៃសុំជំនួយពីអ្នកដទៃនោះឡើយបើទោះបីខ្លួនធ្លាក់ដល់កម្រិតសូន្យក៏ដោយ ព្រោះមិនចង់ឲ្យគេមើលងាយអ្នកសិល្បៈនៅពេលធ្លាក់ខ្លួនលើកដៃសុំជំនួយពីសប្បុរជន

រោងចក្រចំនួន៦មកពីតំបន់សេដ្ឋកិច្ចពិសេសមកសម្ភាសជ្រើសរើសកម្មករY & W ដល់រោងចក្រ

រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ

World Bank ផ្តល់ឥណទាន ៣៥លានដុល្លារ ជួយកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា

ធនាគារពិភពលោក (World Bank) ផ្តល់ហិញ្ញប្បទានបន្ថែមចំនួន៣៥លានដុល្លាអាមេរិក សម្រាប់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជានឹងអាកាសធាតុនៅកម្ពុជា

ដឹងតែរាំហ៊ុយដីហើយឆ្នាំនេះ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទចម្រៀង « ចូលឆ្នាំភូមិយើង » ! 

ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗដែលប្រជុំទៅដោយកំពូលតារាចម្រៀងថ្មីចាស់ជាច្រើន ជាក់ស្តែងនៅក្នុងថ្ងៃនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ចូលឆ្នាំភូមិយើង » ដើម្បីជាចំណងដៃដល់អ្នកគាំទ្រនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជួបជុំមិត្តភក្តិ បងប្អូនមកពីទីជិត និងទីឆ្ងាយនានា…