អ្នកខេត្ត ត្បូងឃ្មុំ សប្បាយ២សប្ដាហ៍ជាប់គ្នាតែម្ដង មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert ធ្វើនៅ ចុងសប្តាហ៍នេះ ម្ដងទៀតហើយ 

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ត្បូងឃ្មុំ ហើយនៅសប្ដាហ៍នេះ  ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ

ធ្លាប់ឈ្លោះគ្នាឡើងផ្អើលប្រទេស តែជួបមុខគ្នាផ្ទាល់លើកដំបូង វណ្ណដា និង ជី ដេវីត បែរជាសម្តែងកាយវិកាយយ៉ាងស្និទ្ធស្នាលក្នុងថ្ងៃមង្គលការ ស្រីនា ធ្វើឱ្យរញ្ជួយអស់អ្នកគាំទ្រ ! 

ជំនួបលើកទី ១ រវាង តារាចម្រៀងរ៉េប វណ្ណដា និង ជី ដេវីត ក្នុងថ្ងៃមង្គលការរបស់អ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា កាលពីយប់មិញនេះ បានធ្វើឱ្យរញ្ជួយអស់អ្នកគាំទ្រ ក្រោយពីឃើញទង្វើរអ្នកទាំងពីរធ្វើដាក់គ្នាហាក់បីដូចជាមិនធ្លាប់មានរឿងអ្វីនិងគ្នាពីមុនមក

កញ្ញា ឡុង លក្ខិណា ដៀមដានលោក ជុំ លីណូ យ៉ាងឆ្ងាញ់ដៃតែម្តងលើកនេះនៅក្នុង MV ចម្រៀង« ស្អប់រុយ » ! 

កញ្ញា ឡុង លក្ខិណា បានដៀមដានលោក ជុំ លីណូ យ៉ាងឆ្ងាញ់ដៃតែម្តងនៅក្នុង MV ចម្រៀង « ស្អប់រុយ » របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា សូម្បីតែអ្នកតាមដានក៏បានលាន់មាត់សរសើរថា អ្នកនិពន្ធបទចម្រៀងនេះ ចេះនឹកឃើញចំណងជើងដ៏ប្លែក និង បង្កប់ដោយអត្ថន័យមួយបទនេះសម្រាប់រាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ

តារាចម្រៀងកូន២ ឱក សុគន្ធកញ្ញា សរសើរថា ស្រីនា និង វិសាល គឺជាគូស្នេហ៍ដ៏សក្តិសម !

នៅព្រឹកនេះមានសិល្បករសិល្បការិនីជាច្រើនបានចូលរួមពិធីមង្គលការរបស់អ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះវ័យក្មេងមួយគូ លោក ហេង វិសាល និង ជា ស្រីនា ដែលរៀបចំឡើងយ៉ាងធំដុំរហូតដល់ទី ៥ អគារជាប់គ្នា ធ្វើឱ្យផ្អើលអស់ពិភពសិល្បៈ

អ្នកគាំទ្រអន្ទះសារចង់ដឹងថា រឿងដាក់ពាក្យលាលែងតំណែងលំដាប់រងទី ១ MGC 2023 របស់ កញ្ញា កុយ អេណា ឈានដល់ដំណាក់កាលណាហើយ ? 

គ្រាន់តែមកមកដល់ប្រទេស កម្ពុជា វិញ ស្រាប់តែកញ្ញា កុយ អេណា បានធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងក្នុងវិស័យបវរកញ្ញា ព្រោះនៅសុខៗស្រាប់តែតារាស្រីរូបនេះ ប្រកាសត្រៀមខ្លួនសុំលាលែងតំណែងពីលំដាប់រងទី ១ក្នុងកម្មវិធី Miss Grand Cambodia 2023

ដំណឹងល្អសម្រាប់ Fan Fan ! តារាចម្រៀងបងប្រុសធំ សុវត្ថិ មុនីវណ្ណ និងប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ ​ត្រៀមច្រៀង Fit រួមគ្នាលើកដំបូងនៅក្នុងទ្រនំតែមួយ ! 

ពេលនេះតារាចម្រៀងបងប្រុសធំ សុវត្ថិ មុនីវណ្ណ និង ប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ មានដំណឹងល្អសម្រាប់ ហ្វេនហ្វេន ទាំងអស់គ្នា ជាក់ស្តែង គ្រាន់តែតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ប្រកាសចូលច្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ភ្លាម ស្រាប់តែតារាចម្រៀង សុវត្ថិ មុនីវណ្ណ ដែលជាត្រូវបងប្រុសធំ ប្រកាសថា នឹងច្រៀង Fit ជាមួយប្អូនប្រុស ដើម្បីបង្កើតព្រឹត្រ្តិការណ៍ថ្មី និង ជាកាដូសម្រាប់អ្នកគាំទ្រនៅក្នុងឆ្នាំថ្មីនេះភ្លាម

ឯកឧត្តម ស សុខា នឹងបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនៅប្រទេសវៀតណាម

តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០២៤

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតិឲ្យប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន ជួបពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ អនុញ្ញាតឲ្យ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃប្រទេសចិន

នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនានេះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ប្រទេសចិនហើយ ដើម្បីចូល​រួម​ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ​សម្រាប់អាស៊ី

កញ្ញា ប៊ឺ សុធារី ថាមកឥទ្ធិពលថ្នាំសន្លប់ក្នុងថ្ងៃវះកាត់ពង្រើកដើមទ្រូងធ្វើឱ្យខ្លួនភ្លេចការចងចាំ និងបង្កើតឱ្យមានកំហុសរហូតបិទទូរស័ព្ទរត់គេចពីការពិត !

ដោយសារឥទ្ធិពលថ្នាំសន្លប់នៃការវះកាត់ពង្រើកដើមទ្រូងឱ្យធំ កញ្ញា ប៊ឺ សុធារី បានសារភាពថា ខ្លួនបានប្រព្រឹត្តិនូវកំហុសឆ្គងមួយមុនការប្រកួតផ្តាច់ព្រ័ត្រ Miss Grand កំពង់ឆ្នាំង តែទោះជាយ៉ាងនាងបានទទួលលទ្ធផលល្អក្នុងការប្រកួត រហូតត្រៀមខ្លួនចូលរួមប្រកួត  Miss Grand Cambodia 2024 ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ