សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ អំពាវនាវដល់ជនរួមជាតិជួយគាំទ្រ ផ្សព្វផ្សាយ និងចែករំលែកឱ្យបានច្រេីនពីសម្បត្តិវប្បធម៌ និងតំបន់ទេសចរណ៍របស់កម្ពុជា

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ថ្ងៃ​ទី២៥​ ខែមេសានេះ​ ​អំពាវនាវដល់ជនរួមជាតិជួយគាំទ្រ​ និងចែករំលែកឱ្យបានច្រេីន​ ពិសេសចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌​ តំបន់ទេសចរណ៍​ សម្រស់កម្ពុជាកាន់តែច្រេីន​ ដេី​ម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា​ និងលេីកកម្ពស់កម្រិតជីវភាពយេីងកាន់តែល្អប្រសេីរតាមរយ:ឧស្សាហកម្ម​ទេសចរណ៍គ្មានផ្សែងនៅកម្ពុជា

បាត់មុខពីឆាកតន្រ្តីជាងពីរឆ្នាំ តារាចម្រៀង សុខ ស្រីនាង ធាត់បែកសាច់ប្លែកធ្វើឱ្យអ្នកគាំទ្រគិតថា នាងមានស្វាមីនិងកូនរួចហើយ ! 

បាត់មុខពីឆាកតន្រ្តីជាងពីរឆ្នាំ តារាចម្រៀង សុខ ស្រីនាង ធាត់បែកសាច់ប្លែក រហូតធ្វើឱ្យអ្នកគាំទ្រ មើលនាងសឹងតែមិនស្គាល់

យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅ ទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា៖

Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង !

ត្រឹមតែ Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញកាលពីព្រឹកមិញ ទទួលបានការចាប់អារម្មណ៍ពីមហាជនទៅហើយ ចុះទំរាំតែ Full MV ប្រាកដណាស់ថានឹងផ្ទុះខ្លាំងជាក់ជាមិនខាន​ ដោយសារតែក្នុង Full MV ចម្រៀងនេះ មានចំណុចពិសេសៗជាច្រើន

បាត់មុខជាច្រើនឆ្នាំអ្នកលក់អនឡាញ ចោម ខ្វាន់ ត្រូវតុលាការបញ្ជាឱ្យចាប់ខ្លួនពីបទរំលោភលើទំនុកចិត្តអ្នកដទៃ  ! 

អ្នកលក់អនឡាញល្បីឈ្មោះនាង ចោម ខ្វាន់ ត្រូវបានលោក ហុក ពៅ ចៅក្រមស៊ីបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឱ្យស្វែងរកចាប់ខ្លួនជាបន្ទាន់ ក្រោយពីរកឃើញថា ជនត្រូវចោទរូបនេះ បានរំលោភលើទំនុកចិត្តអ្នកដទៃក្នុងការរកស៊ីបើកហាងលក់មាសពេជ្រ កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២១

លោក សាយ សំអាល់៖ ទោះមិនដូចបុរី របស់អ្នកឧកញ៉ា លី ហួរ តែបុរីជនបទ មានលក្ខណៈពិសេសមិនធម្មតា

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី​ពេលថ្មីៗ​នេះ​ បាន​លើកឡើង​ថា ក្រសួងរៀបចំដែនដី​​មានផែនការមួយ​គឺ​អភិវឌ្ឍ​ទីជនបទ​ឱ្យ​មានហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​សមរម្យ ហៅថា «បុរីជនបទ»​ ហើយ​ទោះ​មិនបាន​ដូច​បុរី វិមានភ្នំពេញ ​​របស់​អ្នកឧកញ៉ា លី ហួរ ក៏​បុរី​ជនបទ​នេះមានលក្ខណៈពិសេសមិនធម្មតានោះទេ​ គឺមាន​ ផ្លូវ ទឹក ភ្លើង មន្ទីរពេទ្យ និងសាលារៀន គ្រប់គ្រាន់

បែកធ្លាយលោក លាវ វេងហួរ ដណ្តើមកញ្ញា រឿន ណាត ពីលោក អែម ក្រោយបញ្ចេញសកម្មភាពប្លែកៗទាំងនេះ…!

រឿងរ៉ាវរាវកញ្ញា រឿន ណាត និងលោក អែម បែកផ្លូវគ្នា គឺបានស្ងប់ស្ងាត់មួយរយៈពេលហើយ បន្ទាប់ពីអ្នកទាំងពីរសម្រេចចិត្តបែកគ្នាដោយសន្តិវិធី តែទោះជាយ៉ាងណាថ្មីៗនេះ ស្រាប់តែ ឃើញ កញ្ញា រឿន ណាត និង លោក លាវ វេងហួរ មានការស្និទ្ធស្នាលនិងគ្នាខ្លាំង រហូតហៅគ្នាមិត្តស្រី ឬ បង អូន យ៉ាងផ្អែមល្ហែមបំផុត ធ្វើឱ្យមហាជនជាច្រើនគិតថា លោក លាវ វេងហួរ គឺជាអ្នកដណ្តើម រឿន ណាត ចេញពីលោក អែម យ៉ាងពិតប្រាកដ

លោក ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជាដើរថ្មើរជើងទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស និងទីក្រុងបុរាណ Bern

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធ ដែលជានិម្មិតរូបស្នូល នៃលទ្ធិប្រជាធិបតេយ្យរបស់សហព័ន្ធស្វីស នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា

លោក ថោ ជេដ្ឋា​ ចុះបន្ទាន់ដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នៅស្រុកសំរោង​ ខេត្តតាកែវ​

ជាដំណោះស្រាយបន្ទាន់​ ​អាជ្ញាធររួមជាមួយស្ថានីយ​ផលិតទឹកស្អាតបត់រកា​​បាន​​យក​ទឹក​ពី​ស្រះ​​​ឯកជន​មួយ​កន្លែងនៅ​ក្បែរស្ថានីយ​ ដើម្បីយកទឹក​ទៅផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​ពេលជាមួយគ្នានេះ​​ គ្រឿងចក្រ​ក៏បានបញ្ជូន​ទៅ​ដល់ទីតាំង​​ស្តារ​ផ្ទៃអាងផង​ដែរ

ករណីឧកញ៉ា ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេនៅស្រុកស្រីសន្ធរ បានកាយយកចេញវិញអស់ហើយ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា បានឲ្យដឹងថា ករណីបុគ្គលឈ្មោះ ទន់ ឆៃអ៊ាង ចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ ដែលបានចាប់ផ្តើមពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ រហូតដល់ថ្ងៃទី ១២-មីនា-២០២៤ មានរយៈពេល ១៧ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ