មិនដល់មួយខែផងលោក ប៊ឺរី និង ម៉ាដាមដា ជះលុយខ្ទង់លានដុល្លារលើសម្ភារៈទាំងនេះ មុនពិធីមង្គលការមកដល់ !

មិនទាន់ដល់មួយខែស្រួលបួលផង ស្រាប់តែតារាសម្តែងបុរសសង្ហា ប៊ឺរី និងអ្នកលក់អនឡាញល្បីឈ្មោះ ម៉ាដាមដា បានជះលុយខ្ទង់លានដុល្លារលើសម្ហារៈទាំងអស់នេះ មើលទៅជីវិតអ្នកទាំងពីរពិតជាហាយសូរមិនធម្មតាទេ ។  កាលពីប៉ុន្មានសប្តាហ៍មុន ម៉ាដាមដា បានកម្ម៉ងទិញរថយន្តថ្មីមួយគ្រឿងជូនដល់តារាសម្តែងលោក ប៊ឺរី ដែលជាអនាគតស្វាមីដែលមានតម្លៃខ្ពស់មិនធម្មតា ដោយឡែកប៉ុន្មានថ្ងៃនេះស្រាប់តែអ្នកលក់អនឡាញល្បីឈ្មោះរូបនេះ បានរៀបចំពិធីស្វាគមន៍រថយន្តថ្មី ដ៏ប្រណិតរបស់ខ្លួនមួយគ្រឿងទៀតម៉ាក Rolls-Royce ទុកជាកាដូសម្រាប់ខ្លួនឯង ។ មិនត្រឹមតែបានជះលុយទិញរថយន្តជាច្រើនគ្រឿងក្នុងពេលមួយប៉ុណ្ណោះទេ ម៉ាដាមដា ថែមទាំងបានទិញម៉ូតូថ្មីដែលមានតម្លៃកប់សារី និង របស់មានតម្លៃជាច្រើនផ្សេងទៀត ដើម្បីជាកាដូដល់លោក ប៊ឺរី ផងដែរ ដែលរឿងនេះកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍ […]

សាធារណជនចង់ទៅធ្វើការងារនៅប្រទេសជប៉ុនសូមមកធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ចាប់ពីខែតុលា ខាងមុខនេះ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់សាធារណជនទាំងឡាយណាដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។ បើតាមឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន […]

លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្រ្តសម្តេចធិបតី នឹងធ្វើឱ្យរលាយគំនិតរវើរវាយ នៃក្រុមជ្រុលនិយម

ចាប់តាំងពីចុងខែកក្កដា ឬដើមខែសីហា ឆ្នាំ២០២៤ នៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសពី គម្រោងអភិវឌ្ឍន៍ ព្រែកេ ជីកហ្វូណនមក ក្រុមអ្នកប្រឈងជ្រុលនិយមក្រៅស្រុកមួយក្រុមតូច បានកើតការព្រួយបារម្ភអំពីអាយុជីវិត នយោបាយ របស់ពួកគេ ព្រោះពួកគេយល់យ៉ាងច្បាស់ថា នៅពេលណាប្រទេសជាតិកាន់តែមានការអភិវឌ្ឍ កាន់តែរីកចម្រើន នោះប្រជាជនកាន់តែលែងជឿទៅលើពាក្យភូតភរ កុហកបោកប្រាស់ពួកគេ ជាពិសេសការញុះញង់ឱ្យមានការបះបោរខុសច្បាប់។ ហេតុនេះ ដើម្បីជាដង្ហើមចុងក្រោយ មុននឹងនយោបាយពួកគេដាច់ខ្យល់ ពួកគេត្រូវតែត្រដរខ្យល់ដកចង្ការមាន់ ធ្វើ យ៉ាងណាប្រឆាំង ជំទាស់ ឬបំផ្លាញការអភិវឌ្ឍ […]

តារាសម្តែង ឌុច លីដា និង ហង្ស សុជាតា ត្រូវសមត្ថកិច្ចនាំខ្លួនទីកាន់ប៉ុស្តិ៍ក្រោយបើកបរក្នុងស្ថានភាពស្រវឹងបង្កឱ្យមានការភ្ញាក់ផ្អើល 

ភ្ញាក់ផ្អើលទាំងយប់កាលពីរំលងអាធ្រាត្រថ្ងៃទី ០៨ ខែ កញ្ញា កន្លងមកនេះ តារាសម្តែង ឌុច លីដា និង ហង្ស សុជាតា ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីផ្លុំជាតិអាកុល និងផាកពិន័យទៅតាមផ្លូវច្បាប់ បន្ទាប់ពីនាងបើកបរក្នុងស្ថានភាពស្រវឹង ។  តាមរយៈវិដេអូ និង សកម្មភាព ឌុច លីដា ត្រូវសមត្ថកិច្ចវាស់ជាតិអាល់កុលនោះ កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងពីមហាជន ដោយសារ ឌុច លីដា […]

លោក គួច ខេវិន សរសើរតារាចម្រៀង មាស សុខសោភា ក្នុងសក​ម្មភា​ព​ដាំកូនឈើ  

លោក គួច ខេវិន បានលាន់មាត់សរសើរតារាចម្រៀង មាស សុខសោភា ក្នុងសកម្មភាព ដាំកូនឈើ  រហូតបានធ្វើលោកចាប់អារម្មណ៍ និងបានទិញដីច្រើនហិចតាដាំកូនឈើនៅទឹកដី ជីផាត  ចូលរួមថែករក្សាព្រៃ ឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ ។  លោកគួច ខេវិន ធ្លាប់ជាអ្នកដឹកនាំកម្មវិធីល្បីឈ្មោះកាលពីប៉ុន្មានឆ្នាំមុន ហើយលោកតែងតែបានលេចមុខក្នុងការងារសប្បុរសធម៌នានាដើម្បីជួយសង្គម ។ ថ្មីៗនេះលោកបានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកថា «ក្នុងនាមជាប្រជាជន ខ្មែរ ខ្ញុំសូមសម្តែងនូវក្តីគោរពស្រឡាញ់ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះកញ្ញា ស៊ូវ៉ាណា​(Dr. SuwannaGauntlett) ប្រ​ធានអង្គការ ការពារព្រៃឈើនិងសត្វព្រៃ(WILDLIFE Alliance)ដែលបានខិតខំអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រើប្រាស់គ្រប់ពេលវេលាបំពេញកិច្ចការដ៏មានសារសំខាន់ ថែរក្សារការពារធនធានព្រៃឈើ សត្វព្រៃកម្រនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លង មកដោយពុំខ្លាចនឿយហត់ […]

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង ពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ វត្តមានអមដំណើរសម្ដេចតេជោ រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា ក្រៅពីនោះក៏មាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា […]

សុភ័ក្រ្ត កុសុម៉ា ចេញមុខសូមទោសអ្នកគាំទ្រដែលកុហកថានៅ Single តែជាក់ស្តែងជិតក្លាយជាកូនក្រមុំបាត់ !

ចាប់តាំងពីបង្ហាញពីទំនាក់ទំនងខ្លួនជាមួយគូស្នេហ៍ដែលបានព្យាយាមលាក់បាំងអស់ពេលជាច្រើនឆ្នាំមកនេះ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានចេញមុខសូមទោសអ្នកគាំទ្ររបស់ខ្លួនដែលតែងតែនិយាយថាខ្លួននៅ Single ។  រឿងរ៉ាវស្នេហារបស់ សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យកក្រើកអស់វិស័យសិល្បៈ ពីព្រោះនាងបានព្យាយាមលាក់បាំងពីរឿងស្នេហាខ្លួនអស់ពេលជាច្រើនឆ្នាំ ដើម្បីតាមដាន និងមើលចិត្តគូស្នេហ៍ មុននឹងសម្រេចប្រកាសជាសាធារណៈ ។  ការប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនេះ ធ្វើឱ្យមហាជាច្រើននិយាយថា សុភ័ក្រ្ត កុសុម៉ា ជាមនុស្សពូកែកុហក មិនថាចូលរួមកម្មវិធីអ្វីនោះទេ នាងតែងតែនិយាយថា នៅ Single ពុំមានដៃគូនោះទេ បើទោះបីជានាងមានវ័យ ៣០ ឆ្នាំក្តី […]

ឯកឧត្តម កត្តា អ៊ន៖ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ប.ស.ស. នៃក្រសួងការងារបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនចំនួន ៣៦ ទីតាំងនៅកម្ពុជា 

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មជូនដល់សាធារណជន។  ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យន្តការក្នុងការពង្រីកសាខា របស់ ប.ស.ស. នេះគឺស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីគោលនយោបាយពង្រីកវិសាលភាពសេវា […]

វី ឌីណែត ក្រៀមក្រំ ​និង ស្ងប់ស្ងាត់ប្លែក ក្រោយបែកធ្លាយរឿងចេញពីទ្រនំចាស់ ! 

ថ្មីៗនេះតារាចម្រៀងនៅក្នុងផលិតកម្ម ហង្សមាស បានដើរចេញពីទីនោះជាបន្តបន្ទាប់ សូម្បីតារាចម្រៀង សុគន្ធ នីសា ក៏មានព័ត៌មានថានឹងចេញពីទីនោះក្នុងពេលឆាប់ៗខាងមុខផងដែរបន្ទាប់ពីនាងត្រឡប់មកពី អាមេរិក វិញ ។ ដោយឡែកថ្មីៗនេះតារាចម្រៀង វី ឌីណែត ក៏មានគម្រោងនឹងចេញពីទីនោះផងដែរ ក្រោយចប់កុងត្រា ដូច្នេះហើយទើបមួយរយៈពេលចុងក្រោយនេះនាងមិនសូវសប្បាយចិត្តបន្ទាប់ទេ ។ វី ឌីណែត គឺជាតារាចម្រៀងស្រីមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន នាងបានចុះកុងត្រាការងារជាមួយផលិតកម្ម ហង្សមាស តាំងពីឆ្នាំ ២០១៤ និងបន្តកុងត្រារហូតមកដល់ពេលនេះ […]

បេក្ខជនក្រុមប្រឹក្សារបស់បក្សប្រឆាំងនៅខេត្តពោធិ៍សាត់ សរុប១២នាក់ ប្រកាសផ្តាច់ខ្លួនពីបក្ស និង សុំ រួម រស់ជាមួយ បក្ស ប្រជាជន 

ជើងក្រោមរបស់បក្សប្រឆាំងកំពុងរង្គោះរង្គើខ្លាំង ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និង ជនក្បត់ ជាតិ សម រង្ស៉ី ពុះកញ្ជ្រោលដូចទឹកបាក់ទំនប់ ព្រោះតែអស់សង្ឃឹម នឹងជោគវាស នា បក្សប្រឆាំងដែលចេះ តែ បែក បាក់គ្នា និង គ្មានគោលនយោបាយច្បាស់លាស់លើស កម្ម ភាព នយោ បាយ ជាពិសេសការធ្វើ នយោ បាយខ្វះការពិចារណាតែងប្រឆាំងនឹង ប្រយោជន៍ […]