មង្គលការក្លែងក្លាយផ្ទុះពេញផ្ទៃប្រទេស ត្រូវ ពូ ណុយ ថា រៀបការរួចដេកផ្ទះរៀងៗខ្លួន !

មង្គលការរវាងតារាកំប្លែង ពូណុយ និងកញ្ញា យ៉ែម ស្រីពេជ្រ បានធ្វើមហាជនពេញប្រទេសមិនសប្បាយចិត្ត និងផ្ទុះនូវការរិះគន់យ៉ាងខ្លាំង បន្ទាប់លទ្ធផលនៃពិធីមង្គលការរបស់អ្នកទាំងពីរ គ្រាន់តែជាមង្គលការក្លែងក្លាយ ឬ សម្តែង ដែលហ៊ានយកប្រពៃណីមកលេងសើច

ខ្លាចប៉ះពាល់កេរ្តិ៍ឈ្មោះ កិត្តិយស និងទំនាក់ទំនងមិត្តប្រុស សំណាង អេលីណា ចេញមុខព្រមានតាមផ្លូវច្បាប់ !

កញ្ញា សំណាង អេលីណា មិនសប្បាយចិត្តនោះទេ បន្ទាប់ពីមានសារព័ត៌មានមួយបានផ្សាយពីរឿងមិនពិតធ្វើឱ្យប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់នាង ហើយនាងនឹងព្រមានតាមផ្លូវច្បាប់ប្រសិនបើសារព័ត៌មាននោះ មិនលុបចោល ឬសុំទោសនាងជាសាធារណៈ

គាំទ្រជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក ជាការលើកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះ

សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ដែលបម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះកណ្តាលបារាយណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ

ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បើកបរធ្វើតេស្តសាកល្បងរថភ្លើង៤គ្រឿងដែលទិញពីជប៉ុន

ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) បានបើកបរធ្វើតេស្តសាកល្បងរថភ្លើង៤គ្រឿង ក្នុងចំណោម ១១ គ្រឿង ដែលទិញពីជប៉ុន មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកៀរគរសប្បុរសជន និងសិល្បករ សិល្បការិនី រួមទាំងបុគ្គលិក ១៣១នាក់  នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ១៥៨.១០០ ដុល្លារ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច រូមជាមួយសប្បុរសជននៃ Galaxy Navatra Group បាននាំយកថវិកាចំនួន ១៥៨,១០០ដុល្លារអាមេរិក ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា

សេត ក្នុងក្លឹប ជាមួយ កំពូល តារាចម្រៀង តន់ ចន្ទសីម៉ា បទ« Unlucky Day » ក្នុងអាប៊ុម Black-Red  

បន្ទាប់ពីបានចេញបទចម្រៀង « KOV » និងបទ « Alright » នៅក្នុងអាល់ប៊ុមចម្រៀង Black-Red រួច កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងលើស្នាដៃថ្មីរបស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា នៅក្នុង ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា

នៅឯកោរយូរឆ្នាំហើយអតីតតារាសម្តែង ថន ដារ៉ា ចូលរោងការលើកទី ២ នៅថ្ងៃស្អែក អញ្ជើញសិល្បករចូលរួមឡើងផ្អៀងប្រទេស !

មង្គលការរបស់អតីតតារាសម្តែង និង ពិធីការិនី ថន ដារ៉ា នឹងរៀបចំឡើងនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤ នៅថ្ងៃស្អែកនេះហើយ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ

ជីវិតស្នេហាភេទដូចគ្នារបស់តារាកូនកាត់ ខ្មែរ អាល្លឺម៉ង់  ម៉ៃយ៉ា កាន់តែមានសុភមង្គល ហើយត្រៀមយកកូនទី ២ ! 

ជីវិតស្នេហាតារាកូនកាត់ ខ្មែរ អាល្លឺម៉ង់ ម៉ៃយ៉ា និងគូស្នេហ៍ភេទដូចគ្នាកំពុងមានក្តីសុខយ៉ាងពេញលេញ បន្ទាប់ពីបានសាងគ្រួសារនិងគ្នាអស់ពេលជាង ៤ ឆ្នាំ ហើយនាងថែមទាំងត្រៀមយកកូនទី ២ ដើម្បីពង្រើកសមាជិកនៅក្នុងគ្រួសារ

សម្តេចតេជោ ហ៊ុន សែន៖​ កម្ពុជា ជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថា​ កម្ពុជា ជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាពក្នុង​ពេល​អនុញ្ញាតឱ្យលោក សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី៥ ខែមិថុនានៅវិមានព្រឹទ្ធសភា សម្តេច​តេជោ​ ហ៊ុន​ សែន​ ផ្ដល់អនុសាសន៍ថា ត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង

កម្ពុជា​ ជួយគុយបាដែលកំពុងខ្វះខាតស្បៀង​ ដោយសារការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល ហើយទន្ទឹមនឹងនោះ សម្ដេចតេជោ មានបំណងជំរុញការនាំចេញនិងនាំចូលនូវផលិតផលទៅវិញទៅមក