ឯកឧត្តម កត្តា អ៊ន៖ ការជួយផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យយុវជនមកចូលរៀនជំនាញ គឺជាការស្នេហាជាតិ និងជួយសង្គមជាតិ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងប​ណ្តុះបណ្តាលវិជ្ជាជិវៈលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ

ជួបថ្នាក់ដឹកនាំសមាគមរួច អ្នកច្នៃម៉ូដ ឯម រៀម ត្រៀមចូលរួមធ្វើការងារថ្នាក់ជាតិ ស្របពេលទទួលស្គាល់ពីការរិះគន់ និងស្នើសុំចិត្តមហាជន …! 

បន្ទាប់ពីមានការរិះគន់ធ្ងន់ធ្ងរទៅលើអ្នកច្នៃម៉ូដលោក ឯម រៀម ស្រាប់តែថ្មីៗនេះខាងថ្នាក់ដឹកនាំសមាគមសិល្បករ ខ្មែរ បានអញ្ជើញលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនិងស្នាដៃច្នៃម៉ូដរបស់លោក ។ ជាលទ្ធផល គឺលោក​ ឯម រៀម បានទទួលស្គាល់ពីកំហុសក៏ទទួលយកនូវការរិះគន់នោះ ប៉ុន្តែចុងក្រោយលោកបានសុំចិត្តមហាជនយ៉ាងដូច្នេះ

ថតឈុតថើបលើកដំបូង កញ្ញា អាង សុជាតា ត្រូវម្តាយតាមជាប់ 

លេចមុខក្នុងរឿង « ម៉ែកក្មេកខ្ញុំខ្មោច » បានធ្វើឱ្យម្តាយរបស់កញ្ញា អាង សុជាតា ហៅ ឈូឈូ តាមនាងស្អិតដូចស្ករ បន្ទាប់ពីនាងថតឈុតថើបជាមួយតួប្រុស

បទ« ទៅរួចអត់ ?» ក្នុងAlbumថ្មីរបស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា  មានអ្នកគាំទ្រធ្វើត្រាប់តាមច្រើននៅក្នុងTikTok

« ទៅរួចអត់ ? » ហ្វេហ្វេន ! កញ្ញា តន់ ចន្ទសីម៉ា បបួលមករាំ Hip Hop ឱ្យកក្រើកឆាកម្តង បន្ទាប់ពីសេដអស់ជាច្រើនបទ ? 

អ្នកជំនាញកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដែលធ្លាក់រាយប៉ាយដើម្បីជួសជុលប្រាសាទឡើងវិញ

នៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ក្រុមអ្នកជំនាញស្វែងរកថ្មប្រមាណ១០នាក់ រួមគ្នាប្រឹងប្រែងស្វែងរកថ្មទាំងនៅតាមបរិវេណប្រាសាទ និងនៅក្នុងព្រៃនៃជម្រាលភ្នំ ដើម្បីយកថ្មដែលចល័ចខុសពីតាំងដើមទាំងនោះមកជួសជុល និងរៀបចំផ្គុំនៅទីតាំងដើមឡើងវិញ

រស់នៅ Single Mom ឯកោរជាង ១០ ឆ្នាំ ដល់ពេល ទូច ស្រីល័ក្ខ ធ្វើរឿងពិសេសសម្រាប់ខ្លួនឯងហើ់យ !

បន្ទាប់ពីរស់នៅជា Single Mom ជាង ១០ ឆ្នាំចិញ្ចឹមកូនប្រុសតែម្នាក់ឯង ពេលនេះ ទូច ស្រីល័ក្ខ ប្រកាសធ្វើរឿងពិសេសមួយនេះសម្រាប់ជាកាដូខ្លួនឯង

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​ស្របតាមកម្រិតទំនាក់ទំនងការទូតថ្មី

(ស្វីស)៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣ ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់នៅកម្ពុជា

វាសនា ប៊ឺ សុធារី នឹងទៅជាយ៉ាងណា បើ PD និង ND ព្រលះគ្នាយ៉ាងក្តៅគគុកពេញបណ្តាញសង្គមបែបនេះ ?

ស្របពេលដែលតំណាងខេត្ត កំពង់ឆ្នាំង និងអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia ព្រលះគ្នាផ្អើលពេញបណ្តាញសង្គម បានធ្វើឱ្យមហាជនជាច្រើនលើកឡើងថា តើវាសនា ប៊ឺ សុធារី ដែលជាបេក្ខភាពតំណាងខេត្ត កំពង់ឆ្នាំង នឹងទៅជាយ៉ាងណា ?

អាជ្ញាធរមិនអនុញ្ញាតឲ្យរបស់គណបក្សកម្លាំងជាតិ ជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដោយសារមានទម្រង់ផ្ទុយនឹងច្បាប់

រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យ គណបក្សកម្លាំងជាតិ ធ្វើការប្រមូលផ្តុំជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែង លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នោះឡើយ

ផ្ទុះឈុតតំណាងជាតិខ្លាំង ស្រាប់តែស្ថាប័ន MGC ប្រកាសក្តែងៗថា មិនបានលក់មកុដ !

ស្របពេលផ្ទុះការប្រកួតឈុតតំណាងជាតិ ស្រាប់តែស្ថាប័ន Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា បានចេញមុខប្រកាសជាសាធារណៈថា មិនបានលក់មកុដឱ្យបេក្ខភាពណាមួយទេ