ប៉ុន្មានថ្ងៃមុនតារាចម្រៀង វ៉ាន់ នីឡា បានជួបរឿងប៉ះទង្គិចផ្លូវចិត្តម្តងទៀតហើយ ក្រោយពីមានការវាយប្រហារប្រើពាក្យសម្តីមិនសមរម្យទៅលើរូបនាង ។ ការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរលើកទី២ នេះ តើតារាចម្រៀង វ៉ាន់ នីឡា អាចនឹងជួបរឿងដូចមុនឬយ៉ាងណា ? ជាមួយនិងការព្យាបាលរបួសផ្លូវចិត្តបានយ៉ាងល្អមិនបានប៉ុន្មានឆ្នាំផង ស្រាប់តែពេលនេះនាងជួបនូវរឿងរ៉ាវមិនល្អទៀតហើយ បន្ទាប់ពីមានការវាយប្រហារនូវពាក្យសម្តីមិនសមរម្យទៅលើរូបនាង ធ្វើឱ្យនាងចេញឡាយវិដេអូ ស្រែកយំយ៉ាងកំសត់ សូម្បីតតែបងប្រុសរបស់នាងលោក សុខ ជំនោរ ក៏សម្តែងនូវការមិនពេញចិត្តនូវទង្វើរជនមួយចំនួននោះដែរ ។ អាចនិយាយបានថា […]
Author: rotha
តារាកំប្លែងនាយ កុយ នឹងត្រឡប់មកស្រុកខ្មែរវិញនៅថ្ងៃស្អែកបន្ទាប់ពីសុខភាពបានល្អប្រសើរ !
បន្ទាប់ពីសម្រាកព្យាបាលជំងឺនៅប្រទេស ថៃ អស់ពេលជិតពីរសប្តាហ៍ ពេលនេះស្ថានភាពជំងឺតារាកំប្លែងនាយ កុយ បានល្អប្រសើរហើយ ហើយលោកនឹងត្រឡប់មកប្រទេស កម្ពុជា វិញនៅថ្ងៃស្អែក នេះ ។ តារាកំប្លែងនាយ កុយ បាននិយាយថា ពេលនេះស្ថានភាពសុខភាពរបស់លោកបានល្អប្រសើរច្រើន នៅថ្ងៃចន្ទនេះ គ្រូពេទ្យបានប្រាប់ថា សាច់ដែលវះកាត់នោះមិនមែនជាសាច់កាចទេ ដូច្នេះលោកអាចចេញពីមន្ទីរពេទ្យបានហើយ ហើយលោកនឹងត្រឡប់មកកាន់ប្រទេស កម្ពុជា វិញនៅក្នុងថ្ងៃស្អែកនេះ ។ បន្ទាប់ពីឃើញនាយ កុយ […]
ក្រសួងរៀបចំដែនដី ប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជន បុរី ឡងេ ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ នៅទីស្តីការក្រសួង។ កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា […]
ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមតារាបាល់ទាត់ថៃក្នុងព្រឹត្តការណ៍អន្តរជាតិលើទី១ អបអរខួប៧៥ឆ្នាំនៃទំនាក់ទំនង ខ្មែរ-ថៃ
ពិតជាកក្រើកជាក់ជាមិនខាន សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំមួយដែលនឹងរៀបចំឡើងនៅក្នុងអំឡុងខែ មីនា ក្រោមប្រធានបទ « កីឡាសតវត្សនៃព្រះធម៌ » ដើម្បីត្រៀមអបអរមិត្តភាព កម្ពុជា – ថៃ ខួបលើកទី ៧៥ ដោយមានការចូលរួមប្រកួតពីក្រុមបាល់ទាត់តារាកម្ពុជា និងតារាបាល់ទាត់ថៃ ។ ព្រឹត្តិការណ៍នេះគឺជាការប្រកួតលក្ខណៈអន្តរជាតិលើកដំបូងសម្រាប់ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់តារាថៃ ដែលបានប៉ះគ្នានៅលើទឹកដីប្រទេស កម្ពុជា ។ លោក ខេម ដែលជាប្រធានក្រុមក្នុងក្រុមបាល់ទាត់តារាកម្ពុជា […]
ក្រុមអ្នកជំនាញបរិស្ថានជាតិនិងអន្តរជាតិ ជួបប្រជុំគ្នានៅកម្ពុជា ដើម្បីពង្រឹងការអភិរក្សសត្វត្មាត
ក្រុមអ្នកជំនាញជាតិនិងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក។ នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ ក្នុងឱកាសនេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលមានគម្រោងសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីបង្កើតឱ្យមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថាវេទិកានេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផល ដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។ លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលត្រី សម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។ សម្តេចបវរធិបតី សូមអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិ និងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន […]
អីយ៉ា ! មិនទាន់ចូលឆ្នាំថ្មីផង តារាចម្រៀង ខាត់ សួស្តី ច្រៀង ft Vikit ក្នុង MV ចម្រៀង« តាមខាងណា? » យ៉ាងពិរោះរណ្តំចិត្តទាក់ចិត្តអ្នកគាំទ្រ !
មិនទាន់ចូលឆ្នាំថ្មីប្រពៃណីខ្មែរផង ស្រាប់តែតារាចម្រៀង ខាត់ សួស្តី ច្រៀង ft Vikit ក្នុង MV ចម្រៀង « តាមខាងណា ? » យ៉ាងពិរោះរណ្តំចិត្ត ធ្វើឱ្យអ្នកស្តាប់ស្លុងអារម្មណ៍និងចង់រាំលេងកម្សាន្តទៅហើយ ! ។ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ខាងផលិតកម្ម Galaxy Navatra ក៏បានផលិត និងបញ្ចេញបទចម្រៀងប្រពៃណីជាច្រើន ដែលចូលរួមច្រៀង និងសម្តែង ពីកំពូលតារាចម្រៀងល្បីៗប្រចាំនៅទីនោះ ។ បទចម្រៀងខ្លះក៏បានផុសជូនជាកាដូដល់អ្នកគាំទ្រ បទចម្រៀងខ្លះក៏ត្រៀមនឹងចេញជាបន្តបន្ទាប់ ។ សម្រាប់តារាចម្រៀង ខាត់ […]
ថ្ងៃបុណ្យនៃក្តីស្រឡាញ់ លីវ ជីលី ចង់បានផ្កាស្លាជាងផ្កាកុលាប !
ស្រីស្អាត លីវ ជីលី ឬ ជីលី ទេវី បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួននៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤ កុម្ភះនេះថា នាងចង់បានផ្កាស្លាជាងផ្កា្កកុលាប បើអាចនាងចង់បានចិញ្ចៀនពេជ្រ ។ កញ្ញា លីវ ជីលី គឺជាស្រីស្អាតសំបូរស្នេហ៍ដែលមានបុរសជាច្រើនតាមស្រឡាញ់ ប៉ុន្តែនាងបានជ្រើសរើសបុរសម្នាក់ធ្វើជាដៃគូរួចហើយ គ្រាន់តែពុំទាន់ដល់ថ្ងៃដឹកដៃគ្នាចូលរោងការប៉ុណ្ណោះ ។ ទោះបីជាមានដៃគូស្នេហារួចក្តី លីវ ជីលី នៅតែប្រកាន់ភ្ជាប់ថា ខ្លួនចង់រៀបការទៅតាមប្រពៃណី ខ្មែរ ដូចជាមិត្តសិល្បករមួយចំនួនដែរ […]
ធ្លាប់បែកសង្សារច្រើននាក់តារាចម្រៀងវ័យ២៩ឆ្នាំ នាយ ចឺម លែងចង់រៀបការ !
ចូលវ័យ២៩ឆ្នាំតារាចម្រៀង នាយ ចឺម ប្រកាសលែងចង់រៀបការ បន្ទាប់ពីបែកបាក់គ្នាជាមួយគូស្នេហ៍ដែលសុទ្ធតែជាស្រីស្អាតអស់ជាច្រើននាក់ ។ នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា នាយ ចឺម ជាបុរសសំណាង និងសំបូរស្នេហ៍ ពីព្រោះសង្សាររបស់លោកសុទ្ធតែជាស្រីស្អាត និងមានកេរ្តិ័ឈ្មោះល្បីល្បាញនៅក្នុងពិភពសិល្បៈ រហូតមានមហាជនហៅលោកថា ជាព្រាននារីផងដែរ ប៉ុន្តែមកទល់ពេលនេះលោកនៅពុំទាន់ដឹកដៃនារីណាម្នាក់ចូលរោងការសមតាមបំណងនៅឡើយទេ ។ ជួបជាមួយនាយ ចឺម កាលពីពេលថ្មីៗនេះលោកបានបញ្ជាក់ប្រាប់ថា លោកមិនមែនជាព្រាននារីដូចជាពាក្យដែលគេនិយាយទេ លោកក៏មានចិត្តស្មោះដែរ តែធ្វើម៉េចបើមិនអាចស្រឡាញ់គ្នាបាន មានតែបែកគ្នាប៉ុណ្ណោះជាជំរើសល្អបំផុត […]
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំដល់សិល្បករសិល្បការិនីក្នុងការតែងនិពន្ធខ្លឹមសារចម្រៀង សិល្បៈកម្សាន្ត ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌
នៅថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំដល់សិល្បករសិល្បការិនី ស្តីពី ការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និងសិល្បៈកម្សាន្តនានា ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គម ។ តាមសេចក្តីប្រកាសរបស់ក្រសួងបានរៀបរាប់ថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនី ជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការ មួយគួរឱ្យគោរពនិងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ […]