នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមផ្ការីកគ្រប់រដូវ ដឹកនាំឱ្យនាយពាក់មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោង និងផែនការរបស់ក្រុមផ្ការីកគ្រប់រដូវក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ នាយពាក់មី បានស្នើសុំការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ដល់គម្រោង និងផែនការដ៏មានសារៈសំខាន់ ដើម្បីប្រជាជនកម្ពុជា និងទេសចរណ៍កម្ពុជា។ […]
Author: rotha
កម្ពុជា ទទួលបានឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិ៣គ្រឿង ពីកូរ៉េខាងត្បូង ឧបករណ៍នេះ នឹងជួយឱ្យការតាមដានត្រួតពិនិត្យគុណភាពខ្យល់កាន់តែច្បាស់លាស់
រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុបនេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។ ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅក្រសួងបរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ […]
តារាកំប្លែងនាយ កុយ នឹងហោះត្រឡប់ទៅចាក់ថ្នាំគីមីនៅខែក្រោយខណៈមិត្តរួមអាជីពនិងអ្នកគាំទ្រសម្តែងការព្រួយបារម្ភ !
តារាកំប្លែងនាយ កុយ នឹងហោះត្រឡប់ទៅចាក់ថ្នាំគីមីនៅប្រទេស ថៃ នៅខែក្រោយ ខណៈមិត្តរួមអាជីពនិងអ្នកគាំទ្រសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់លោក ។ ទោះជាយ៉ាងនេះក្តីតារាកំប្លែងនាយ កុយ បានបង្ហាញពីស្ថានភាពសុខភាពរបស់ខ្លួនថាពេលនេះខ្លួនបានល្អប្រសើរច្រើន ទោះបីជាលោកត្រៀមហោះទៅចាក់ថ្នាំគីមីនៅខែក្រោយយ៉ាងណាក្តី ។ តារាកំប្លែងនាយ កុយ បានមកដល់ស្រុក ខ្មែរ វិញកាលពីល្ងាចថ្ងៃច័ន្ទកន្លងមកនេះ បន្ទាប់ពីសម្រាកព្យាបាលជំងឺអស់ពេលជិត២សប្តាហ៍នៅប្រទេស ថៃ ។ លោកទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៅទីនោះ សូម្បីតតែការវះកាត់ក៏ទទួលបានជោគជ័យដែរ ។ ថ្វីដ្បិតតែការវះកាត់ដុះសាច់នៅក្នុងពោះវៀនធំរបស់តារាកំប្លែងនាយ កុយ ទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែពេលមកដល់ស្រុកកំណើតវិញលោក […]
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បេះដូងមនុស្សធម៌ សិល្បៈ កីឡា និងអ្នកបង្កើតមាតិកា ចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រាក្នុងមណ្ឌលមែកឈើ
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើការងារសប្បុរសធម៌ដ៏គួរឱ្យសរសើរ កាលពីម្សិលមិញ ដោយបានដឹកនាំមិត្តសិល្បករ កីឡាករ និងអ្នកបង្កើតមាតិកា ជាច្រើននាក់ទៅចែកអំណោយនៅកុមារកំព្រាក្នុងមណ្ឌលមែកឈើ ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « បេះដូងមនុស្សធម៌ សិល្បៈ កីឡា និង Influencerបានជួបក្មួយៗកុមារកំព្រាដោយផ្ទាល់រឹតតែអាណិតនិងស្រឡាញ់ពួកគាត់ណាស់ ថ្ងៃម្សិលមិញនេះខ្ញុំបាទនិងសិល្បករ កីឡាករ influencer ល្បីៗ បាននាំគ្នានាំយកគ្រឿងឧបភោគបរិភោគនឹងអង្ករចំនួន3តោន ជូនដល់ក្មួយៗកុមារកំព្រាក្នុងមណ្ឌលមែកឈើ រួមគ្នាចែករំលែកក្តីស្រឡាញ់ បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នាឲ្យបានច្រើន » ។ បន្ទាប់ពីឃើញសកម្មភាពរបស់កំពូលតារាចម្រៀង […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនត្រឹមមិនអស់លុយទេ គឺអាចដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល […]
តោះមករាំលេងជាមួយតារាចម្រៀង រាជ ប្រាថ្នា ក្នុងបទចម្រៀងថ្មី « បើអូនយកប្តី » មុនចូលឆ្នាំថ្មី !
« បើអូនយកប្តី » គឺបទចម្រៀងថ្មីរបស់តារាចម្រៀងរួបសង្ហា រាជ ប្រាថ្នា នៅក្នុងផលិតកម្ម Galaxy Navatra ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ មុននឹងចូលឆ្នាំថ្មីប្រពៃណីខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាចំណងដៃដល់ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ក្នុងនោះដែរតារាចម្រៀងរូបសង្ហា រាជ ប្រាថ្នា ក៏ទើបនឹងចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា « បើអូនយកប្តី » ។ បទចម្រៀងមួយបទនេះមិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងបង្កប់ដោយអត្ថន័យ បែបសប្បាយៗ រំសាយអស់ទុក្ខកង្វល់ ។ ក្នុង MV ចម្រៀង […]
ដល់ម៉ោងសប្បាយទៀតហើយអ្នកបាត់ដំបងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស 2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ទីរួមខេត្តបាត់ដំបង ហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ លោក […]
កម្ពុជាប្តេជ្ញាចិត្ត ៣ចំណុចនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៤ នៅប្រទេសម៉ារ៉ុក
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការប្តេជ្ញាចិត្ត ៣ចំណុច នៅចំពោះមុខអង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។ លើកឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា បានបញ្ជាក់ ៣ចំណុច ដូចជា៖ ១៖ ត្រឹមឆ្នាំ២០២៧ […]
តារាចម្រៀង សុខ ស្រីនាង នៅតែមិនហ៊ានចូលសិល្បៈវិញ !
អ្នកគាំទ្រជាច្រើននៅតែចង់ឃើញតារាចម្រៀង សុខ ស្រីនាង ឡើងឆាកកាន់ក្បាលមេក្រូឡើងវិញដូចកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ សុខ ស្រីនាង នៅតែជ្រើសរើសផ្លូវស្ងប់ស្ងាត់ និងមិនហ៊ានវិលត្រឡប់មកកាន់វិស័យចាស់វិញ ។ ទោះបីជាតារាចម្រៀង សុខ ស្រីនាង បានបោះបង់អាជីពចម្រៀងអស់ពេលជាច្រើនឆ្នាំមកហើយក្តី ជាញឹកញាប់នាងតែងតែបង្ហោះរូបភាពស្អាតៗទៅចូលរួមកម្មវិធីនានា ដើម្បីកុំឱ្យទស្សនិកជនភ្លេចមុខ ជាក់ស្តែងថ្មីៗនេះនាងបានទៅចូលរួមមង្គលការមិត្តភក្តិ ថែមទាំងបានបង្ហោះរូបថតយ៉ាងស្រស់ស្អាត ឱ្យអ្នកគាំទ្របានឃើញទៀតផង ។ អ្នកគាំទ្រជាច្រើនៅពេលឃើញរូប សុខ ស្រីនាង បែបនេះបានសរសើរនាងមិនដាច់ពីមាត់ ។ […]
សហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា បំភ្លឺបញ្ហាដែលកំពុងតែផ្ទុះការវែកញែករឿងទឹកឃ្មុំក្លែងក្លាយកំពុងចរាចរលើទីផ្សារកម្ពុជា
បន្ទាប់ពីមានករណីឃាត់ខ្លួនថៅកែស្រី ជាជនជាតិវៀតណាមម្នាក់ ជានាយក ក្រុមហ៊ុន ច័ន្ទ ហាន់នី អិមផត អិចផត ( CHAN HONEY IMPORT EXPO RT CO.,LTD) ដែលមានការពាក់ព័ន្ធនាំចូលទឹកឃ្មុំក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ឈានដល់ការចុះបិទទីតាំងក្រុមហ៊ុននោះហើយ ក៏បែកធ្លាយជាព័ត៌មានផ្សេងៗដែលថាក្រុមហ៊ុននោះបានស្តុកផលិតនូវទឹកឃ្មុំក្លែងក្លាយដើម្បីចរាចរនៅក្នុងប្រទេសកម្ពុជា។ ជុំវិញរឿងខាងលើនេះ សមាជិកសហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋខ្មែរ ប្រជាកសិករចិញ្ចឹមឃ្មុំទូទាំងប្រទេសកម្ពុជា ក៏បានចេញវីដេអូបំភ្លឺទាក់ទងបញ្ហាដែលកំពុងតែផ្ទុះការវែកញែកទៅលើរឿងទឹកឃ្មុំក្លែងក្លាយដែលកំពុងចរាចរនៅលើទីផ្សារប្រទេសកម្ពុជានេះផងដែរ ដោយសហគមន៍បានលើកឡើងថា […]