មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra នៅរាជធានីភ្នំពេញ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា៖ លោក ព្រាប សុវត្ថិ, លោក ខេម, លោក […]
Author: rotha
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មិនមែនជាខ្នងបង្អែករបស់ឧកញ៉ា LOVE RIYA និងជាមេជួញដូរគ្រឿងញៀន ដូចការលើកឡើងរបស់ស្រ្តីម្នាក់ឈ្មោះ សំ សុខា នោះឡើយ
ក្រុមជំនួយការរបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានចេញលិខិតបំភ្លឺថា លោក ម៉ក់ ជីតូ មិនមែនជាខ្នងបង្អែករបស់ស្រ្តីអ្នកលក់ឡេឈ្មោះ LOVE RIYA និងជាមេជួញដូរគ្រឿងញៀន ដូចការលើកឡើងរបស់ស្រ្តីម្នាក់ឈ្មោះ សំ សុខា នៅក្នុងបណ្តាញសង្គមតិកតុកនោះទេ។ សេចក្តីបំភ្លឺនេះ បានឆ្លើយតបនឹងស្រ្តីប្រឆាំងម្នាក់ឈ្មោះ សំ សុខា ដែលកំពុងរស់នៅប្រទេសកាណាដា […]
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចេញសារវ៉ៃខោកទណ្ឌិត សម រង្សុី បញ្ចេញព័ត៌មានមិនពិត ចោទប្រកាន់គ្មានមូលដ្ឋានដោយបំភ្លៃក្នុងចេតនាកខ្វក់អាក្រក់
នៅព្រឹកថ្ងៃអង្គារ ខែកុម្ភៈនេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចេញសារវៃខោកទណ្ឌិត សម រង្សុី ដែលតែងតែបង្ហោះព័ត៌មានកខ្វក់ក្លែងក្លាយបំភាន់សាធារណៈជន។ ការចេញវៃបកតបភ្លាមៗទៅកាន់លោក សម រង្សុី ក្រោយទណ្ឌិតចាស់វស្សារូបនេះបង្ហោះសារបំភាន់សាធារណៈជនរឿងពាក់ព័ន្ធលោក លឹម គឹមយ៉ា ដោយភ្ជាប់ជាមួយករណីឯកឧត្តម ហ៊ុក ឡង់ឌី ដើម្បីកេងចំណេញនយោបាយ។ ឯកឧត្តម ឌី វិជ្ជា បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ជូនលោក […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» នៅសាលសន្និសីទចតុមុខ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រព្រឹត្តនៅសាលសន្និសីទចតុមុខ។ «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ […]
ខេត្តរតនគិរីរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពីការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់កសិផលដំណាំទុរេន ម្រេច និងស្វាយចន្ទី
ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល ស្តីពីការចងក្រង សហគមន៍កសិកម្មទំនើប សម្រាប់ដំណាំទុរេន ដំណាំម្រេច ដំណាំស្វាយចន្ទី និងដំណាំផ្សេងៗទៀតនៅខេត្តរតនគិរី ដែលបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើន។ ថ្លែងនៅក្នុងវេទិកានេះ ឯកឧត្តម […]
សម្តេច ម៉ែន សំអន ប្រកាសខេត្តស្វាយរៀង ជាខេត្តបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចូលរួមជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានគូសរំលេចពីលទ្ធផលធំៗ ដែលខេត្តស្វាយរៀងសម្រេចបានកន្លងមក ទាំងនៅក្នុងវិស័យអនាម័យជនបទ ដោយត្រូវបានប្រកាសជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, […]
គម្រោងសាងសង់ទឹកស្អាត នៅក្រុងកំពង់ចាម សាងសង់បានជាង៨០ ភាគរយ និងគ្រោងបញ្ចប់នៅចុងខែមីនាខាងមុខនេះ
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទឹកស្អាត៣ទីតាំងការដ្ឋានក្នុងក្រុងកំពង់ចាម។ បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងខាងលើនេះ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា គម្រោងសាងសង់ទឹកស្អាតក្នុងរយៈពេលចាប់តាំងពីចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គឺដំណើរការបានជាង៨០ ភាគរយហើយ ក្នុងនោះបានដំណើរការ៣ទីតាំង ការដ្ឋានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមអភិបាលខេត្ត […]
ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ រួមគ្នាផ្សព្វផ្សាយពីប្រាសាទបុរាណនៃតំបន់រមណីដ្ឋានអង្គររបស់កម្ពុជា ទៅកាន់ពិភពលោក
ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ ដែលជាតារាបង្ហាញម៉ូតជាច្រើនរូប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរួមគ្នាតាមរយៈការផ្ដិតយករូបភាព និងវីដេអូអមជាមួយសម្លៀកបំពាក់បុរាណ សម័យដែលច្នៃម៉ូតដោយបុគ្គលល្បីៗនៃប្រទេសទាំង២ ភ្ជាប់ជាមួយទេសភាពតាមប្រាសាទក្នុងតំបន់រមណីដ្ឋានអង្គរ ផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ប្រវត្តិសាស្ត្រគ្មានពីរលើលោករបស់កម្ពុជា។ សូមជម្រាបថា ការផ្សព្វផ្សាយនេះដែរ ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ រួមនឹងរដ្ឋបាលខេត្តសៀមរាប ស្របទៅនឹងកម្មវិធីគម្រោងអង្គរ (Angkor Project) នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងនៃបង្កើនចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េ […]
នាដការី សាលី ស្រីមាស ល្បីរឿងខូចក្រលៀននិងលាងឈាម រៀបរាប់ទាំងអួលដើមក ពេលមានជីវិតទី២ !
នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ដែលល្បីរឿងខូចក្រលៀននិងត្រូវលាងឈាមបន្តជីវិតនោះ បានរៀបរាប់ទាំងអួលដើមក បន្ទាប់ពីមានអ្នកជួយរ៉ាប់រងក្នុងការព្យាបាល រហូតនាងបានពោលពាក្យទាំងទឹកភ្នែកថា ពេលនេះមានសំណាងមានជីវិតទី២ហើយ ។ នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ស្ទើរតែមិនជឿថាខ្លួនអាចមានជីវិតរស់ នឹងបានឆ្លងផុតការលំបាក់ក្នុងការលាងឈាមនោះទេ ពីព្រោះស្ថានភាពសុខភាពនាងពេលនោះធ្ងន់ធ្ងរ រួមផ្សំកក្តាជីវភាពផង ប៉ុន្តែសំណាងល្អពេលនេះនាងទទួលបានការរ៉ាប់រងនិងព្យាបាលទាំងស្រុងពីអ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង ។ ដោយក្តីរំភើបលាយឡំនិងទឹកភ្នែក នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ពោលពាក្យទាំង អួលដើមកថា ពេលនេះនាងមានជីវិតទី២ហើយ អរគុណដែលបានជួយសង្រ្គោះជីវិតរបស់នាង ។ នាដការី […]
មុនបើកឆាកការប្រគំតន្រ្តីធំក្នុងជីវិត ពេជ្រ សូលិកា បង្ហើបពីជីវិតតស៊ូយ៉ាងលំបាកតាំងពីក្មេង !
មុននឹងបើកឆាកការប្រគំតន្រ្តីដ៏ធំបំផុតក្នុងជីវិតរបស់ខ្លួន តារាចម្រៀង ពេជ្រ សូលិកា បានបង្ហើបពីជីវិតដ៏លំបាក និងការតស៊ូរបស់ខ្លួននៅលើវិថីចម្រៀង ។ នៅថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ២០២៥ តារាចម្រៀង ពេជ្រ សូលិកា នឹងលេចមុខជាមួយការប្រគំតន្រ្តីដ៏ធំបំផុតជាលើកដំបូងរបស់ខ្លួនហើយ ដោយការប្រគំតន្រ្តីនេះគឺជាក្តីស្រមៃធំរបស់នាងចាប់តាំងពីប្រលូកក្នុងវិស័យចម្រៀង ។ តារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលិកា បានរៀបរាប់ថា « ពុះពារជំនះគ្រប់បែបយ៉ាងនៅលើវិថីមួយនេះ ពីក្មេងស្រីធម្មតាម្នាក់ដែលគ្មានអ្នកណាស្គាល់តស៊ូប្រឹងប្រែងតែម្នាក់ឯង […]