នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង៖ កីឡារស់ក្នុងសន្តិភាព កីឡាជាការទូតនៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ

ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា កីឡារស់ក្នុងសន្តិភាព កីឡាជាការទូតនៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងផ្តល់ឱកាសឱ្យមានការប្រកួតកីឡានាពេលនេះ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានធ្វើឡើងក្នុងឱកាសបើកការប្រកួតប្រឡងប្រណាំង ៨ វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ […]

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជំរុញឱ្យអាស៊ានឈររួមគ្នាជាពន្លឺនៃសាមគ្គីភាពក្នុងតំបន់ សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាព

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានប្រារព្ធធ្វើនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅថ្ងៃទី ២៦ ខែកុម្ភៈនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារ សាងគ្រីឡា រ៉ាសា សាយ៉ាង ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ […]

ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនជាង២៨០០លើក ថយចុះ១៤% បើធៀបនឹងឆ្នាំ២០២៣

ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបមានចំនួន ២ ៨៤៤លើក ដោយថយចុះ១៤% ស្នើនឹង ៤៧៣លើក ប្រសិន​ប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ នេះបើយោងតាមរបាយការណ៍ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ គ.ស.ច.គ. នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងរបាយការណ៍ ដដែល […]

ត្រៀមរាប់ថយក្រោយអ្នកកំរៀងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស 2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរដល់ស្រុកកំរៀង ខេត្តបាត់ដំបង ហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ […]

ក្រសួងកសិកម្មកម្ពុជា-ហ្វីលីពីន​ នឹងបង្កើនកិច្ចសហការរួមគ្នា លើកិច្ចការពារ និងអភិរក្ស​ប្រភេទសត្វ​ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា-ហ្វីលីពីន ​ក្នុងវិស័យកសិកម្ម​ ព្រមទាំងបន្តពង្រឹ​ងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន។ ការលើកឡើរបស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម​(Zoom) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ​ កម្ពុជា-ហ្វីលីពីន​ បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ។ បើតាម​ ឯកឧត្តមរដ្ឋមន្ត្រី […]

ក្រសួងបរិស្ថាន អនុវត្តច្បាប់យ៉ាងតឹងរ៉ឹង គ្មានការលើកលែងជាដាច់ខាតលើរោងចក្រទាំងណាដែលលួចបង្ហូរទឹកកកង្វក់ចូលក្នុងទឹកធម្មជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ថា សម្រាប់ក្រុមហ៊ុនដែលមានចេតនាអាក្រក់នៅតែបន្តលួចវបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកធម្មជាតិ គឺក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងមិនលើកលែងជាដាច់ខាត ដូច្នេះ កុំបំពានច្បាប់ឱ្យសោះ។ ការចេញមកបញ្ជាក់បែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសឯកឧត្តមផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «ការបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកស្អាត […]

កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់លំហាត់សមយុទ្ធ ឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមកិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តាលក្រសួងពាក់ព័ន្ធនានានិងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីពិភាក្សាពង្រៀងកម្មវិធីក្នុងការរៀបចំពិធីធ្វើ លំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-២៥) ក្នុងខែកក្តដាខាងមុខនៅកម្ពុជា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដោយសហការជាមួយមជ្ឈមណ្ឌលសម្របសម្រួល អាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយមជ្ឈមណ្ឌល […]

លោក ផែង វណ្ណៈ ដកពាក្យបណ្តឹងប្តឹងលោក ពេជ ពិសិដ្ឋ ហៅ ស៉ិន ស៉ីសាមុត ចាប់ ជាតិ ព្រមទាំងជូនថវិកាថែមទៀត

រឿងបានបញ្ចប់ហើយ រវាងលោក ផែង វណ្ណៈ និងលោក ពេជ ពិសិដ្ឋ ហៅ ស៉ិន ស៉ីសាមុត ចាប់ ជាតិ ដោយនៅរសៀល ថ្ងៃ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ លោក ផែង វណ្ណៈ បានមក អយ្យការ […]

តារាសម្តែង ឡៃ ច័ន្ទថៃ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ 

ស្ងាត់ៗស្រាប់តែតារាសម្តែងសាច់ដុំ ឡៃ ច័ន្ទថៃ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ បន្ទាប់ពីមានការបោះឆ្នោតពីក្រុមប្រឹក្សា និងបានបំពេញនូវលក្ខខណ្ឌមួយចំនួន ។  តារាសម្តែងរូបសង្ហា ​ ច័ន្ទថៃ គឺជាអ្នកអតីតអ្នកបួសខ្មែរមួយរូប ដែលធ្លាប់បានបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា អស់រយ:ពេល ១៥វស្សា និងបានចូលប្រឡូក្នុងវិស័យសីល្ប: ជាតារាសំដែងច្រើនទម្រង់ ជាពិសេស តាមរយ: កម្មវិធីបង្កើតដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយទំនៀមទម្លាប់ដ៏សម្បូរបែបរបស់ កម្ពុជា លោកតែងតែបង្ហាញទីតាំងប្រវត្តិសាស្ត្រ ពិធីប្រពៃណី និងភាពស្រស់ស្អាតនៃទំនៀមទម្លាប់ខ្មែរ ជាដើម។ ស្នាដៃរបស់លោកមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអប់រំទស្សនិកជន ជាពិសេសក្មេងៗជំនាន់ក្រោយអំពីសារៈសំខាន់នៃការថែរក្សាអត្តសញ្ញាណវប្បធម៌នៅក្នុងពិភពទំនើប ។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយសង្គម លោក […]

នៅពីក្រោយនៃការបញ្ចប់សង្រ្គាមមរតករុំារ៉ៃរាប់ឆ្នាំរវាងតារាកំប្លែង ស្រីទូច និងឪពុកក្រោយ !

នៅពីនៃក្រោយការបញ្ចប់សង្រ្គាមរតករុំារ៉ៃរាប់ឆ្នាំរបស់តារាកំប្លែង ស្រីទូច និងស្វាមី គឺមានការចូលរួមចំណែកនិងជួយសម្រមសម្រួលផ្តល់មេធាវីការពារក្តីប្រចាំសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់ឧកញ៉ា ម៉ៅ ចំណាន ។  ទាំងក្នុងនិងក្រៅសិល្បៈសុទ្ធតែបានដឹងរឿងតារាកំប្លែង ស្រីទូច ដែលបានតតាំងក្តីរឿងបែងចែកទ្រព្យសម្បត្តិជាមួយឪពុកក្រោយរបស់ខ្លួនអស់ពេលរាប់ឆ្នាំ បន្ទាប់ពីម្តាយរបស់ខ្លួនបានទទួល​ មរណៈភាព ។ ទោះបីខំប្រឹងតវ៉ាយ៉ាងណានៅតែដោះស្រាយពុំចេញ ដោយសារតែភាគីម្ខាងទៀតមិនព្រមផ្តល់នូវអ្វីដែលអ្នកស្រីចង់បាន ។  ដោយឡែកថ្មីៗនេះ តារាកំប្លែង ស្រីទូច បានសម្រេចបញ្ចប់សង្រ្គាមមរតកនោះហើយ ជាក់ស្តែងនៅថ្ងៃទី ២៤ ខែ កុម្ហះ ឆ្នាំ ២០២៥ […]