ជីវប្រវត្តិ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងសម្តេចតេជោ ហ៊ុន សែន

អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ […]

បាត់មុខពីការសម្តែងច្រើនឆ្នាំ នី មុន្នីនាថ លេចមុខក្នុង MV ចម្រៀងរបស់លោកខេមរៈ សិរីមន្ត នៅទឹកដី អង្គរ យ៉ាងចម្លែក ! 

MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងទាក់ចិត្តមហាជនខ្លាំងណាស់ទាំបទចម្រៀង និងការសម្តែង ជាពិសេសនៅក្នុងបទចម្រៀងនេះក៏មានការចូលរួមសម្តែងពីតារាទឹកភ្នែក នី មុន្នីនាថ ចូលរួមសម្តែងផងដែរ បន្ទាប់ពីនាងបានបោះបង់អាជីពសម្តែងអស់ពេលជាច្រើនឆ្នាំ ។  កញ្ញា នី មុន្នីនាថ បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនថា នាងពិតជារីករាយណាស់ដែលបានចូលរួមសម្តែងនៅក្នុង MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ […]

ធ្លាប់តែច្រៀង រាំ និងសម្តែង ព្រះនាង នរោត្តម ជេនណា នឹងមានវត្តមានថ្មីជាមួយនិងការបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំ 

ទស្សនិកជនធ្លាប់តែឃើញព្រះនាង នរោត្តម ជេនណា ច្រៀងរាំនិងសម្តែង តែពេលនេះព្រះនាងនឹងលេចវត្តមានថ្មីនៅក្នុងការបង្ហាញម៉ូដដ៏ធំជាលើកដំបូងក្នុងជីវិត ជាមួយនិងរសជាតិថ្មី ប្លែក មិនធ្លាប់មានពីមុនមក ។ តាមការបញ្ជាក់ប្រាប់ពីលោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូដនិងបង្រៀនដើរម៉ូដល្បីឈ្មោះ បានឱ្យដឹងថា នៅថ្ងៃទី ០៦ ខែ​ មេសា ឆ្នាំ ២០២៥ ខាងមុខលោកត្រៀមនឹងរៀបចំពិធីបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំមួយដែលមិនធ្លាប់មានពីមុនមក ដោយបានអញ្ជើញតារាបង្ហាញម៉ូដជាច្រើនចូលរួម ក្នុងនោះក៏មានព្រះនាង នរោត្តម ជេនណា ចូលរួមបង្ហាញម៉ូដនៅពេលបិទកម្មវិធីផងដែរ […]

នាយឧត្តមសេនីយ៍ វង្ស ពិសេន ជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បង្ហាញនូវជំនឿជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរភាព យូរអង្វែងរវាងកងទ័ពកម្ពុជា-ថៃ និងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត តាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ការគូសបញ្ជាក់របស់អគ្គមេបញ្ជាការ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ មន្ត្រីការិយាល័យសេនានុព័ន្ធថៃប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាព្រឹកថ្ងៃទី២៦ ខែមីនា […]

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ កម្មវិធីទូរស័ព្ទ NoDrug ជាមធ្យោបាយរាយការណ៍បទល្មើសគ្រឿងញៀនដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ខ្ពស់

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កម្មវិធីទូរស័ព្ទ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាមធ្យោបាយរាយការណ៍ អំពីបទល្មើសគ្រឿងញៀនដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ខ្ពស់ជូនដល់អ្នករាយការណ៍។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញដល់មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់កម្មវិធី NoDrug […]

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹករឿង ៤ឆ្នាំមុនដឹកនាំរៀបចំការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ ឆ្លងរីករាលដាលនៅក្នុងសហគមន៍

តាមរយៈសំណេរលើបណ្តាញសង្គម Facebook សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពមួយសន្លឹកកាលពី ៤ឆ្នាំមុនរៀបចំពេទ្យព្យាបាលជំងឺកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា រូបថតនេះ គឺក្នុងពេលដែលសម្តេចកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រី នគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke។  សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាល់ថា៖ […]

សប្បាយមុនចូលឆ្នាំខ្មែរ ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert  នៅទីរួមខេត្តក្រចេះ

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ជួបគ្នាពិភាក្សាគិតគូរអំពីការផ្ទេរមន្ត្រី 

ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងហ្មត់ចត់ តាមអនុសាសន៍ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន។ កិច្ចប្រជុំនារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ […]

នាយករដ្ឋមន្ត្រីជំរុញការប្រកួតប្រជែងក្នុងវិស័យអប់រំ ដើម្បីធនធានមនុស្ស

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើម្បីបានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលជាក់ស្តែងក្នុងការផលិតធនធានមនុស្ស ។  ក្នុងន័យនេះ សាលារៀន កាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្ស កាន់តែប្រកបដោយគុណភាព […]

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌។ ប្រសាសន៍ដ៏មានអត្ថន័យនេះ ឯកឧត្តម នួន ផារ័ត្ន ថ្លែងនៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ « យុវជន ដើម្បីវប្បធម៌ជាតិ » នាព្រឹកថ្ងៃទី២៦ […]