សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរ និងជូនពរដល់សាសនិកខ្មែរឥស្លាម ដែលចាប់ផ្តើមចូលបួស​ខែ​រ៉ម៉ាឌន, នៅថ្ងៃ២៤ ខែមីនាខាងមុខ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួស ខែរ៉ម៉ាឌនលើកទី៩

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលរួមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គលជូនដល់សាសនិកខ្មែរឥស្លាមនៅក្នុងនិង ក្រៅប្រទេស​កម្ពុជា រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែរ៉ម៉ាឌន មូហាំម៉ាត់សករាជ ឆ្នាំ១៤៤៦ ត្រូវនឹងថ្ងៃ ៤កើត ខែផល្គុន ឆ្នាំរោង […]

ឯកឧត្តម ហ៊ុន ម៉ានី ៖អ្នកដឹកនាំជំនាន់មុនរកបានដោយលំបាកនូវសុខសន្តិភាពការបង្រួបបង្រួមជាតិ អ្នកជំនាន់ក្រោយមានកាតព្វកិច្ចបន្តថែរក្សាសន្តិភាព

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន គឺជាសមិទ្ធផលនៃការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរជនជំនាន់មុនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងការប្រថុយប្រថានយកជីវិតធ្វើជាដើមទុនក្នុងបុព្វហេតុសន្តិភាពដែលយើងមានសព្វថ្ងៃ។ ការលើកឡើងនេះ បានធ្វើឡើងនៅពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម បានបន្តទៀតថា ក្នុងដំណើរបន្តស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ និងផ្សះផ្សាជាតិ បញ្ចប់សង្គ្រាមនៅកម្ពុជា […]

មេទ័ពជើងគោក ចុះពិនិត្យវឌ្ឍនភាពការងារនិងសួរសុខទុក្ខកងទ័ពឈរ​ជើងតាម​ខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក […]

ជាង១០ឆ្នាំនាយ ព្រែក ទើបមានឱកាសបានថតMVចម្រៀងថ្មីជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទ « ម៉េចហើយជីវិត » 

បន្ទាប់ពីខកខានក្នុងការថតMVចម្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ អស់ពេលជាង១០ឆ្នាំ ស្រាប់តែពិធីករនាយ ព្រែក លាន់មាត់បែបនេះនៅពេលដែលបានជួបជាមួយលោក ព្រាប សុវត្ថិ ជាថ្មីម្តងទៀតនៅក្នុង MV ចម្រៀង « ម៉េចហើយជីវិត » ។ ស្របពេលដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញMV ចម្រៀងថ្មីដែលមានចំណងជើងថា « ម៉េចហើយជីវិត » គឺមហាជនចាប់អារម្មណ៍ឃើញថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ […]

ឯកឧត្តម ប៉ែន បូណា៖ តម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក

ឯកឧត្តម ប៉ែន បូណាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងពីតម្លៃ សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំ រកដោយលំបាកថា គឺមានតម្លៃជាសកលដែលមានអ្នកទទួលស្គាល់ទូទាំងពិភពលោក មិនមែនត្រឹមតែ នៅកម្ពុជាប៉ុណ្ណោះទេ ។ ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋ ខ្មែរ”នាថ្ងៃ២៧ កុម្ភៈ ឯកឧត្តមប៉ែន បូណា បានមានប្រសាសន៍ពីតម្លៃសន្តិភាពដែលសម្តេចតេជោ […]

ធ្លាប់មានប្រពន្ធ៣នាក់ តាចេក រំលឹកពីជីវិតផុងខ្លួនជាមួយលុយជាងពីរម៉ឺនដុល្លារ​និងគ្មានជំរករស់នៅពិតប្រាកដ ! 

ស្របពេលបង្ហាញមុខនៅក្នុងពិធិសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ តារាកំប្លែង តាចេក បានរំលឹកពីជីវិតដ៏ជូរចត់របស់ខ្លួន ធ្លាប់មានប្រពន្ធ ៣ នាក់ និង បានផុងខ្លួនជាមួយលុយជាងពីរម៉ឺនដុល្លារក្នុងការរកស៊ីមុខរបរលក់ធុរ៉េន ។ បច្ចុប្បន្នរកតែជំរកពិតប្រាកដរស់នៅគ្មាន ។  តាចេក គឺជាតារាសម្តែងនិងតារាកំប្លែងល្បីឈ្មោះមួយរូបដែលមានឈ្មោះបោះសម្លេងជាមួយតារាកំប្លែងនាយ កុយ ដោយលោកបានចេញដើរសម្តែង និងកំប្លែងជាមួយក្រុមនាយ កុយ តាមស្ថានីយ៍ទូរទស្សន៍ និងតាមខេត្តជិតឆ្ងាយនានា … ដោយឡែក រយៈពេល១០ឆ្នាំចុងក្រោយនេះលោកបានបាត់មុខឈឹងពីសិល្បៈ ដោយលោកបានទៅពួកសំងំដើររកស៊ីជំនួសវិញ ។ ជួបជាមួយតារាកំប្លែង […]

កងទ័ពខៀវកម្ពុជាជិត២០០នាក់ ជាកងប្តូរវេន ធ្វើយុទ្ធដំណើរចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅសាធារណរដ្ឋលីបង់

កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ ជាកងទី១៥ និងជាកងប្តូរវេន មានចំនួន ១៨៤នាក់ ក្នុងនោះស្ត្រីចំនួន ៣៥នាក់ បានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋលីបង់។ ខណៈកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៣៦ ជាកងទី១៤ មានចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រី ៣៨នាក់ ដែលបានប្តូរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ នៅតំបន់ Marjayoun សាធារណរដ្ឋលីបង់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាព ប្រកបដោយជោគេជ័យ […]

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងឥណ្ឌូនេស៊ី អះអាងពីការបន្តជំរុញកិច្ចសហប្រតិបត្តិការវិស័យការពារជាតិឱ្យបានកាន់តែល្អប្រសើរ

ក្នុងជំនួបសន្ទនារវាង ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម Sjafrie Sjamsoeddin រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី ក្រោយកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat)  នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានរម្លឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមកជាពិសេសរវាងកងទ័ពជាតិឥណ្ឌូនេស៊ី ជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា ទំនាក់ទំនងរវាងកងទ័ពទាំងពីរ បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជា […]

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង៧០ម៉ឺនដុល្លារ សម្រាប់សកម្មភាពអ​ប់​រំ​​កុមារតូច និងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ក្នុងតំបន់ភូមិភាគឦសាន្តនៅកម្ពុជា

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៧២០,៣០៤ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ហៅកាត់ថា «អ៊ីនរ៉េន»។ កិច្ចសន្យាផ្តល់ជំនួយត្រូវ បានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានិង អ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ សម្រាប់អនុវត្តគម្រោងដូចតទៅ៖ ទី១៖ គម្រោងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា (ថវិកា […]

នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង៖ កីឡារស់ក្នុងសន្តិភាព កីឡាជាការទូតនៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ

ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា កីឡារស់ក្នុងសន្តិភាព កីឡាជាការទូតនៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងផ្តល់ឱកាសឱ្យមានការប្រកួតកីឡានាពេលនេះ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានធ្វើឡើងក្នុងឱកាសបើកការប្រកួតប្រឡងប្រណាំង ៨ វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ […]