លេចមុខក្នុងភាពយន្តខ្នាតធំលើកដំបូង នាដការីរបាំបុរាណ សុខគា គឹមលាង ថា « ភាពដដែលៗគឺជាសត្រូវរបស់សិល្បៈ » 

ស្របពេលលេចមុខនៅក្នុងភាពយន្តខ្នាតធំលើកដំបូង នាដការីរបាំបុរាណ សុខគា គឹមលាង ហៅ Kon Ant បានពោលពាក្យមួយឃ្លាថា « ភាពដដែលៗគឺជាសត្រូវរបស់សិល្បៈ » ។  កញ្ញា សុខគា គឹមលាង គឺជានាដការីបុរាណមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត និងមានកេរ្តិ័ឈ្មោះល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែជាច្រើនឆ្នាំមកនេះនាងមិនដែលមានវត្តមាននៅក្នុងភាពយន្តណាមួយទេ ទើបតែថ្មីៗនេះនាងមានវត្តមានលើកដំបូងនៅក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្ម LD ដែលមានចំណងជើងថា « សាសនាងងឹត » ។ ជួបជាមួយកញ្ញា សុខគា គឹមលាង ដោយផ្ទាល់នាងបានបញ្ជាក់ប្រាប់ថា […]

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់

នៅក្នុងពេលទទួលជួបជាមួយលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ប្រជាសហគមន៍តំបន់ការពារធម្មជាតិនឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់ចេញការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ […]

រដ្ឋមន្រ្តី ស្នើឱ្យមន្ដ្រីសុខាភិបាលគ្រប់រូប បំពេញភារកិច្ចជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាជន

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើដល់សហភាតរសុខាភិបាលគ្រប់រូប បំពេញភារកិច្ចជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាជន និងសុខភាពជាតិយើង ។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និបាតលើទី៤៤ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ដ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រីបានបន្ដថា «យើងដើរជាតួនាទីដ៏សំខាន់ សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋយើង និងទាំងអស់ដើម្បីសុខភាពប្រជាពលរដ្ឋយើង ឬនិយាយឲ្យខ្លី ទាំងអស់គ្នាដើម្បីសុខភាពប្រជាពលរដ្ឋយើងឬទាំងអស់គ្នាដើម្បីសុខភាពជាតិយើង ហើយនេះជាកាតព្វកិច្ច និងភារៈកិច្ចផងដែរ»។ […]

តារាចម្រៀង ខេមរៈ សិរីមន្ត ដឹកនាំសិល្បករ កីឡាករ អ្នកបង្កើតមាតិកា និងតារាចម្រៀង រ៉េប ចែករំលែកក្តីស្រឡាញ់ជាមួយលោកតាធាក់ស៊ីក្លូ 

ទើបតែបង្ហាញសកម្មភាពសប្បុរសធម៌ជាមួយក្មេងៗនៅមណ្ឌលកុមារកំព្រាមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានដឹកសិល្បករ កីឡាករ អ្នកបង្កើតមាតិកា និងតារាចម្រៀង រ៉េប ចែករំលែកក្តីស្រឡាញ់ជាមួយលោកតាធាក់ស៊ីក្លូយ៉ាងមានក្តីសុខបំផុត ។  តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « ខ្ញុំបាទរួមនឹងបេះដូងមនុស្សធម៌សិល្បៈ កីឡា influencerនឹង rapper បាននាំគ្នានាំយកអង្ករចំនួន3តោនទឹកស៊ីអ៊ីវទឹកត្រីត្រីខនិងស្បែកជ្រូកទៅជូនដល់លោកតាលោកអ៊ំដែលជាអ្នកប្រកបអាជីពធាក់ស៊ីក្លូនិងបានចែករំលែកនូវក្តីស្រឡាញ់ទៅកាន់ពួកគាត់ផងដែរ » ។  ទឹកចិត្តរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នេះធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ ជាក់ស្តែងតាមរយៈវិដេអូដែលដែលទស្សនិកជនបានឃើញស្រាប់ តារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយក្រុមដឹកសិល្បករទាំងអស់បាននាំគ្នាធាក់ស៊ីក្លូជូនតាតាដែលប្រកបអាជីពធាក់ស៊ីក្លូវវិញម្តង […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត យកអេដមីន«ជីងចក់» ថត MV ចម្រៀងកន្រ្តឹម​លើកដំបូងក្រោយខកខានអស់ជាច្រើនឆ្នាំ 

ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មី ដោយឡែកស​ម្រាប់​ឆ្នាំថ្មីនេះលោក ខេមរៈ សិរីមន្ត បានត្រៀមចំណងដៃថ្មី ប្លែក និងអស្ចារ្យ សម្រាប់បងប្អូនរាំលេងកម្សាន្តតាមខេត្តក្រុងនានា ជាពិសេសនោះក្នុង MV ចម្រៀង កន្រ្តឹមនេះ គឺលោកបានដឹកដៃអេដមីន ជីងចក់ មកចូលរួមថតជាមួយផងដែរ ។  តាមរយៈរូបភាព និង វិដេអូខ្លីៗ ដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថតបទចម្រៀងកន្រ្តឹមឆ្នាំថ្មី […]

ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង តែឆ្នាំនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ សុំលេងឲ្យអស់ដៃរាំឲ្យហ៊ុយដីឆ្នាំថ្មីជាមួយបទ«ម៉េចហើយជីវិត»

ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង ឆ្នាំនេះកំពូលតារាចម្រៀងសុំលេងអស់ដៃហើយតាមរយៈ MV ចម្រៀង « ម៉េចហើយជីវិត » ជាមួយរសជាតិថ្មី ប្លែក នៅក្នុងផលិតកម្ម Galaxy Navatra។   ក្រោយទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ទីបំផុត MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញជាផ្លូវការហើយ ជាមួយនិងការសម្តែងថ្មីប្លែក គួរឱ្យចាប់អារម្មណ៍ ត្រៀមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នាពេលឆាប់ៗខាងមុខ ។  គ្រាន់តែ MV ចម្រៀង […]

សុវត្ថិ មុនីវណ្ណ បញ្ចេញស្ទាយថ្មីក្នុងបទចម្រៀង«ក្រមុំឥឡូវៗ» អង្រួនចិត្តអ្នកគាំទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រ ក្នុងនោះតារាចម្រៀង សុវត្ថិ មុនីវណ្ណ ក៏បានផ្លាស់ប្តូរនូវរសជាតិថ្មីងាកមកច្រៀងចម្រៀងបែបរដឺន និងបានបញ្ចូលនូវឧបករណ៍ខ្លុយខ្មែររំលេចក្នុងបទចម្រៀង « ក្រមុំឥឡូវៗ» ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ។ MV ចម្រៀង « ក្រមុំឥឡូវៗ» របស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ បានចេញជាផ្លូវការកាលពីថ្ងៃទី២៧ខែ កុម្ភះ ដោយក្នុង​ MV​ ចម្រៀងនេះតារាចម្រៀង សុវត្ថិ មុនីវណ្ណ បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ទាំងស្ទាយនៃការច្រៀង ក៏ដូចជាការសម្តែងផងដែរ […]

ខ្លាំងមែន ! មិនទាន់ហោះទៅចាក់ថ្នាំគីមី តារាកំប្លែងនាយ កុយ ចាប់ផ្តើមចេញសម្តែងនៅតាមខេត្តទាំងសុខភាពល្អប្រសើរជាងមុន ! 

នៅព្រឹកថ្ងៃ០៣ ខែ មីនា ឆ្នាំ២០២៥នេះ តារាកំប្លែងនាយ កុយ បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកថាពេលនេះបានល្អប្រសើរច្រើន ហើយលោកកំពុងចេញសម្តែងជាបន្តបន្ទាប់ មុននឹងហោះទៅចាក់គីមីនៅក្នុងខែ មេសា ខាងមុខ ។  ពេលនេះតារាកំប្លែងនាយ កុយ កំពុងធ្វើដំណើរទៅខេត្ត បាត់ដំបង ដើម្បីត្រៀមចូលរួសម្តែងនៅក្នុងកម្មវិធីមួយទៅតាមការកក់របស់អតិថិជន ជាក់ស្តែងកាលពីចុងសបា្តហ៍លោកក៏បានធ្វើដំណើរទៅសម្តែងនៅខេត្ត កំពត ម្តងរួចមកហើយ ។ នាយ កុយ បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកទៅកាន់មហាជនថា ពេលនេះសុខភាពរបស់លោកបានល្អប្រសើរជាងមុនច្រើន […]

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង៖ សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកម្ពុជា

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកេណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ប៉ែន ចន្ទី បានថ្លែងថា សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកម្ពុជា។ ការថ្លែងបែបនេះរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងក្រុងដូនកែវ ខេត្តតាកែវ នៃពិធីដង្ហែបុណ្យផ្កាប្រាក់វេរប្រគេនព្រះសង្ឃវត្តតុំ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ លោក […]

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមានវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា,សម្ដេចបវរធិបតី […]