សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅទីស្តីការក្រសួងអធិការកិច្ច នារព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. […]
Author: rotha
ធ្លាប់តែជាតារាចម្រៀងល្បីខាងក្បាច់រាំ K-Pop កញ្ញា មីណា បង្ហាញបទពិសោធន៍ថ្មីក្នុងវិស័យសម្តែងលើកដំបូង !
ធ្លាប់តែហក់លោត រាំញាក់កន្រ្តាក់អារម្មណ៍នៅលើឆាក កញ្ញា មីណា ដែលជាតារាចម្រៀងល្បីខាងក្បាច់រាំ K-pop បានបង្ហាញវត្តមានថ្មីជាមួយបទពិសោធន៍ថ្មីលើវិស័យភាពយន្ត ជាក់ស្តែងថ្មីៗនេះនាងបានលេចមុខនៅក្នុងភាពយន្តខ្នាតធំលើកដំបូងដែលមានចំណងជើងថា « សាសនាងងឹត » ។ កញ្ញា មីណា បានសម្តែងនូវអារម្មណ៍រំភើបបថា នេះជាលើកដំបូងហើយដែលនាងប្រលូកក្នុងវិស័យសម្តែង នាងទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនពីអាជីពនេះ ថ្វីដ្បិតការសម្តែងមានការលំបាកច្រើនជាងការច្រៀងប៉ុន្តនាងបានប្រឹងប្រែងសម្តែងអស់ពីសមត្ថភាព និងទទួលបាននូវអ្វីថ្មីៗជាច្រើនដែលនាងមិនធ្លាប់ជួបប្រទះ ។ នាងរំពឹងថា បន្ទាប់ពីសម្តែងនៅក្នុងរឿងនេះរួចហើយ នឹងមានវត្តមានថ្មីរបស់នាងនៅរឿងក្រោយៗទៀត ។ កញ្ញា មីណា ជាតារាចម្រៀងវ័យក្មេងល្បីឈ្មោះមួយរូបដែលចូលចិត្តច្រៀងបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ និងចូលចិត្តរាំដូចស្ទាយតារាចម្រៀង កូរ៉េ […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា និងដាំដើមឈើ ក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីសម្ពោធជាផ្លូវការរួចរាល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ អាជ្ញាធរមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជា ដាំដើមឈើជាច្រើនប្រភេទ ក្នុងនោះមានប្រភេទដើមនាងនួន, ដើមក្រញូង, និងដើមបេងជាដើមនៅក្នុងដើមឧទ្យានខាងលើនេះ។ […]
ទេសរដ្ឋមន្រ្តី កែវ រ៉េមី និងរដ្ឋមន្ត្រី ជា សុមេធី រួមគ្នាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារអ្នកញៀនគ្រឿងញៀន
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ.) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលទាំងបីក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. រួមមានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន […]
ណាត់មិត្តភក្តិបងប្អូនឱ្យហើយ ! តារាចម្រៀងល្បីៗទាំង១២រូបនេះនឹងជួបអ្នកក្រុងប៉ោយប៉ែត ២ថ្ងៃជាប់គ្នា ដែល Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert
ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង១២រូបប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបក្រុងប៉ោយប៉ែតរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]
អបអរសាទរវីដេអូចម្រៀង“សៅអើយនាងសៅ”របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានទេពកោសល្យច្រៀងបានគ្រប់ទម្រង់នឹងហ្វេនៗប្រសិទ្ធនាមថាស្តេចចម្រៀងចង្វាក់កន្រ្តឹម មានអ្នកទស្សនា3លានដងលើFacebookក្នុងមួយថ្ងៃ !
ត្រឹមតែមួយថ្ងៃMVចម្រៀងកន្រ្តឹមចូលឆ្នាំថ្មីដែលមានចំណងជើងថា « សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានអ្នកចូលទស្សនារហូតដល់ទៅ 3M views នៅលើផេកផ្លូវការហ្វេសប៊ុករបស់ផលិតកម្មGalaxy Navatra ។ មហាជនដែលទស្សនា MV ចម្រៀងនេះ ម្នាក់ៗបានសរសើរនិងសម្តែងនូវការពេញចិត្តខ្លាំងជាមួយស្នាដៃថ្មីរបស់លោកគ្រប់ៗគ្នា ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មីអស់ពេលជាច្រើនឆ្នាំមកហើយ ដោយឡែកក្រោយពីមានការសំណូមពរច្រើនពីមហាជន កំពូលតារាចម្រៀង ខេមរៈ […]
សិល្បករកម្ពុជាចំនួន ២២ រូបនឹងចូលរួមសម្តែងនៅប្រទេស បារាំង ក្នុងកម្មវិធី « Le Ballet royal du Cambodge » ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន !
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នឹងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទៅចូមរួមក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅប្រទេស បារាំង ។ សមាគមសិល្បករខ្មែរ មានកិត្តិយសសូមជម្រាបជូនដល់ សិល្បករសិល្បការិនី និង សាធារណជនឱ្យបានជ្រាបថា អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នឹងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលបន្ដដាក់ចេញ និងអនុវត្តវិធី យន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា ក្នុងរយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្ដដាក់ចេញ និងអនុវត្តវិធី យន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា។ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអងថា ពាក់ព័ន្ធកម្មវិធីគោលនយោបាយអាទិភាព៦ […]
មិនទាន់មានឱកាសថតភាពយន្តធំ កុយ អេណា ថតMVចម្រៀងជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត តាមរយៈបទ « សៅអើយនាងសៅ » មើលទៅពិតជាប្លែកអស្ចារ្យ !
ទោះបីមិនទាន់មានឱកាសបានថតភាពយន្តខ្នាតធំដូចជាមិត្តរួមជំនាន់តែកញ្ញា កុយ អេណា ទទួលបានឱកាសការងារជាច្រើន ជាពិសេសថ្មីៗនេះនាងបានចូលរួមសម្តែងនៅក្នុង MV ថ្មីស្រឡាងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត តាមរយៈបទ « សៅអើយនាងសៅ » របស់ផលិតកម្ម Galaxy Navatra សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។ តាមរយៈMVចម្រៀង « សៅអើយនាងសៅ » បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កញ្ញា កុយ អេណា កាន់តែល្បីល្បាញថែមមួយកម្រិតទៀត ពីព្រោះនេះជាលើកដំបូងហើយដែលនាងមានឱកាសបានចូលរួមសម្តែជងជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ។ […]
អ្នកស្ទឹងត្រែងត្រៀម! Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert សុទ្ធតែកំពូលតារាល្បីៗប្រចាំប្រទេស ២ថ្ងៃជាប់គ្នា
ឥឡូវដល់វេនអ្នកខេត្តស្ទឹងត្រែងហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ខាន់ ជេមស៌ […]