ត្រៀមកម្លាំងរាំសប្បាយអ្នកអង្គតាសោម ត្រាំកក់ ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert សុទ្ធតែកំពូលតារាល្បីៗប្រចាំប្រទេស 2ថ្ងៃជាប់គ្នា 

ឥឡូវដល់វេនអ្នកអង្គតាសោម ត្រាំកក់ហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,លោក […]

តារាសម្តែងវ័យ៤៦ឆ្នាំ និន សុធារ៉ា បង្ហាញអារម្មណ៍ពិតជិតបានកូនប្រសារស្រី ! 

ទើបតែមានវ័យ៤៦ឆ្នាំ តារាសម្តែងចាស់វស្សា និន សុធារ៉ា មានកូនប្រុសធំពេញវ័យដែលមានអាយុ២៤ឆ្នាំហើយ ហើយត្រៀមនឹងចូលរោងការនៅក្នុងឧសភាឆ្នាំ២០២៥ខាងមុខនេះ ។ និន សុធារ៉ា រំភើបចិត្តជាខ្លាំងនៅពេលជិតបានកូនប្រសារស្រី ។  តារាសម្តែង និន សុធារ៉ា បានចំណាយពេលវេលាក្នុងសិល្បៈអស់ពេលជាង៣០ឆ្នាំមកហើយ ទស្សនិកជនកាន់តែចាប់អារម្មណ៍នាងខ្លាំងបន្ទាប់ពីមានវត្តមាននៅក្នុងរឿងភាគមួយដែលគេហៅនាងថា «ម៉ែស្អាត » ។ ជាច្រើនឆ្នាំក្នុងសិល្បៈ និន សុធារ៉ា បានជួបនូវរឿងរ៉ាវ និងប្រវត្តិតស៊ូជាច្រើន ទំរាំអាចឈរជើងបានដូចសព្វថ្ងៃនេះ […]

ទោះកំពុងមានផ្ទៃពោះកូនដំបូង តារាចម្រៀង សុវត្ថិឌី ធារីកា នៅឡើងឆាកច្រៀងសន្សំលុយដូចមុន ! 

ក្រោយទន្ទឹងរង់ចាំអស់ពេលរាប់ឆ្នាំទីបំផុតក្តីស្រមៃចង់បានកូនជាចំណងដៃក្នុងគ្រួសារបានក្លាយជាការពិត តារាចម្រៀង សុវត្ថិឌី ធារីកា រំភើបចិត្តដល់ស្រក់ទឹកភ្នែកពេលដឹងថាខ្លួមានផ្ទៃពោះកូនដំបូង ។ តែទោះជាយ៉ាងណាពេលនេះ សុវត្ថិឌី ធារីកា នៅតែបន្តអាជីពចម្រៀងដូចមុនដដែល ។  តារាចម្រៀង សុវត្ថិឌី ធារីកា បានរៀបការជាងមួយឆ្នាំហើយ នាងតែមានក្តីស្រមៃចង់បានកូនឆាប់ៗ ប៉ុន្តែខំប្រឹងយ៉ាងណានៅតែបរាជ័យ ដោយឡែកនៅក្នុងឱកាសបុណ្យសិទ្ធនារី ៨ មីនា កន្លងមកនេះ នាងស្រាប់តែបានបង្ហាញនូវដំណឹងល្អទៅកាន់គ្រួសារ ព្រមទាំងអ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹង ។  ជាមួយអារម្មណ៍រំភើប លាយឡំទឹកភ្នែក […]

គណបក្សកាន់អំណាច បើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨៤

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលបានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម សារិន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល ព្រមទាំងមានការអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមប្រធាន អនុប្រធាននៃបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ម សារិន បាននាំមកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចប្រធានគណបក្ស ពីសំណាក់សម្ដេចប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស […]

ក្រសួងសុខាភិបាល បង្ហាញពីចក្ខុវិស័យ ឆ្នាំ២០២៥ ក្នុងការឆ្លើយតបទៅនឹងកំណើននៃជំងឺដែលកើតមាន

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាក់ទងនឹងសេវាសុខាភិបាល នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រសើរ គឺទាមទារត្រូវពង្រឹង និងពង្រីកសេវាសុខាភិបាល។ ក្នុងនោះការពង្រឹងសំដៅលើការលើកកម្ពស់គុណភាពសេវា ហើយការពង្រីក គឺការសម្រួលឱ្យមានការបម្រើសេវាសុខភាពឱ្យបានទូលំទូលាយ មិនឱ្យមានរបាំង គឺបញ្ហាថវិកា ដោយប្រើជំនួសដោយបណ្ណប.ស.ស និងមូលនិធិសមធម៌។ ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន សន្និបាតសុខាភិបាលលើកទី៤៤ កាលពីចុងសប្ដាហ៍នេះ។ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ចក្ខុវិស័យ ឆ្នាំ២០២៥ គឺការពង្រឹង […]

លោកជំទាវ ហ៊ុន ម៉ាណា  ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនកងទ័ព គ្រួសារកងទ័ព នៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បងប្អូនកងទ័ព គ្រួសារកងទ័ព ដោយឥតគិតថ្លៃចំនួន ២០៤៧នាក់ ដែលធ្វើឡើងនៅទីតាំងវរៈសេនាតូច៣៨១ ស្ថិតនៅក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលជាបេសកកម្មលើកទី ៤៩ របស់ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ។  នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល […]

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ស្នើឱ្យមានការការពារសន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូក្រសួងការបរទេសថៃ និងកីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូន គណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូកីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ មិត្តភាពកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនាថ្ងៃទី៨ខែមីនានេះ ។ ការស្នើឡើងរបស់ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំ ត្រួតពិនិត្យ លើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ […]

មិនឱ្យចាញ់ឆ្នាំមុនតារាចម្រៀងវ័យក្មេង អេមមី ត្រៀមចេញMV ចម្រៀង «រាំឱ្យលះII» សម្រាប់រដូវកាលទី២ ! 

តារាចម្រៀង អេមមី ដែលត្រូវបានមហាជនស្គាល់ថាជាកូនស្រីសំណព្វចិត្តរបស់កំពូលតារាចម្រៀងលោក ខាន់ ជេមស៌ ត្រៀមនឹងចេញ MV ចម្រៀងថ្មីដែលមានចំណងជើងថា «រាំឱ្យលះII» សម្រាប់នៅក្នុងឆ្នាំនេះ បន្ទាប់ពីបទចម្រៀងនេះបានផ្ទុះខ្លាំងកាលពីឆ្នាំមុន ។ ដូចមហាជនបានដឹងស្រាប់ហើយថា បទចម្រៀង «រាំឱ្យលះ» របស់កញ្ញា អេមមី ពិតជាផ្ទុះខ្លាំងកាលពីមុននៅក្នុងអំឡុងបុណ្យឆ្នាំថ្មីប្រពៃណី ខ្មែរ ដោយបទចម្រៀងនេះមានការពេញនិយមច្រៀង និងចាក់រាំហុយដីនៅតាមកម្មវិធីនានា និងមានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម Tiktok ច្រើនបំផុត ។ […]

គ្មានដំណឹងរៀបការ នី មុន្នីនាថ កាន់តែចាស់ទុំ ! 

គ្មានដំណឹងរៀបការ តារាសម្តែង នី មុន្នីនាថ កាន់តែចាស់ទុំជាងមុនច្រើន ខណៈពេលដែលស្ងាត់ឈឹងពីវិស័យសិល្បៈ ។  ច្រើនឆ្នាំហើយដែលតារាសម្តែង នី មុន្នីនាថ បាត់មុខពីសិល្បៈ និងពុំមានស្នាដៃថ្មីសម្រាប់អ្នកគាំទ្រខ្លួន រហូតធ្វើឱ្យគ្រប់គ្នាគិតថា នាងបោះបង់អាជីពនេះចោលនិងសំងំរកស៊ីជំនួសវិញ ។ បច្ចុប្បន្ន​ នី មុន្នីនាថ កំពុងមមាញឹកនៅក្នុងការងាររកស៊ីបើកហាងក្រចករបស់ខ្លួន រួមជាមួយការងារសប្បុរសធម៌ក្នុងការបរិចាគឈាម មើលទៅនាងសប្បាយចិត្តច្រើនជាមួយការងារទាំងនោះ ហើយឈប់រវល់ជាមួយការងារសិល្បៈ ។ ជួបជាមួយ កញ្ញា […]

មានគម្រោងនាំកូនទាំង៣នាក់ទៅ អាមេរិក ជួបតាយាយ តែ សារ៉ាយ សក្ខណា មិនទាន់ដាច់ចិត្តធ្វើរឿងនេះ ! 

តារាសម្តែង សារ៉ាយ សក្ខណា មានគម្រោងនឹងនាំស្វាមីព្រមទាំងកូនៗទាំង៣នាក់របស់ខ្លួនត្រឡប់ទៅអាមេរិក នៅអំឡុងខែ មិថុនា ឆ្នាំ២០២៥ នេះ បន្ទាប់ពីខកខានក្នុងការចេញទៅទីនោះអស់ពេលជាច្រើនឆ្នាំ ។ ទោះជាយ៉ាងណា សារ៉ាយ សក្ខណា មិនដាច់ចិត្តក្នុងការធ្វើរឿងមួយនេះ ។  តារាសម្តែង សារ៉ាយ សក្ខណា កំពុងមមាញឹកខ្លាំងនៅក្នុងអាជីពសិល្បៈ ទាំងការងារសម្តែង និង បង្ហាញម៉ូដ ហើយចុងក្រោយនេះនាងក៏បានវិឌ្ឍន៍ខ្លួនក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធីជាច្រើន ។ តារាសម្តែងសប្បុរសស្រអែមរូបនេះបានឱ្យដឹងថា ពេលនេះនាងប្រលូកក្នុងវិស័យសិល្បៈវិញហើយ […]