សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ
Author: poth rotha
ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេជោ
សមត្ថកិច្ច ឃាត់ខ្លួន ដេវីដ ឆាណាយវ៉ា ពីបទញុះញង់ និងបទបរិហាកេរិ៍្តជាសាធារណៈ
លោក ដេវីដ ឆាណាយវ៉ា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ខ្លួនហើយ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងបទបរិហាកេរិ៍្តជាសាធារណៈ
ព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដង្ហែចេញពីខេត្តកំពង់ធំ ឆ្ពោះមកពហុកីឡាដ្ឋានមរតកតេជោ
ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា បានដង្ហែចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការនៃព្រឹត្តិការណ៍ សុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សមត្ថកិច្ចអាចនឹងចាប់ខ្លួន លោក រ៉ុង ឈុន
ភ្នំពេញ ៖ លោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួនតាមដីកា ប្រសិនបើមិនអនុវត្តតាមដីកា របស់តុលាការ ហើយក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា។ ខណៈពេលដែលលោក រ៉ុង ឈុន បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលអនុវត្តទោស តាមរយៈសាលដីការបស់តុលាការកំពូល ដែលបានចេញកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ
តើបុគ្គល ប៊ុត ប៊ុនតិញ ជាសង្ឃពិតប្រាកដ ឬគ្រាន់តែគ្រងស្បង ទាំងដែលមិនចេះ ធម៌ បាលី?
តើបុគ្គល ប៊ុត ប៊ុនតិញ ជាសង្ឃពិតប្រាកដ ឬគ្រាន់តែ យកស្បងចីវរ មកគ្រង ដើម្បីតែផលប្រយោជន៍ តើបុគ្គលរូបនេះ បានរៀន ចេះធម៌ បាលី ដែរឬទេ ព្រោះថា បុគ្គល ប៊ុត ប៊ុនតិញ ម្នាក់នេះ គឺបកប្រែខុសនឹងអត្ថន័យខ្លឹមសារនៃបរិបទភាសាបាលីលើគោរមងារទាំងស្រុង។ អត្តន័យត្រឹមត្រូវនៃពាក្យ «ពុទ្ធមាមកភិបាល» ត្រូវបានបកស្រាយថា គឺមកពីពាក្យ ពុទ្ធ + មាមកៈ + អភិបាល ដែលមានន័យថា អ្នករក្សាដ៏ក្រៃលែងនូវអ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនា
ព្រឺសម្បុរជាមួយ MV ចម្រៀង WELCOME TO ANGKOR របស់លោក ខេមរៈ សិរីមន្ត ចេញអបអរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម !
ដើម្បីស្វាគមន៍ កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរព្រឹត្តិការណ៍នេះ ហើយកាលពីប៉ុន្មានម៉ោងមុននេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ MV ចម្រៀងថ្មីមួយទៀតរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « WELCOME TO ANGKOR » មើលទៅ MV ចម្រៀងថ្មីនេះពិតជាទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសគឺពេលបើក្បាល MV ចម្រៀងដំបូង ធ្វើឱ្យអ្នកទស្សនាព្រឺសប្បុរតែម្តង
សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា
សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។ ខាន់ ចេសា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែឧសភានេះ
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា
ព្រះមហាក្សត្រ យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនប្រធានរដ្ឋ ឡាវ នៅព្រះបរមរាជវាំង
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរទស្សន កិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានរដ្ឋ នៅកម្ពុជា