មហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទី១៤ ត្រឡប់មកវិញហេីយ ! 

ឆ្នាំនេះមានអ្វីប្លែកៗនិងអស្ចារ្យជាច្រើនដែលនឹងរំលេចឡើងក្នុងព្រឹត្តការណ៍មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី ១៤ នៅសប្តាហ៍ក្រោយ ដោយបាននាំយកភាពយន្តល្បីៗចំនួន១៥១រឿងមក ដាក់បញ្ចាំងជូនទស្សនិកជនទស្សនាកម្សាន្តដោយឥតគិតថ្លៃ ។   នៅក្នុងសន្នីសីទសារព័ត៌មាននៃមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទី ១៤ នៅព្រឹកថ្ងៃទី ១២ ខែ មីនា នេះ ក៏មានការចូលរួមពីលោក លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិ កម្ពុជាអ្នកនាង ថន ថាណែត ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប និងថ្នាក់ដឹកនាំផ្សេងៗជាច្រើនរូបទៀត ។  លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិ […]

រាជរដ្ឋាភិបាលកម្ពុជា ឈរលើគោលការណ៍ដ៏រឹងមាំ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាទិសដៅអាទិភាពចម្បងបំផុត

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានសាសន៍ថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក។ ស្របជាមួយបញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួន ក្នុងការផលិត ចែកចាយ ជួញដូរ […]

រាជរដ្ឋាភិបាល ណែនាំឱ្យរៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែរ រៀងរាល់៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍ចំនួន ៣ចំណុច សំខាន់ៗ ដើម្បីជាប្រយោជន៍ដ៏អស្ចារ្យសម្រាប់ពុទ្ធសាសនិក និងជាការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។ យោងតាមលិខិតចេញពីទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានចេញជាគោលការណ៍ដូចខាងក្រោម៖ ១. រៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបីដកខ្មែរ និងប្រែអដ្ឋកថា ដីកា និងយោជនា ជាសេចក្តីពន្យល់របស់ព្រះអរហន្តទៅលើកម្ពីរព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈ និងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាព […]

ស្ងាត់ៗតារាចម្រៀង សួន លីនដា បង្ហាញមុខស្វាមីបរទេសយ៉ាងផ្អែមល្ហែមនៅក្រៅប្រទេស !

មិនធ្លាប់មានដំណឹងរៀបការផង ស្រាប់តែតារាចម្រៀង សួន លីនដា បង្ហាញប្រាប់មហាជនថា នាងមានស្វាមីរួចហើយដែលជាបុរសសង្ហាជនជាតិបរទេស ។ កន្លងមកតារាចម្រៀង សួន លីនដា កម្រនិងបង្ហាញមុខជាមួយបុរសប្លែកមុខណាម្នាក់ណាស់ ភាគច្រើនឪពុកនាងគឺជាអ្នកគ្រប់គ្រង់និងទៅតាមនាងគ្រប់ជំហាន ធ្វើឱ្យបុរសៗជាច្រើនពុំមានឱកាសបាននៅក្បែរនាងឡើយ ។ ដោយឡែកពេលចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក កាលពីបំណាច់ឆ្នាំ ២០២៤ ស្រាប់តែ សួន លីនដា បង្ហាញមុខមាត់ស្វាមីបរទេសរបស់ខ្លួនយ៉ាងមានក្តីសុខបំផុត ។  សួន លីនដា […]

ឯកឧត្តម ប៉ែន បូណា៖ ប្រជាធិបតេយ្យទទួលស្តាប់មតិភាគតិច តែការសម្រេចនៅលើមតិភាគច្រើន

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ការប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះ និងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច […]

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជា មិនយឺតពេលនោះទេ ដើម្បីទប់ស្កាត់ការលួចបង្ហូរទឹកមានសារធាតុពុល ចូលប្រភពទឹកធម្មជាតិ ច្បាប់មិនអនុញ្ញាតឱ្យជនខិលខូចធ្វើសកម្មភាពបំផ្លាញបរិស្ថានជាដាច់ខាត

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅកម្ពុជា ដំណើរការទប់ស្កាត់ការខូចបង្ហូរសារធាតុរាវកង្វក់មានជាតិពុល ចូលក្នុងប្រភភពទឹកធម្មជាតិ សំណាក់ក្រុមហ៊ុនខិលខូចមួយចំនួនតូចមិនយឺតពេលនោះទេ ហើយក្រសួងបរិស្ថាន អនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្រុមហ៊ុនណាដែលបន្តគឃ្លើនរំលោភបំពានច្បាប់របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការរបស់ក្រសួងបរិស្ថាន គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យនៃការវិនិយោគជោគជ័យ នៃការគ្រប់ក្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ។ ការបញ្ជាក់បែបនេះ របស់ឯកឧត្តមបណ្ឌិត អ៊ាង […]

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជា សត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយ បញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត […]

ដឹងតែសប្បាយ2 ថ្ងៃជាប់គ្នា ខណៈក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert  នៅស្រុកក្រឡាញ់ ខេត្តសៀមរាប

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង13រូបប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកក្រឡាញ់ រយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប […]

ឯកអគ្គរដ្ឋទូតសិង្ហបុរី៖​ សម្ដេចតេជោ​ គឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ

លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេសក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវបានមានប្រសាសន៍ថា សម្ដេចតេជោគឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ។  ការលើកឡើង​របស់លោកជំទាវឯកអគ្គរដ្ឋទូត​ ក្នុងឱកាសចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន​ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥​ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិសិ្សតវិទ្យាស្ថានវ៉ាន់ដា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើតទម្លាប់អាន និងជំរុញឲ្យអភិបាលរាជធានី-ខេត្ត រៀបចំកន្លែងសម្រាប់អំណានជូនដល់សិស្សានុសិស្សផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «សូមប្អូនៗចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះបណ្ដាលនូវគំនិតចម្រើនជឿនលឿន […]