ត្រៀមខ្លួនអ្នកក្រចេះ! មហា​ព្រឹត្តិការណ៍​ប្រគំ​តន្រ្តី​​​​​​​​​Cambodia Mega Concert នឹង​ធ្វើ​ដំណើរ​មក​ដល់​ទឹក​ដីខេត្ត​ក្រចេះ​ហើយ ធានា​អង្រួន​ឆាក​ប្រគុំ​តន្ត្រី​ដ៏​សម្បើមជាមួយ​វត្ត​មាន​កំពូល​តារា​ចម្រៀង​ហ្គាឡាក់ស៊ី ណាវ៉ាត្រា

ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងឈានមកដល់ជួបបងប្អូនពុកម៉ែមាមីងទាំងអស់នៅខេត្តក្រចេះ ជាមួយវត្តមានដ៏កក្រើករបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនរូបនៃផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលនឹងជួបជុំគ្នាលើឆាកតន្ត្រីដ៏សម្បើម

ក្រសួង២ ដាក់​ឱ្យប្រើថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ តាមរយៈការ​ដាក់​បញ្ចូល QR Code ស្តង់​ដា​នៅ​លើ​ឯកសារ និង ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធត​ភ្ជាប់​ឌីជីថល

ក្រសួងចំនួន២ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាំបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណេតរវាងក្រសួងទាំងពីរ កាលពី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣

សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​​ដល់​​អ្នកសារ​ព័ត៌មាន ឲ្យ​អនុវត្តភារកិច្ចស្រប​តាម​ក្រម​សីល​​ធម៌​វិជ្ជាជីវៈនិង​​អភិវឌ្ឍ​​សមត្ថភាពបន្ថែម​

ភ្នំពេញ ៖ ក្នុងសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី៣០ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ក្នុងឱកាស *ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី៣០ ដែលពិធីនេះតែងតែប្រារព្ធឡើងនាថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ

រដ្ឋមន្ត្រី​ក្រសួង​ការងារ ផ្សព្វ​ផ្សាយ​កិច្ច​ខិត​ខំលើក​ស្ទួយកម្មករ​និយោជិត ក្នុងកម្មវិធី​ប្រកួត​សមាជិក ប.ស.ស. ឆ្នើម ២០២៣

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្សព្វផ្សាយអំពីកិច្ចខិតខំជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកស្ទួយការប្រកបការងារ ការរស់នៅ សិទ្ធិសេរីភាពរបស់កម្មករនិយោជិត

ស៊ីហ្គេម​សម្រេច​យក​បទ”ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែង​ឈុត​ធំ​ជាផ្លូវ​ការណ៍​អ្នក​សម្ដែង​អាច​ដល់​ឈាន​ដល់ជាង​1,000​នាក់ ជូន​ថ្នាក់​ដឹក​នាំ​អាស៊ាន​ទស្សនា ក្នុងពិធី​បិទ​ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម

បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE  ត្រៀមឈុតធំអ្នករាំជាង1000នាក់ក្នុងកម្មវិធីបិទរបស់ផលិតកម្ម Galaxy Navatra ដែលជា បទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបទការប្រកួត ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ

ចំណង​ស្នេហ៍ ៥ឆ្នាំ​ជាមួយ​បុរស​អូស្រ្តាលី​ត្រូវ​បញ្ចប់ នី មុន្នីនាថ ព្យាយាម​ធ្វើជា​​ស្រ្តី​​​ រឹ​ងមាំនិង​ងាក​មក​កែ​សម្ជស្ស​ឱ្យ​ក្មេង​ជាង​វ័យ

ចំណងស្នេហ៍ ៥ ឆ្នាំរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព នី មុន្នីនាថ និងគូស្នេហ៍នៅប្រទេស អូស្រ្តាលី ត្រូវបានបញ្ចប់ បន្ទាប់ពីនាងរងចាំដោយគ្មានដំណឹង និងគ្មានចម្លើយ រហូតធ្វើឱ្យនាងក្លាយជានារីម្នាក់ដែលកាន់តែរឹងមាំ ឈប់រងចាំ ហើយព្យាយាមធ្វើខ្លួនឱ្យសប្បាយៗ និងថែរក្សាសម្រស់ឱ្យកាន់តែក្មេងជាងវ័យ

តារា​សម្តែង លឹម ជាឡាយ មាន​បញ្ហា​អ្វី​បាន​ស្រក​គីឡូខ្លាំង​ដល់ថ្នាក់​មិត្តភក្តិ​ចាំ​សឹង​មិនបាន ?

តារាសម្តែងរូបសង្ហា លឹម ជាឡាយ បានវិលមកជួបទស្សនិកជនឡើងវិញហើយ បន្ទាប់ពីបាត់មុខពីឆាកសម្តែងអស់ពេលរាប់ឆ្នាំ ជាពិសេសការវិលត្រឡប់របស់លោកលើកនេះបានធ្វើឱ្យមិត្តសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល ក្រោយឃើញរូបរាងលោកស្រក់គីឡូខ្លាំង មុខមាត់ឃើញតែឆ្អឹង រហូតមានអ្នកខ្លះនិយាយថា លោក មានជំងឺជាប់កាយ

ជាង​១០ឆ្នាំ​ក្នុង​សិល្បៈ គៀត សុវណ្ណា​ឡាង នៅតែមិនហ៊ាន​ថត​ឈុត​ឆាក​សិចស៊ី ទោះបីជា​ឱ្យតម្លៃ​ខ្លួន​ខ្ពស់​ប៉ុណ្ណា

ជាង ១០ ឆ្នាំក្នុងវិស័សម្តែង តារាសម្តែង គៀត សុវណ្ណាឡាង នៅតែប្រកាន់ជំហររបស់ខ្លួនមិនថតឈុតសិចស៊ី អោបថើប ជាមួយតួប្រុសណាម្នាក់ទេ បើទោះបីជាអ្នកដឹកនាំរឿងឱ្យតម្លៃខ្លួននាងខ្ពស់យ៉ាង នាងបដិសេធមិនទទួលថតឡើយ

សម្តេចតេជោ ហ៊ុន សែន បង្ហាញ​មោទន​ភាព​ក្នុងការ​និយាយ​ថា ព្រះពុទ្ធសា​សនា​គឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»ដល់សម្តេច គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់

ឯកឧត្តម ហ៊ុន ម៉ាណែត ទទួល​បាន​គោរមងារ​កិត្តិយសធំៗ​ចំនួន​២ ក្នុង​ពេល​តែមួយ

ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលគោរមងារកិត្តិយសធំៗចំនួន២ ក្នុងពេលតែមួយពីសាកលវិទ្យាល័យជាតិ ណេហ្គារី ប៉ាដាង និងអង្គការពុទ្ធសាសនិកពិភពលោក