អាជ្ញាធរ​និងក្រុមហ៊ុន កំពុង​ពន្លឿន​នីតិវិធី​មួយ​ចំនួន ដើម្បី​បើកដំណើរការ​កំពង់ផែ​អន្តរជាតិ​តារាសាគរ

កំពង់ផែអន្តរជាតិតារាសាគរ ដែលស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង គ្រោងនឹងបើកដំណើរនាពេលឆាប់ខាងមុខនេះ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុន កំពុងធ្វើការពន្លឿនលើនិតិវិធីមួយចំនួន ដើម្បីធានាប្រសិទ្ធភាព និងភាពងាយស្រួលដល់កិច្ចដំណើរការរបស់កំពង់ផែតារាសាគរកម្ពុជា

ទើបតែ​ចាយលុយ​ជាង ១០ម៉ឺនដុល្លារ​ដើរកម្សាន្ត​នៅ អាមេរិក មាន សូនីតា គ្រោងទៅ​ចាយលុយ​នៅប្រទេសក្នុង​ក្តីសុបិន មុននឹង​សម្រេចចិត្ត​បញ្ចប់ភាព​នៅលីវ

ទើបតែចាយលុយជាង ១០ ម៉ឺនដុល្លារ ក្នុងការចេញទៅដើរកម្សាន្តនៅទឹកដី អាមេរិក មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ មាន សូនីតា មានគម្រោងនឹងទៅជះលុយដើរលេងនៅប្រទេសក្នុងក្តីសុបិនរបស់ខ្លួនជាបន្តទៀត ដោយលើកនេះនាងអាចនឹងចំណាយអស់ច្រើនជាងលើកមុន មុននឹងនាងសម្រេចចិត្តចូលរោងការជាមួយគូស្នេហ៍អាថ៌កំបាំង

តារា​បង្ហាញម៉ូដ ចាន់ គង្ការ កាន់​តែ​សិចស៊ី​ខ្លាំង​ក្រោយចំណងស្នេហ៍​ជា​ច្រើនឆ្នាំ​កាន់តែ​ផ្អែមល្ហែម !

នាំថ្មីនេះតារាបង្ហាញម៉ូដ ចាន់ គង្ការ កាន់តែស្រស់ស្អាត និងសិចស៊ីជាងមុន ក្រោយចំណងស្នេហ៍ខ្លួននិងបុរសបរទេសរូបសង្ហារម្នាក់កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើង តែពេលនិយាយដល់រឿងរៀបការ តារាស្រីរូបនេះ បែរជារារែកចិត្ត មិនចង់រៀបការទៅវិញ

កម្ពុជា-វៀតណាម ដាក់ចេញ៤ចំណុច ដើម្បី​ជំរុញទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ

កម្ពុជា-វៀតណាមបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដោយបានដាក់ចេញនូវ៤ចំណុច ដើម្បីរួមគ្នាជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តិកូវីដ១៩

ប្រវត្តិនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល

ភ្នំពេញ ៖ ថ្ងៃចន្ទ ៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​សហពន្ធ័​កីឡាបាល់ទាត់​កម្ពុជា

ភ្លាមៗក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា ក្នុងលទ្ធផល២ទល់០ នារាត្រីថ្ងៃ អាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់ ដោយប្រគល់ភារកិច្ចជូនលោក ខៀវ សាម៉េត អនុប្រធានសហពន្ធ័ជាប្រធានស្តី

សម្តេចតេជោ ហ៊ុន សែន កោតសរសើរកាយវិការរបស់ខាន់ ចេសា ចំពោះគូប្រកួត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ កាយវិការរបស់កីឡាការិនីជឺជិតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា ដែលបានជួយលើកកីឡាការិនី ហ្វីលីពីន ដែលជាគូប្រកួត

កម្ពុជា នឹង​បញ្ជូន​អ្នកជំនាញ​ទៅ​ជួយលើ​ផ្នែក​ផលិតកម្មកសិកម្ម​នៅ​ប្រទេស​ទីម័រខាងកើត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ

ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២

នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេជោ

សមត្ថកិច្ច ឃាត់ខ្លួន ដេវីដ ឆាណាយវ៉ា ពីបទញុះញង់ និងបទបរិហាកេរិ៍្ត​ជាសាធារណៈ

លោក ដេវីដ ឆាណាយវ៉ា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ខ្លួនហើយ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និង​បទ​បរិហាកេរិ៍្តជាសាធារណៈ