សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ

នៅវេលាម៉ោង១៣.១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុង​​ឡាប៊ូនបាចូ​ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង ឡាប៊ូនបាចូ​ សាធារណរដ្ឋឥណ្ឌូនេស៊ី។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជានរណា?

អតីតបេសកជនអ្នកនាំសារមេបញ្ជាការអង្គភាព៥៧៨ ដែលស្មោះត្រង់បំពេញ​ភារកិច្ច មានការទទួលខុសត្រូវរហូត​ទទួល​បាន​តំណែង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កងរាជអាវុធហត្ថ ហើយ​ចុងក្រោយ​បាន​ក្លាយទៅជា​មេដឹកនាំ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទដែលជាឥស្សរជនដ៏ឆ្នើមជាមួយនឹងស្នាដៃកិត្តិនាមល្បាញល្បីនៅពេលបច្ចុប្បន្ន។

បេក្ខភាព Miss Grand Cambodia 2023 អ៊ិន លក្ខិណា ប្រឹង​ដល់​ដួលសន្លប់​ក្នុង​ថ្ងៃបើកព្រឹត្តិការណ៍​ស៊ីហ្គេម

ស្របពេលដែលវិដេអូកញ្ញា អ៊ិន លក្ខិណា ខ្យល់គ ដួលសន្លប់ បន្ទាប់ពីសម្តែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម បាន​ចែកចាយ​នៅលើបណ្តាសង្គម ស្រាប់តែមានអ្នកខ្លះរិះគន់ និងថា នាងសម្តែង ធ្វើឈឺដើម្បទាក់ទាញចំណាប់អារម្មណ៍ តែទោះជាយ៉ាងនេះក្តី កញ្ញា អ៊ិន លក្ខិណា បានអះអាងថា នាងពិតជាមានបញ្ហាសុខភាពយ៉ាងពិតប្រាកដ​មែន ។

គណបក្សចំនួន១១ ត្រូវបាន គ.ជ.ប. ទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ខណៈ ៩គណបក្សទៀតកំពុងត្រួតពិនិត្យ

ភ្នំពេញ៖ យោងតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្សចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៩ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ។

ព្រឹក នេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើកទី៤២ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាស​បន្ត​ដឹកនាំសហព័ន្ធ​កីឡា​បាល់ទាត់ ក្រោយ​មានការ​អំពាវនាវ​ពី នាយករដ្ឋមន្ត្រី​និង​មជ្ឈដ្ឋាន​នានា

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឡើងវិញ ក្រោយពីមានការអំពាវនាវពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មជ្ឈដ្ឋាននានា និងអ្នកនិយម ស្នេហាវិស័យកីឡាបាល់ទាត់។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

កីឡាករ​ជនជាតិថៃ​ម្នាក់ បង្ហាញ​ការពិត ពីការរៀបចំ​សុីហ្គេម​នៅកម្ពុជា មិនដូច​ការផ្សាយ​បង្ខូច​របស់សារព័ត៌មាន​ថៃមួយចំនួននោះទេ

កីឡាករជនជាតិថៃម្នាក់បានចេញវីដេអូបង្ហាញអំពី ការពិតចំពោះការរៀបចំសុីហ្គេមនៅកម្ពុជា មិនដូចការផ្សាយបង្ខូចរបស់សារព័ត៌មានថៃនោះទេ

ទង្វើមិនគួរឲ្យកើតមាន! អ្នកគាំទ្រក្រុមបាល់ទះកម្ពុជា ស្រែក go home Thailand ក្រោយកម្ពុជាវាយបកយកឈ្នះថៃឡើងទៅវគ្គផ្តាច់ព្រ័ត្រ

ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិថៃ ដោយវាយបកយកឈ្នះក្នុងលទ្ធផល ៣សិត ទល់ ២ សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣

សិង្ហបុរី ថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួម Sea Game បានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ