ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ឲ្យទណ្ឌិត​ជា​អតីត​សកម្មជន​ក្រុម​ប្រឆាំង ៩រូប ក្រោយ​មានសំណើ​ពី​សម្តេចតេជោ ហ៊ុន សែន

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិត ៩រូប ជាអតីតសកម្មជនក្រុមប្រឆាំង ក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដំណឹងល្អ! ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅចិន

យោងតាម សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់។ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ នេះមាន​ន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេស​ចិនអាចនាំចេញដោយផ្ទាល់ទៅទីផ្សារ​ចិន​។

ទឹកប្រាក់​ជិត​៧ម៉ឺនដុល្លារ របស់​រដ្ឋាភិបាល​ជប៉ុន សម្រាប់​គាំទ្រ​ការ​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិកាល​ទី៧

ទឹកប្រាក់ប្រមាណជា៦៩.៣៣៣ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។​

លោក វង្សី វិស្សុត ជាមន្រ្តីយុទ្ធសាស្រ្តវ័យក្មេងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏សំខាន់

មានវ័យ ៥៧ឆ្នាំ លោក វង្សី វិស្សុត បច្ចុប្បន្នកំពុងកាន់តួនាទីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងដឹកនាំនិងចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មការនានារបស់រាជរដ្ឋាភិបាល។

រដ្ឋសភា បេីកិច្ចប្រជុំអនុម័តលើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័ត​លើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។

កីឡាការិនីវាយសីកម្ពុជាឈ្នះមេដាយមាសលើវិញ្ញាសាវាយគូចម្រុះ រស់ សុមនា ធ្លាប់ជាបេក្ខនារីប្រកួត Miss Teen International Cambodia 2023

កញ្ញា រស់ សុមនា កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីនាងបានឈ្នះមេដាយមាសផ្នែកកីឡាវាយសី លើវិញ្ញាសារវាយគូចម្រុះ Sea Games 2023 ដោយយកឈ្នះក្រុម មីយ៉ាន់ម៉ា ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣ ទល់និង ២ នៅទីលានវាយសីពហុកីឡដ្ឋាន មរតកតេជោ កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៣ ។

ក្រសួងមហាផ្ទៃ តម្រូវឲ្យមេភូមិប្តូរពីការកត់ត្រាទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម មកគ្រប់គ្រងតាមប្រព័ន្ធទូរស័ព្ទវិញ

ក្រសួងមហាផ្ទៃ បានដាក់ចេញផែន ការឱ្យក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយត្រូវអនុវត្តចាប់ពីភូមិតែម្តង។

នៅ​សុខៗ​ តារា​សិចស៊ី អៀ ម៉េងលិ ប្រកាស​សុំ​នៅ​ម្នាក់​ឯង​រយៈពេល​ ៥ ឆ្នាំ ខណៈ​ពេល​ដែលចំណងស្នេហ៍មានការរង្គោះរង្គើរ

ទើបតែបង្ហាញភាពផ្អែមល្ហែមជាមួយស្នេហាលើកទី ៣ របស់ខ្លួនមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះតារាសិចស៊ី អៀ ម៉េងលិ ប្រកាសសុំនៅម្នាក់ឯង ៥ ឆ្នាំទៀត ចាំគិតពីគូស្រករ រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា អៀ ម៉េងលិ ប្រហែលជាបែកបាក់ស្នេហ៍លើកទី ៣ ហើយ ។

សម្តេចក្រឡាហោម ស ខេង វិជ្ជមានជំងឺកូវីដ-១៩

តាមរយៈហ្វេកបុកផេកនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្តេចបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺ កូវីដ-១៩ បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច។

CAMSOC ជូនដំណឹង ពីការបោះពុម្ពបណ្ណថ្មី ដើម្បីចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដោយបណ្ណចាស់ ចាត់ទុកជាមោឃៈ

យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអោយដឹងថា កន្លង​មក គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានផ្តល់ជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ នូវលិខិតអញ្ជើញ ដោយភ្ជាប់ជាមួយបណ្ណ ចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ចូលរួមទាំងពិធីបើក និងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី​៣២​ ឆ្នាំ២០២៣។