សម្តេចតេជោ ហ៊ុន សែន ៖ កាលពីស៊ីហ្គេមលើក​ទី២០​ឆ្នាំ១៩៩៩​កម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ១០​ជាមួយ​នឹង០មេដាយ

សម្តេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅលើហ្វេសបុក នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះថា ៖ កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ។ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ខាងមេដាយមាសនិងឈរលំដាប់ទី៣ខាងមេដាយច្រើន(សូមមើលតារាងប្រៀបធៀប)។

តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យស៊ីហ្គេមនៅកម្ពុជា ទទួលបានជោគជ័យ និងការកោតសរសើរខ្លាំង?

អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា ឯកឧត្តម ថោង ខុន បានលើកឡើងថា ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី។

ក្រពើភ្នំចំនួន ១៤៦ ក្បាល លែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ

ក្រពើភ្នំចំនួន ១៤៦ ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។ កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។

អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​ ថ្លែង ថា៖ «ស្ថាប័នរៀបចំ​ការ​បោះឆ្នោត​ពុំមាន​ការប្រព្រឹត្ត​ដោយ​ឡែក​ពិសេស​ចំពោះ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ»

ភ្នំពេញ – អ្នកនាំពាក្យក្រសួងការបរទេស​ និងសហប្រតិបត្តិការ អន្តរជាតិ បានច្រានចោលចំពោះការធ្វើអត្ថា​ធិប្បាយ​ដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។  

សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្លូវ​ការ​សមាគម​ឧកញ៉ា​កម្ពុជា និង​ពិសារ​អាហារ​សាមគ្គី នៅ​ថ្ងៃទី​១០ ខែ​មិថុនា​ខាង​មុខ

សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំពិធីប្រកាសផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ​២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅដឺព្រីមៀសេនធឺសែនសុខ ចាប់ពីម៉ោង១៦៖០០នាទីរសៀលតទៅ។

ក្រសួងទេសចរណ៍ ប្រកាស​ផ្អាក​ការ​លក់​ដូរ និង​ពិសាគ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត

អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា បានកំណត់រៀបចំធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា

ប្រកាសលក់ផ្ទះ៣កន្លែងច្រើនខែ នៅមិនទាន់លក់ចេញ ធ្វើឱ្យតារាសម្តែង លី ម៉ារីណា ជួបវិបត្តិសេដ្ឋកិច្ច

តារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានប្រកាសលក់ផ្ទះ ៣កន្លែងអស់ពេលជាច្រើនខែមកហើយ នៅតែពុំទាន់មានអ្នកទិញទៀត រហូតធ្វើឱ្យនាងខ្វល់ចិត្តជាខ្លាំងពីរឿងជីវភាពរស់នៅ ពីព្រោះចាប់តាំងពីរស់ជាស្រ្តីមេម៉ាយមក នាងត្រូវប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីយកប្រាក់ចិញ្ចឹមកូនប្រុស និងខ្លួនឯង ។

ចប់​ពី​ការ​ប្រកួត​Miss Charm 2023 ប៊ី​ សុធារី ធ្លាក់ សម្រ​ស់​​ខ្លាំងហាក់ ដូចអ្នកមានវិបត្តិផ្លូវចិត្ត

កញ្ញា ប៊ី សុធារី ធ្លាប់បានឆ្លងកាត់ការប្រកួតក្នុងវិស័យបវរកញ្ញារាប់មិនអស់ ហើយចុងក្រោយនេះនាងបាន​ហោះ​ទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Charm 2023 នៅប្រទេស វៀតណាម កាលពីអំឡុងខែ កុម្ភះ កន្លងមកនេះ តែជា​លទ្ធផល​នាង​មិន​​ទទួល​បានចំណាត់ថ្នាក់ល្អណាមួយដូចអ្វីដែលខ្លួនរំពឹងនោះទេ ។

ឌុច លីដា ស្វាមី​ហាម​ថត​សិច​ស៊ី តែ​ពេល​ទៅ​លេងសមុទ្រ​ឱ្យ​ភរិយា​បញ្ចេញ​ម៉ា​ស្រឡាញ់ !

ចាប់តាំងពីត្រឡប់មកកាន់វិស័យសម្តែងវិញ តារាសម្តែង ឌុច លីដា ត្រូវបានស្វាមីហាមថតឈុតសិចស៊ី ឬឈុតស្នេហារោលរាល ប៉ុន្តែពេលទៅលេងសមុទ្រ​វិញ ស្វាមី ឌុច លីដា បានឱ្យនាងបញ្ចេញអស់ដៃ ជាក់ស្តែងក្នុងឈុតហែលទឹកដែល ឌុច លីដា ស្លៀកនេះគឺស្វាមីមិនបានហាមឃាត់ឡើយ ។

ទើបតែឡើងកូដខ្លាំងក្នុងវិស័យសម្តែង ស្រាប់តែ សំណាង អេលីណា ប្រកាសផ្អាកពីអាជីពនេះ និងសុំធ្វើរឿងផ្ទាល់ខ្លួនមួយ !

ទើបតែឡើងកូដខ្លាំងក្នុងអាជីពសម្តែងមិនបានប៉ុន្មានផង ស្រាប់តែតារាស្រី សំណាង អេលីណា ប្រកាសផ្អាកពីអាជីពសម្តែង និងសុំពេលវេលាដើម្បីធ្វើរឿងផ្ទាល់ខ្លួនមួយ ទាន់ខ្លួននៅក្មេង ។