ដើម្បីបន្តក្តីស្រមៃធំរបស់ខ្លួន ប៊ី សុធារី សុខចិត្តបន្តឡើងឆាកប្រកួត Miss Cosmo Cambodia 2025 ដណ្តើមមកុដទៅឆាកអន្តរជាថ្មីម្តងទៀត បើទោះបីជាមានរឿងចម្រុងចម្រាស់ជាច្រើនបានកើតឡើងចំពោះខ្លួនក្តី ។ បន្ទាប់ពីខកខានមិនបានចូលរួមប្រកួត Miss Grand International 2024 ដោយសារបញ្ហាមួយចំនួន ប៊ី សុធារី នៅតែមានក្តីស្រមៃធំចង់ប្រកួតនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត មុននឹងនាងបញ្ចប់អាជីពបវរកញ្ញា ។ ជួបជាមួយកញ្ញា ប៊ី សុធារី នៅក្នុងពិធីបំពាក់ឈៀង Miss Cosmo Cambodia 2025 កាលពីពេលថ្មីៗនេះនាងបានរៀបរាប់ប្រាប់ថា […]
Author: rotha
អ្នកនាំពាក្យ៖ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន៦០៦ករណី ឆ្នាំ២០២៤
ក្នុងឆ្នាំ២០២៤កន្លងទៅក្រសួងមហាផ្ទៃ បានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ។ លោកក៏បានឱ្យដឹងដែរថា នាឆ្នាំ២០២៤ កន្លងទៅដែរនោះ ក្រសួងក៏បានបញ្ជូនមន្រ្តីនគរបាលជាតិចំនួន៩៥៦រូប […]
ក្រសួងវប្បធម៌បង្ហាញភាពជោគជ័យធំសម្តែងរបាំព្រះរាជទ្រព្យ នៅបារាំង និងកោតសរសេីរគំរូវីរៈភាព អង់អាចលះបង់របស់នាដការី ឈឹម ចាន់ស្រីណុច
ពេលនេះបេសកម្មសម្តែងរបាំព្រះរាជទ្រព្យ ដេីម្បីផ្សព្វផ្សាយសិល្បះវប្ប្បធម៍ខ្មែរ នៅប្រទេសបារាំង ដែលដឹកនាំផ្ទាល់ ដោយលោកស្រី ភឿង សកុណា ស្តេចយាងរួមព្រះដំណេីដោយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រីអ្នកឧកញ៉ា មៅ ចំណាន ប្រធានសមគមសិល្ប: ត្រូវបានបញ្ចប់ ទទួលបានមហាជោគជ័យ ប្រកបដោយកិត្តិយសជូនជាតិ មាតុភូមិ ។ លោកស្រី សុទ្ធ សុម៉ាលី ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរបាំបុរាណខ្មែរ […]
គួរឲ្យសរសើរ! ក្រុមការងារ CPP ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង រៀបចំបុណ្យកតញ្ញូជូនចាស់ព្រឹទ្ធាចារ្យសរុបចំនួន ១,៥០០នាក់
លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងថា ចាស់ព្រឹទ្ធាចារ្យ គឺជាធនធានមនុស្សដ៏មានតម្លៃ បំផុតក្នុងសង្គមជាតិ ដែលបានចូលរួមការពារសុខសន្តិភាព និងមានបទពិសោធន៍ និងស្នាដៃរាប់មិនអស់ ក្នុងការផ្តល់នូវដំបូន្មានល្អៗ មកដល់មនុស្សជំនាន់ក្រោយ ជាពិសេសបានចូលរួមថែរក្សាការពារ នូវតម្លៃប្រពៃណី វប្បធម៌ខ្មែរ ដូច្នេះយើងជាកូន ចៅប្រុសស្រីគ្រប់ៗរូប ទោះជាស្ថិតក្នុងស្ថានភាពជីវភាពយ៉ាងណាក៏ដោយ ត្រូវតបស្នង និងកតញ្ញូ […]
ដូចក្តីរំពឹងទុក ! MV ចម្រៀង « រាំឱ្យលះ II » របស់កញ្ញា អេមមី ផ្ទុះខ្លាំងមានអ្នកចូលទស្សនាដល់ទៅ 1 M ក្នុងមួយថ្ងៃ !
ដូចក្តីរំពឹងទុក ទីបំផុត MV ចម្រៀង « រាំឱ្យលះ II » របស់កញ្ញា អេមមី ផ្ទុះខ្លាំងមិនចាញ់ឆ្នាំមុនឡើយ ជាក់ស្តែងត្រឹមតែមួយថ្ងៃ មានអ្នកចូលទស្សនាដល់ទៅ 1 M ឯណោះ ។ ដូចមហាជនបានដឹងស្រាប់ហើយថា បទចម្រៀង « រាំឱ្យលះ » របស់កញ្ញា អេមមី ធ្លាប់ល្បីល្បាញខ្លាំងកាលពីឆ្នាំទៅវិញ ដើម្បីទទួលបាននូវរសជាតិថ្មីប្លែកផលិតកម្ម ក៏បានសម្រេចផលិត MV ចម្រៀង « រាំឱ្យលះ II » សម្រាប់ឆ្នាំ២០២៥ជាថ្មីម្តងទៀត ។ គ្រាន់តែ MV ចម្រៀង « រាំឱ្យលះ II » […]
សម្តេចក្រឡាហោម ស ខេង ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមទើបតែងតាំងថ្មីប្រចាំកម្ពុជា
សម្តេចក្រឡាហោម ស ខេង សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបជាមួយ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មី ដោយក្នុងជំនួបនេះសម្តេចបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ង្វៀន មិញវូ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំកំពូល និងប្រជាជននៃប្រទេសទាំងពីរ ហើយជឿជាក់ថាតាមរយៈតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនឹងបន្តរួមចំណែកជំរុញ និងលើកកម្ពស់ដល់ស្មារតីនៃទំនាក់ទំនងនេះឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀតរវាងប្រទេស […]
សៀវភៅ«រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ» ១ពាន់ក្បាល នឹងត្រូវចែកផ្សាយក្នុងសន្និបាតសមាគមឧកញ៉ាកម្ពុជា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន, លោក ទូច សុឃៈ អ្នកនិពន្ធ បាននាំយកសៀវភៅ «រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ» ចំនួន១ពាន់ក្បាល ចែកជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងពិធីបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ា ក្រោមអធិបតីភាព សម្តេច ហ៊ុន […]
ដឹងតែកក្រើកហើយឆ្នាំនេះបេក្ខភាព Miss Cosmo Cambodia 2025 សុទ្ធតែស្រីស្អាត និងមានសមត្ថភាពខ្ពស់
វត្តមានបេក្ខភាព Miss Cosmo Cambodia 2025 ទាំង២៥រូបនេះពិតជាធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន បន្ទាប់ពីពិធីបំពាក់ឈៀងរួច ។ គ្រាន់តែពិធីបំពាក់ឈៀងជាផ្លូវការរបស់កម្មវិធី Miss Cosmo Cambodia 2025 អស្ចារ្យប៉ុហ្នឹងហើយ ចុះទំរាំតែការប្រកួតផ្សេងៗទៀតដឹងតែកក្រើកហើយឆ្នាំនេះ ជាក់ស្តែង បេក្ខភាពទាំង២៥រូប Miss Cosmo Cambodia 2025 សុទ្ធតែស្អាត ខ្លាំង និងមានសមត្ថភាពខ្ពស់ ។ ក្នុងពិធីបំពាក់ឈៀងជាផ្លូវការរបស់កម្មវិធី Miss Cosmo Cambodia 2025 កាលពីថ្ងៃទី ១៣ ខែ […]
សុំលេងឈុតធំហើយ ! មិនឱ្យសុំាភ្នែកអ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ចេញ MV ចម្រៀង « ព្រមទៅយកបងធ្វើប្តី » រំលេចនូវល្ខោនខោលយ៉ាងអស្ចារ្យ !
ឆ្នាំនេះកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត សុំលេងឈុតធំហើយ ត្រឹមតែ MV ចម្រៀង « សៅអើយនាងសៅ » ល្បីមិនអស់ចិត្ត និងដើម្បីកុំឱ្យសុំាភ្នែកអ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បញ្ចេញនូវ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ព្រមទៅយកបងធ្វើប្តី »រំលេចនូវល្ខោនខលយ៉ាងនិងល្ខោនស្បែកធំយ៉ាងអស្ចារ្យ ពេលបានទស្សនាហើយ ម្នាក់ៗស្រែកថា Wow ! […]
ភរិយាអភិបាលខេត្តកណ្តាល សម្រេចសាងផ្នួសកាន់សីល១០ រយៈពេល១៥ថ្ងៃនៅឥណ្ឌា
លោកស្រី អ៊ូ ធីតាពៅ បានសម្រេចចិត្តសាងផ្នួសតាមបំណងប៉ងប្រាថ្នាហើយនៅប្រទេសឥណ្ឌា រយៈពេល ១៥ថ្ងៃពោរពេញទៅដោយកុសល។ លើបណ្តាញសង្គមហ្វេសប៊ុក លោកស្រី អ៊ូ ធីតាពៅ បានសរសេរយ៉ាងដូច្នេះថា៖ «ម៉ិចហើយជីវិត! អរគុណគ្រួសារសាច់ញាតិមិត្តភក្ត្រ័បងប្អូនដែលជួយសម្របសម្រួលអោយបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច…..! ជីវិតដូនជីរក្សាសិល10រយៈពេល15ថ្ងៃនៅប្រទសឥណ្ឌាពោរពេញទៅដោយកុសល ចង់អោយអ្នកទាំងឡាយបានភ្លក់រស់ជាតិតែអាស្រយ័លើបុណ្យចាស់របស់សត្វ។ ដូចនេះមានតែជូនបុណ្យ សូមបុណ្យដែលខ្ញុំបានកសាងសព្វៗកាលបានដល់អ្នកទាំងឡាយទាំងពួងទាំងអស់ទាំងអរុកអារក្សអ្នកតា ទេវតាឥន្ទ្រព្រហ្មសព្វសត្វទាំង10ទិស31ឋានបានទទួលចំណែកបុណ្យរបស់ខ្ញុំសូមអោយសព្វសត្វបានសេចក្តីសុខរួចចាកផុតទុក្ខបានរួចរដោះ។ សុំអនុមោទនាបុណ្យតាមសមគួរដោយសទ្ធាជ្រះថ្លាទទួលបុណ្យផងចោះ»។ សូមជម្រាបថា ជារឿយៗលោកស្រីភរិយាអភិបាលខេត្តកណ្តាល លោក គួច ចំរើន តែងតែចូលរួមលើកស្ទួយពុទ្ធសាសនា […]