ស៊ឹម ស្រីនិច្ច នៅតែជឿជាក់ថាអាចរកចំណូលពីសិល្បៈបានច្រើនដូចមុន ក្រោយប្រកាសចូលសិល្បៈវិញ

ជាងមួយឆ្នាំហើយដែលតារាស្រី ស៊ឹម ស្រីនិច្ច ប្រកាសចូលសិល្បៈវិញ ប៉ុន្តែមើល​ទៅនាងនៅពុំទាន់មានស្នាដៃថ្មីល្អណា​មួយបង្ហាញទស្សនិកជន ក្រៅពីសំងំថតភាពយន្តខ្នាតធំប្រវត្តិសាស្រ្តមួយនោះទេ ទោះជាយ៉ាងនេះក្តីតារាសម្តែងរូបនេះនៅតែជឿជាក់ថា នាងអាចរកប្រាកចំណូលបានច្រើនពីអាជីពសិល្បៈ ។

ហង្ស សុរិយាន់ ស្ងប់ស្ងាត់មិនតបត ទោះបីជាក្រុមហ៊ុនប្រកាសទារប្រគល់មកុដ និងឆៀង

Miss Grand Cambodia 2022 លំដាប់​រង​ទី១ កញ្ញា ហង្ស សុរិយាន់ បានលា​លែងតំណែងច្រើនខែមកហើយ បន្ទាប់​ពីមានរឿងរ៉ាវមិនសប្បាយចិត្តកើតឡើង​​ចំពោះនាងនិងក្រុមហ៊ុន ប៉ុន្តែមកទល់ពេលនេះរឿងរ៉ាវនៅមិនទាន់​ចប់សព្វគ្រប់ទៀត រហូតត្រូវបានក្រុមហ៊ុន មហាហង្ស ប្រកាសក្តែងៗ សូម​ឱ្យអតីតបវរកញ្ញារូបនេះយកមកុដ និង ឆៀង មកប្រគល់ឱ្យក្រុមហ៊ុនវិញ ។

ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រកាស​ជួយ​ក្មេងប្រុស​លក់​ផ្កាដែល​ជួប​នៅ​បាត់ដំបង​ ឲ្យ​រៀនចប់​ថ្នាក់វិទ្យាល័យ​និង​បន្ត​ថ្នាក់​ឧត្តមសិក្សា

បន្ទាប់ពីប្រកាសរកក្មេងប្រុសជាអ្នកលក់ផ្កាដែលបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឆ្លៀតពេលដែលទៅបំពេញការងារនៅខេត្តក្បែរនោះ បានអោយក្រុមការងារនាំក្មេងប្រុសឈ្មោះ រុន ភារម្យ ហៅអារ៉យ និងក្រុមគ្រួសារមកជួបផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសារនិងពិនិត្យលទ្ធភាពក្នុងការជួយ។

លោកនេត ភក្ត្រា ៖ ការពារព្រៃកោងកាងបាន មិនខ្វះមច្ឆាសមុទ្រហូបឡើយ!

លោកនេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា ៖ការពារព្រៃកោងកាងបាន មិនខ្វះមច្ឆសមុទ្រហូបឡើយ។

ជីវិតលំបាកពេក អ៊ឹង និមល កាន់តែខ្លាចជីវិតមានគូស្រករ

ឆ្នាំនេះតារាសម្តែង និង បង្ហាញម៉ូដ អ៊ឹង និមល មានវ័យជាង​ ៣០ ឆ្នាំផ្លាយហើយ នាងបានតស៊ូយ៉ាងលំបាកក្នុងវិស័យសិល្បៈ ទំរាំបានការងារមួយដែលស្ថិតស្ថេរនិង​​ទទួលបានប្រាក់ចំណូលច្រើនគួរ​សម​​ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែទោះបីជាពេលនេះជីវិតនាងបានធូធារជាងមុនបន្តិចក្តី ពេលនិយាយដល់រឿងគ្រួសារ នាងបែរជាពោលពាក្យថាខ្លាចទៅវិញ ។

ស្រស់ស្អាតប៉ុណ្ណឹងហើយ ហ្វាហ្វា នៅប្រាថ្នាចង់កែសម្ផស្សបន្ថែមទៀត

តារាសម្តែងសិចស៊ីសាច់សខ្ចី ហ្វាហ្វា ស្រស់​​ស្អាតប៉ុហ្នឹងហើយ នាងនៅតែមានបំណងចង់កែសម្ផស្សបន្ថែមទៀត ដើម្បី ឱ្យសម្រស់ខ្លួនកាន់តែស្រស់ស្អាត និងក្មេងជាងវ័យ ដូច្នេះហើយទើបនាង
ខំ​​​ប្រឹង​ធ្វើការងសន្សំលុយ ទុកធ្វើជាដើមទុនទៅកែសម្ផស្ស ។

សម្រាល​កូន​បាន​ជិត ២ ខែ ទឹម​ រដ្ឋា ប្រឹង​សម្រក​គីឡូវិលចូល​សិល្បៈ​វិញ ហើយ​ត្រៀមខ្លួន​នឹង​ទៅ សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​ពិធីមង្គល​ជាថ្មី !

តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា សម្រាលកូនបានជិត ២ ខែហើយ ហើយនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បី​វិលត្រឡប់មកាន់វិស័យសិល្បៈវិញ បន្ទាប់​ពីនាងប្រឹងប្រែងសម្រកគីឡូដើម្បីបានរាងស្អាតដូចដើម ហើយអ្វីដែលពិសេសនោះ គឺ ទឹម រដ្ឋា និងស្វាមីមានគម្រោង​ហោះទៅ សហរដ្ឋអាមេរិក ដើម្បីរៀបចំពិធីមង្គលរបស់ខ្លួនជាលើកទី ២ តាមគម្រោងដែលបានគ្រោងទុក ។

កក្រើកទៀតហើយ អ្នកកំពតជាមួយវត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជារបស់ហ្គាឡាក់ស៊ី ណាវាត្រា នៅលើឆាកតន្ត្រីដ៏សម្បើមរបស់ Cambodia Mega Concert

ក្រោយពីចាកចេញពីខេត្តកំពង់ចាម ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងធ្វើដំណើរឈានចូលដល់ទឹកដីខេត្តកំពត ដើម្បីនាំយកវត្តមានកំពូលតារាចម្រៀងលំដាប់កំពូលៗប្រចាំប្រទេសកម្ពុជា របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា មកជូនពុកម៉ែបងប្អូន ទាំងអស់កំសាន្តសប្បាយឱ្យពេញទំហឹង។

ក្រសួងមហាផ្ទៃ ត្រួតពិនិត្យ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថល

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា អំពាវនាវ​កុំឲ្​យយកប្រធានបទ​មន្ត្រី​ឥណទាន​ ឬ CO មកធ្វើ​ជា​មាតិកាកំប្លែង

សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៨ ខែឧសភានេះ ចេញសេចក្តីសេចក្តីអំពាវនាវ ស្តីពី ការយកប្រធានបទមន្ត្រីឥណទាន(CO) មកធ្វើជាមាតិកាកំប្លែង បន្ទាបតម្លៃបុគ្គលិកមន្រ្តីឥណទាន។