ដល់​រដូវ​ប្រមូលផល​ផ្សិត​ប៉ក់​ ហើយ ដោយ​លក់​បាន​ក្នុង​១គីឡូក្រាម​ រហូត​ដល់​៤ម៉ឺនរៀល​

ក្រោយភ្លៀងធ្លាក់កក់ខែមួយមេ ប្រជា​សហគមន៍ស្រែអពិលនាំគ្នាចូលព្រៃដកផ្សិតប៉ក់ ដើម្បីយកធ្វើជាម្ហូបផង នឹងលក់ផង។

ជប៉ុន ប្រកាស​ផ្តល់​ជំនួយ​ជាង​ ៥៥លានដុល្លារ​ដល់​កម្ពុជា​ ដើម្បី​ដំណើរការ​គម្រោង​ធំៗ​ ចំនួន ២

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ឥណ​ទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្ត​គម្រោងសំខាន់២ ។

បញ្ញវន្ត និងពលរដ្ឋខ្មែរ បញ្ចេញទស្សនៈជុំវិញ « ថៃសុំខ្មែរបើកឲ្យទេសចរពីខាងថៃចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ»

ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឲ្យដំណើរការឡើងវិញនូវការអនុញ្ញាតឲ្យទទួលភ្ញៀវទេសចរថៃចូលមកទស្សនាប្រាសាទព្រះវិហារ តាមច្រកព្រំដែនរបស់ខេត្តស៊ីសាកេត បន្ទាប់​​ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និង​ឯកឧត្តម វ៉ាង វិនធៀន​ អញ្ជើញ​សម្ភោធ​រោងចក្រ​ផលិត​សំបកកង់​រថយន្ត​ នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ

បន្ទាប់ពីអញ្ជើញទស្សនាពិព័ណ៍សមិទ្ធផលនានាដែលកើតឡើងតាម​រយៈ​កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋ​ទូត​ចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ កាត់ខ្សែបងសម្ពោធដាក់ឲ្យប្រើប្រាស់នៅរោងចក្រផលិតសំបក​កង់រថយន្តស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ទោះ​រង​ការ​វាយ​ប្រហារ​ផ្លូវចិត្ត​តែ ស៊ិន យូប៊ិន សប្បាយចិត្ត​នៅ​ពេល​សារ​ព័ត៌មាន​អន្តរជាតិ​ផ្សាយ​ពី​ឈុត​មាន​ទង់ជាតិ​ខ្មែរ

ដើរលើកម្រាលព្រំក្រហម Cannes Film Festival លើកទី ៧៦ ឆ្នាំនេះ តារាសម្តែង​វ័យក្មេង ស៊ិន យូប៊ិន ទទួលរងនូវសំពាធផ្លូវកាយ និង ផ្លូវចិត្តជាខ្លាំង ជាក់​ស្តែងនៅក្នុងកម្មវិធី ថ្ងៃទី ៣ នេះក៏នាងទទួល​​រងនូវសំពាធផ្លូវចិត្តផងដែរ រហូតនាងបានចេញសារជាបន្តបន្ទាប់នៅលើ ហ្វេសប៊ុកផ្ទាល់ខ្លួន ។

សម្តេចតេជោ ហ៊ុន សែន នឹង​ដាក់​ខេត្ត៤​ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​ ទៅ​ជា​ប៉ូល​សេដ្ឋកិច្ចទី៤

សម្តេចតេជោ ហ៊ុន សែន បានកំណត់ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤ ដែលជាតំបន់មានសក្តានុពលផ្នែកកសិកម្មស្រូវ និងត្រីសម្រាប់ទាក់ទាញអ្នកវិនិយោគចិន។

សម្ដេចតេជោ ហ៊ុន សែន ៖ មិត្ត​ចិន​នាំ​យក​វត្ថុ​ធាតុ​ដើម​ចូល​មក​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​ការងារ​ដល់​ពលរដ្ឋខ្មែរ​រាប់លាននាក់

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរ​ខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋ​កិច្ចពិសេស ក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀតដល់កម្មការិនីមានផ្ទៃពោះ ដំបូងរហូតដល់កូនមានអាយុ២ឆ្នំា

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យស្រ្តីមានផ្ទៃពោះ ដែលធ្វើការនៅសេដ្ឋកិច្ចក្នុងប្រព័ន្ធទទួលបានគោលនយោបាយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នំា។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​សំបកកង់​ និង​អបអរ​សាទរ​ខួប​លើកទី​១០ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លូវមួយ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

អណ្តើកហ្លួង ធ្លាប់ត្រូវបានគិតថាផុតពូជពីកម្ពុជាទៅហើយរហូត​ដល់​ឆ្នាំ​​​២០០០ រកឃើញ​មាននៅតាមប្រព័ន្ធព្រែកស្រែអំបិល

អណ្តើកហ្លួង ធ្លាប់ត្រូវបានគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការ WCS បានសិក្សាស្រាវជា្រវ រកឃើញចំនួនសេសសល់តិចតួច មាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។