រំឭក​ខួប​ ៦៥ឆ្នាំ​កម្ពុជា-ចិន៖ បណ្ឌិត សុខ ទូច ថា​ចិន​បាន​ចាក់​បញ្ជូល​ឈាម​របស់​ខ្លួន​ ចូល​ក្នុង​ស្រទាប់​ប្រជាជន​កម្ពុជា​

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងទំនាក់ទំនងដ៏ជ្រៅរវាងកម្ពុជា និង​ចិន មានចំណុចសំខាន់ៗ ដូចជា ចិនបានចាក់បញ្ជូលឈាមរបស់ខ្លួន ចូលក្នុងស្រទាប់ប្រជាជនកម្ពុជា, វប្បធម៌​ចិនបានហូរចូលប្រទេសកម្ពុជាដោយឥតដឹងខ្លួន ហើយទទួលយកគ្រប់ស្រទាប់វណ្ណនៃប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ ការ​ចុះ​ជួប​កម្មករ​ មិនមែន​ជិះ​សេះ​មើល​ផ្កា​ទេ​ គឺ​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ និង​ប្រទេស​ជាតិ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និង​​ស្ថានភាពការងាររបស់កម្មករ និយោជិត ដែលជាការគិតគូរដល់ផលប្រយោជន៍កម្មករ និងប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន៖ បក្សភ្លើងទៀន​ដឹង​ថា​ចាញ់​ ទើប​ប្រើ​ឧបាយកល​ធ្វើ​ឲ្យ​បរទេស​តិះ​ទៀន​មក​លើ​រដ្ឋាភិបាល​កម្ពុជា​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជុំវិញគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចចុះឈ្មោះឲ្យគណបក្សពីរចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខបាន

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្មួយៗ​កម្មករ​ កម្មការិនី​ ទៅ​បោះឆ្នោត​ នៅ​ថ្ងៃ​២៣កក្កដា​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចពលរដ្ឋទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន ប្រកាស​ថា​ ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ពេល​សម្រាល​រួច​ នឹង​ចាប់​អនុវត្ត​ពី​ខែសីហា​តទៅ​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានឲ្យដឹងថា គោលនយោបាយ​ថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះ និងឆ្លងទន្លេ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាល នឹងចាប់អនុវត្តពីខែសីហាទៅ។

សម្តេចតេជោ ហ៊ុន សែន ភ្ញាក់​ផ្អើល​ពេល​ដឹង​ប្រាក់​ខែ​កម្មការិនី​រោងចក្រជាមួយ​ប្តី​ ទទួល​បាន​ក្បែរ​ ១ពាន់ដុល្លារ​ក្នុង​មួយ​ខែ

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការភ្ញាល់ផ្អើលនៅពេលដឹងប្រាក់ខែកម្មការិនីរោងចក្រម្នាក់បូកជាមួយប្រាក់ខែប្តី ទទួលបានក្បែរ ១ពាន់ដុល្លារក្នុងមួយខែ។

សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹកនេះ កម្ពុជា​បន្ត​ផ្តល់​វ៉ាក់សាំង​ ១លានដូស​ ទៅ​ប្រគល់​ជូន​មីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំយកវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស រួមជាមួយនឹងបរិក្ខារពេទ្យមួយចំនួនទៅជូនប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសមីយ៉ាន់ម៉ា នៅមានអ្នកឆ្លង ហើយខ្វះខាតវ៉ាក់សាំង។

សម្ដេច ហ៊ុន សែន៖ សន្តិភាព​និង​ស្ថិរ​ភាព​នយោបាយ ​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគ​ពី​បរទេស

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នាព្រឹកថ្ងៃសុក្រទី២៦ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាទាក់ទាញវិនិយោគពីបរទេសដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស។

ហេង ចន្ថា វិល​ត្រឡប់​មក​ថត​ភាពយន្ត​ឡើង​វិញ​ ក្រោយ​បាត់​មុខពី​​សិល្បៈ​ជា​ច្រើន​ឆ្នាំ​

ជាមួយនឹងការវិលត្រឡប់មកថតភាព​​យន្តឡើងវិញ ស្រាប់តែលេចលឺព័ត៌មាន​ថា តារាសម្តែងហេង ចន្ថា និង​គូដណ្តឹងបានបែកគ្នាជាផ្លូវការហើយ។ ដូច្នេះហើយទើបនាងគ្មានសម្ពាធផ្លូវចិត្តក្នុងការវិលត្រឡប់មកសាងកេរ្តិ័ឈ្មោះក្នុងវិស័យសម្តែងឡើងវិញ ។

តារាចម្រៀង ខេមរៈ សិរីមន្ត នៅ​តែ​អះអាង​ថា​គណនេយ្យ​ហ្វេសប៊ុក​ខ្លួន​នៅ​តែ​មាន​ចំនួន​អ្នក​ Like​ និង Follow ដូចដើម !

បន្ទាប់ពីតារាចម្រៀង ខេមរៈ សិរីមន្ត ឡាយវិដេអូកាលពីម្សិលមិញនិយាយពីទំហំចិត្តរបស់ខ្លួនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្រាប់តែមានព័ត៌មានជាច្រើនថា គណនេយ្យ ហ្វេសប៊ុក របស់តារាចម្រៀង ខេមរៈ សិរិមន្ត ត្រូវបានបាត់ចំនួនអ្នក Like និង Follow  រហូតដល់ទៅរាប់រយខេ ។