លី ម៉ារីណា ញញឹមបិទមាត់មិនជិត ព្រោះបានបុរសម្នាក់រៀបចំពិធីខួបកំណើតឲ្យ និងផ្តល់ក្តីស្រឡាញ់ដ៏ធំធេងក្នុងថ្ងៃពិសេស

ទើបតែឆ្លងថ្ងៃកំណើតយ៉ាងសប្បាយរីករាយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានសម្តែងការអរគុណដល់បុរសម្នាក់ដែលបានរៀបចំពិធីខួបកំណើតយ៉ាងសប្បាយ​រីករាយ សម្រាប់នាងក្នុងឆ្នាំនេះ តើបុរសរូបនោះជានរណា ? ឬជាគូស្នេហ៍ថ្មីរបស់នាង ?

បទចម្រៀងថ្មីរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ « In The Club » ក្នុងផលិតកម្ម Galaxy Navatra កាន់តែខ្លាំង ប្លែក និង ទាក់ទាញ

តារាចម្រៀង សុវត្ថិ មុនីវណ្ណ មកលើកនេះកាន់តែខ្លាំង និង ប្លែកមិនធម្មតាទេ ដោយលោកទើបតែចេញ​បទ​ចម្រៀង​ថ្មីមួយទៀតដែលមានចំណងជើងថា « In The Club » ដើម្បីជាចំណង​ដៃថ្មីដល់អ្នកគាំទ្រខ្លួន មុនដាច់ខែ ឧសភា នេះ ។ 

តារាសម្តែង ទេព កញ្ញា ឈប់ពីសិល្បៈខណៈពេលរងចាំស្វាមីមកទទួលចេញទៅរស់នៅ សហដ្ឋអាមេរិក យ៉ាងអន្ទះសារ

ស្របពេលតារាសម្តែង ទេព កញ្ញា រងចាំស្វាមីមកទទួលចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងអន្ទះសារ នាងបានសម្រេចចិត្តឈប់ពីសិល្បៈដើម្បីមានពេលវេលាមើលថែកូនស្រី​ជាទី ស្រឡាញ់របស់ខ្លួនវិញ ដោយស្វាមីនាងមិនឱ្យនាងលំបាកនៅក្នុងជីវភាពឡើយ ។

វិស័យបវរកញ្ញាកំពុងកក្រើកខ្លាំង​ធ្វើឱ្យតារាសម្តែងកូន ២ សារ៉ាយ សក្ខណា រង្គើរចិត្តចង់ចូលរួមប្រកួតក្នុងវិស័យនេះជាថ្មីម្តងទៀត 

តារាសម្តែងកូន ២ សារ៉ាយ សក្ខណា ធ្លាប់ប្រកួតក្នុងកម្មវិធីបវរកញ្ញាមួយកាលពីអំឡុងឆ្នាំ ២០០៦ ពេលដែលនាងទើបប្រលូកក្នុងវិស័យសិល្បៈលើកដំបូង ដោយឡែកថ្មីៗនេះស្របពេលដែលវិស័យបវរកញ្ញា ខ្មែរ កាន់តែមានការរីកចំរើននិងទាក់ទាញខ្លាំង ស្រាប់តែធ្វើឱ្យតារាកូន ២ រូបនេះ ប្រកាសចង់ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាធំមួយ ។ 

ត្អូញអត់លុយតែ លី ម៉ារីណា មិនដែលរំលងពិធីខួបកំណើត

បើទោះបីជាត្អូញត្អែរអត់លុយ និង បានប្រកាសដាក់លក់ផ្ទះជាច្រើនកន្លែងក្តី ក៏នៅថ្ងៃទី ២៦ ខែ ឧសភា នេះគឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា ដោយនាងបានរៀបចំពិធីយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។

សម្តេចតេជោ ហ៊ុន សែន ៖ ប្រាក់ខែ​គោល​ កម្មករ​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​និង​អាស៊ី

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍​​ថា ៖ ប្រាក់ខែគោលរបស់កម្មករនៅកម្ពុ ជាមានចំនួនច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់និងអាស៊ី ដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសស្រ្តីលង្កា បង់ក្លាដេស ។

សុផា លីនដា ត្អូញ​នឹក​អាជីព​ចាស់

តាំងពីសម្រេចចិត្តភ្ជាប់ពាក្យមានគ្រួសារមក បានធ្វើឱ្យតារាបង្ហាញម៉ូដ សុផា លីនដា បាត់មុខឈឹងពី សិល្បៈ ដោយនាងបានទៅសំងំសម្រាលកូន និង បើកអាជីវកម្មរកស៊ីជំនួសវិញ ដោយឡែកប៉ុន្មានថ្ងៃនេះ ស្រាប់តែតារាស្រីរូបនេះត្អូញត្អែរនឹកអាជីពចាស់ និងមានបំណងចង់វិលត្រឡប់មកអាជីពនេះជាថ្មី ដែលជាអាជីពក្នុងក្តីស្រមៃខ្លួន ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក​គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីល្ងាចថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អាណត្តិ​ទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

ប្លង់រឹងជាង១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង

អតិថិជនជាង ២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោង​​អភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។

គណបក្សមហាសាមគ្គីជាតិខ្មែរ ព្រម​ទទួល​យក​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីការទទួលស្គាល់លទ្ធផលកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអោយដឹងថា ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ សូមប្រកាស ទទួលស្គាល់ កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបាន ប្រព្រឹត្តធ្វើឡើង នៅថៃ្ងទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។