សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដោយគ្រាប់ BM 21

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលមាន បំណងយកទឹកដីប្រទេសថៃ ឈាន ជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21។

មេប៉ូលីសម៉ាឡេស៊ី បណ្តេញទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញពីប្រទេសម៉ាឡេស៊ី ទាំងភាពអាម៉ាស់

នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ 

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅលោកសេង សារី ឱ្យជូនជនក្បត់ជាតិ៣ជំនាន់មកកម្ពុជាដោយខ្លួនឯងមក

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកសេង សារី គឺជាអ្នកផ្តល់យោបល់ឱ្យជនក្បត់ ជាតិ ៣ជំនាន់ចូលស្រុកខ្មែរ តាមប្រទេសថៃ ដោយ សារថៃមានការប្រែប្រួលនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ សម្ពោធស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

អៀ ម៉េងលិ ហត់ចិត្តពេកសុំបញ្ចប់ស្នេហ៍ ដោយអះអាងថាគ្មានអ្នកទី៣

ចំណងស្នេហ៍ជាង ៧ ខែ រវាងតារាសិចស៊ី អៀ ម៉េងលិ និងគូស្នេហ៍វ័យក្មេងរបស់ខ្លួនលែងស្រោចស្រង់បានទៀតហើយ នាងសម្រេចចិត្តបញ្ចប់ស្នេហ៍ត្រឹមនេះ ដោយសារមិនចុះសម្រុងនិងគ្នា ហើយនាងក៏មិនមានអ្នកទី ៣ ដែរ ។

រដ្ឋសភាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន។

អាជ្ញាធរចុះបិទទីតាំងឱសថបុរាណ ស៊ូសេងហ៊ួ ព្យាបាលជំងឺទឹកនោមផ្អែម និងមហារីក ដែលមានចរឹតភូតភខុសពីការពិត

ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខា ភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានចុះត្រួត ពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន៖ ការចំណាយលើវិស័យអប់រំ និងសុខភាពមនុស្ស យើងមិនគួរស្ទាក់ស្ទើរក្នុងការវិនិយោគទេ

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជា មានប្រសាសន៍ថា “ឲ្យតែទាក់ទងនឹងការចំណាយលើបញ្ហាវិស័យអប់រំ និងការបម្រើសុខភាពរបស់មនុស្ស យើងមិនគួរស្ទាក់ស្ទើរជាមួយនឹងការវិនិយោគទេ ដែលនេះជាបំណងប្រាថ្នាសម្រាប់ប្រទេសជាតិរបស់យើងមានការរីកចម្រើន”។

សម្តេចតេជោ ហ៊ុន សែន៖ លេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជា ជាលេខហុងស៊ុយល្អ ហើយងាយចំណាំ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចាប់បានលេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោត គឺជាលេខហុងស៊ុយ ហើយងាយស្រួលចំណាំ។

អតិថិជនទិញផ្ទះក្នុងបុរី ឡេង ណាវ៉ាត្រា សប្បាយចិត្តក្រោយមានជំនួបជិត៣ម៉ោងជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦Aបានធូរស្បើយក្នុងចិត្តនិងសប្បាយ រីករាយបន្ទាប់ពីពួកគាត់បានមកស្វែងយល់និងដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។