ព្រះសង្ឃខ្មែរកម្ពុជាក្រោម ស្នើសុំសម្តេចព្រះសង្ឃនាយក អំ លីមហេង ឱ្យសមណសិស្សបន្តការសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ 

នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃកម្ពុជា ព្រះរាជានុញ្ញាតឱ្យមន្ត្រីសង្ឃ ខេត្តត្រាវិញ ដឹកនាំដោយព្រះតេជគុណព្រះគុណ គឹម ថាំង មន្ត្រីសង្ឃសាលាគណខេត្តត្រាវិញ និងសហការីចំនួន៤ព្រះអង្គ រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានចូលក្រាបបង្គំគាល់ នៅព្រះរាជដំណាក់វត្តមុនីសុវណ្ណ (ចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។     […]

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតរបស់កម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Bi’an នាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Wang Bi’an និងប្រតិភូអមក្រុមហ៊ុន Dongjiang Environmental Co., […]

អេមហ្មងកក្រើកតែម្តងស្រុកព្រះស្តេច ព្រៃវែងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា 

ឥឡូវដល់វេនអ្នកស្រុកព្រះស្តេច ខេត្តព្រៃវែងម្តងហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,លោក […]

សម្តេច ហេង សំរិន បេសកកម្មរបស់ឯកអគ្គរដ្ឋទូតវៀតណាមថ្មី នឹងជួយឱ្យទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម កាន់តែរឹងមាំ

សម្តេច ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។  សម្តេចជឿជាក់ថា បេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។  បន្ថែមពីនេះ សម្តេចលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ […]

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ ១១ប្រទេសនៅអឺរ៉ុប បណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញ ប្រទេសនៅអឺរ៉ុប ចំនួន១១ បណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់កម្ពុជា។ បំណងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញឡើង ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ចំនួន ១១ប្រទេស ដឹកនាំដោយ លោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៉ីប […]

សុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរឡើងវិញហើយបន្ទាប់ពីចូលបន្ទប់សង្រ្គោះបន្ទាន់នៅពេទ្យ រុស្ស៊ី ! 

ក្រោយសម្រាកព្យាបាលប៉ុន្មានថ្ងៃនៅក្នុងមន្ទីរពេទ្យ រុស្ស៊ី ពេលនេះស្ថានភាពសុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរឡើងវិញហើយ ។  បើតាមប្រភពពីក្រុមគ្រួសាររបស់លោកតា ហ៊្វុយហ្សូ បានបញ្ជាក់នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៥ ថា សុខភាពលោកគ្រូសាស្រ្តាចារ្យ ស៊ូ សាវ៉ាង ហៅលោកតា ហ៊្វុយហ្សូ បានល្អប្រសើរច្រើនហើយ ក្រោយពីបានយកចិត្តទុកដាក់ក្នុងការព្យាបាល និងមើលថែយ៉ាងកក់ក្តៅ ។  គួររំលឹកផងដែរថា លោកតា ហ៊្វុយហ្សូ […]

ស្នងការខេត្តបាត់ដំបង ដាស់តឿនមន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន

ឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង បានប្រកាសប្រាប់ដាស់តឿនមន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន ។ ការចេញសារដាស់តឿននេះក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែ មី នា និងលេីកទិស ដៅសម្រាប់អនុវត្ត ខែ បន្ត កាលព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ។  សេចក្តីថ្លែងរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោស្នងការ […]

តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាបូលីវូតឥណ្ឌាតួ​សម្តែង​ព្រះពុទ្ធលោ​ក Gagan Malik ចាប់​ដៃគ្នាផ្សព្វផ្សាយទេស​ចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ពិតជាអស្ចារ្យណាស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានជួបជាមួយតារាបូលីវូតឥណ្ឌាតួសម្តែងព្រះពុទ្ធលោក Gagan Malik កាលពីពេលថ្មីៗនេះក្រោមការៀបចំរបស់ក្រសួងទេចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេចរណ៍ក្នុងប្រទេស កម្ពុជា ទៅកាន់ពិភពលោក ។ តាមរយៈរូបភាពជាច្រើនរូមជាមួយវិដេអូខ្លីៗដែលលោក ខេមរៈ សិរីមន្ត បានថតជាមួយតួសម្តែងព្រះពុទ្ធលោក Gagan Malik នេះពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ថែមទាំងបានរៀបរាប់ថា « ស្វាគមន៍តួរអង្គសម្ដែងជាព្រះពុទ្ធក្នុងឆ្នាំ2013និងក៏ជាតួរអង្គព្រះរាមរបស់ប្រទេសឥណ្ឌាមកកាន់កម្ពុជា […]

រាំសប្បាយចំនួន2រាត្រីតែម្តង ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert  នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង12ដួងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]

មិនបង្អង់យូរ រ៉ាប៊ី និងកីឡាករបាល់ទាត់ Nick Taylor ត្រៀមដឹកដៃគ្នាចូលរងោការនៅខែ ឧសភា បញ្ចប់ជីវិតនៅលីវ ! 

ធ្លាប់តែបង្ហើបក្តីស្រឡាញ់ចំពោះលោក Nick Taylor មុន ពេលនេះលោក Nick Taylor បាន Surprise កញ្ញា រ៉ាប៊ី វិញម្តង ដោយបានលុតជង្គង់សុំនាងរៀបការយ៉ាងផ្អែមល្ហែមបំផុតនៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់ អ្វីដែលពិសេសនោះមង្គលការអ្នកទាំងពីរអាចនឹងកើតឡើងនៅក្នុងអំឡុងខែ ឧសភា ឆ្នាំ២០២៥ បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួច ។  កញ្ញា រ៉ាប៊ី និងកីឡាករបាល់ទាត់ល្បីឈ្មោះ Nick Taylor បានស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ ហើយអ្នកទាំងពីរថែមទាំងបានជួបមុខគ្រួសារទាំងសងខាងរួចរាល់ដែរ រងចាំតែពេលវេលាល្អមកដល់តែប៉ុណ្ណោះ ។ កន្លងមក រ៉ាប៊ី ធ្លាប់បានប្រាប់ថា នាងចង់ចំណាយពេលវេលាយ៉ាងយូរពីរឆ្នាំទៀតដើម្បីមើលចិត្តគ្នាជាមួយ Nick Taylor ដែលជាគូស្នេហ៍ខ្លួន ដោយសារនាងមិនចង់ខកចិត្តពេលរៀបការហើយជួបប្រទះនូវការលែងលះ […]