កំណាត់ផ្លូវជាតិលេខ២៣ តម្លៃជិត ២២លានដុល្លារ ចាប់ផ្តើមដំណើរការសាងសងជាផ្លូវការហើយ

គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ ផ្លូវជាតិលេខ២៣ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រវែងជាង. ១៩គីឡូម៉ែត្រ ប្រើប្រាស់ថវិកា ប្រមាណជិត ២២ លានដុល្លារអាមេរិក កាលពញរឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ បេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើន ក្នុងសមរភូមិប្រជាធិបតេយ្យ

គោលដៅនៃបេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើនលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដើម្បីឱ្យបក្សមានឱកាសបន្តបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន ៤ ជាអាទិ៍៖ ទី១. រៀបចំកម្លាំងតាម រយៈការពង្រឹងរចនាម្ព័ន្ធ-អង្គការចាត់តាំង និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់, ទី២. ហ្វឹកហ្វឺនបំប៉នស្មារតីជាប្រចាំ តាមរយៈការ អប់រំបណ្តុះបណ្តាល និងថែទាំសតិអារម្មណ៍, ទី៣. បំពាក់មធ្យោបាយ-សម្ភារ តាមរយៈការចែករំលែកជួយគ្នាតាមគ្រប់លទ្ធភាពពីលើដល់ក្រោម និង ទី៤. រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការវិភាគក្តាប់សភាព ការណ៍ឱ្យបានសុក្រឹត និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត ម៉ាណែត ៖ កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ៖ ការកែច្បាប់ស្តីពីការបោះឆ្នោត ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងអង្គប្រជុំបូក សរុបរបាយការណ៍​ប្រចាំ ​អាណត្តិទី៦ របស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែ ទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ តម្លៃជិត២៥០លានដុល្លារ ដាក់ឱ្យដំណើរការហើយ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលសាងសងឡើងក្នុងតម្លៃប្រមាណ ២៤៧លានដុល្លារអាមេរិក បានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋសភាទទួលយក សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀត មកពិនិត្យសិក្សា

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ទិសស្លោក “អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង” គឺជាមាគ៌ាសំខាន់ ក្នុងការអភិវឌ្ឍប្រទេស  

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ទិសស្លោក “អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង” គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលមានគោលដៅធ្វើឱ្យប្រជាជនមានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព, ជីវភាព, សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន ។

ហង្ស សូរិយាន់ នៅតែពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីផ្សេងៗ និងត្រៀមចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មី ! 

អស់ពេលជាច្រើនខែមកហើយដែលរឿងរ៉ាវរវាង ហង្ស សូរិយាន់ និងក្រុមហ៊ុម មហាហង្ស នៅតែមិនទាន់ដោះស្រាយចប់ ដោយសារ ហង្ស សូរិយាន់ មិនព្រមយក ឆៀង និង មកុដ ទៅសងដល់ក្រុមហ៊ុន នេះវិញ ជាក់ស្តែង ហង្ស សូរិយា នៅតែបន្តពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីនានាដោយគ្មានការញញើតឡើយ ។ 

៥ ឆ្នាំក្រោយវះកាត់ប្តូរក្រលៀនតើសុខភាព យូ ឌីស្កូ ប្រែប្រួលកម្រិតណា ? 

មកទល់ពេលនេះមានរយៈពេល ៥ ឆ្នាំហើយដែលតារាសម្តែងលោក យូ ឌីស្កូ វះកាត់ប្តូរក្រលៀន ហើយបានបន្តជីវិតក្នុងវិថីសិល្បៈឡើងវិញ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។

របួសជើងឆ្វេង​ជិត ២ ខែហើយ ស៊ីន យូប៊ីន នៅតែដើរមិនទាន់ស្រួលធ្វើឱ្យនាងព្រួយបារម្ភជាខ្លាំង ព្រោះត្រូវត្រៀមចេញទៅកម្មវិធីធំមួយក្នុងពេលឆាប់ៗ ! 

ថ្វីដ្បិតតែទស្សនិកជនបានឃើញរូបភាពស្អាតៗរបស់កញ្ញា ស៊ីន យូប៊ីន បង្ហោះនៅលើផេករបស់នាងជាហូរហែ ប៉ុន្តែធាតុពិតជើងរបស់នាងនៅពុំទាន់ធូរស្រាលនៅឡើយទេ រហូតធ្វើឱ្យនាងមាន ការព្រួយបារម្ភជាខ្លាំង និងព្យាយាមជួបគ្រូពេទ្យតាមការណាត់មិនដែលខាន ពីព្រោះឆាប់ៗខាង មុខនេះ នាងត្រៀមនឹងចេញទៅចូលរួមកម្មវិធីធំមួយផ្សេងទៀត ។