លោក សូ ណារ៉ូ ត្រឡប់មកប្រទេសកំណើត ក្រោយខកខាន១១ឆ្នាំ នឹងត្រៀមធ្វើសន្និសីទសារព័ត៌មាន

បន្ទាប់ពីខកខាន មកកាន់ប្រទេស អស់រយៈពេល ១១ឆ្នាំ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នឹងធ្វើដំណើរមាតុភូមិ និវត្តន៍ ទៅដល់ព្រលានយន្តហោះភ្នំពេញនាថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២៣។

ក្រសួងសារធារណការ ប្រគល់ថវិកា​៨០០​លាន​រៀល​ពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន ដល់​មន្ទីរ​ពេទ្យ​ធំៗ​ចំនួន​២

ថវិកាចំនួន ៨០០លានរៀល ដែលក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានពីការប្រារព្វពិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ត្រូវបានផ្ដល់ជូនរួចរាល់ដល់មន្ទីរពេទ្យធំៗចំនួន២​ គឺមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។ កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមន្ទីពេទ្យទាំងពីរ។

មិនឱ្យចាញ់មិត្តភក្តិ អតីតបវរកញ្ញាចក្រវាឡ កម្ពុជា ២០២០ រ៉េត សារីតា ត្រៀមដឹកដៃមិត្តប្រុសចូលរោងការនៅបំណាច់ឆ្នាំនេះ !

មិត្តភក្តិជាច្រើនបានរៀបការជាបន្តបន្ទាប់ ធ្វើឱ្យតារាស្រី រ៉េត សារីតា នៅមិនសុខទេ នាងត្រៀមនឹងរៀបចំពិធីមង្គលការរបស់ខ្លួនឱ្យផ្អើលពិភពសិល្បៈនៅបំណាច់ឆ្នាំ ២០២៣ ខាងមុខនេះ ។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ដើម្បីគណបក្សឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ សូមយុវជនបន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ក្នុងពិធីសំណេះ សំណាលជាមួយក្រុមការងារ យុវជន គណបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ថា ដើម្បីចូលរួមជាមួយគណបក្ស ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ និងក្តីសង្ឃឹមសម្រាប់ប្រទេសជាតិយើង, សូមក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់-គ្រប់ផ្នែក បន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣ គឺ៖ ទី១. ការពារបក្ស ការពារសមិទ្ធផលរបស់ និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ ដោយ, ទី២. វាយបកឆ្លើតបចំពោះការចោទ ប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយមដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និង ទី៣. វាយលុកតាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ។

ដាវីកា សុខចិត្តដកខ្លួនពីបេក្ខភាព Miss Universe Cambodia 2023 ដើម្បីទទួលតំណែង Miss Fabulous Cambodia 2023 បន្ទាប់ពី កក្កដា សុភ័ណ្ឌ គ្រងតំណែងនេះបាន ១២ ថ្ងៃ 

រឿងរ៉ាវ កក្កដា សុភ័ណ្ឌ ត្រូវបានក្រុមហ៊ុនដកតំណែងពីកម្មវិធី Miss Fabulous Cambodia 2023 ទើបតែបាន ៣ ថ្ងៃប៉ុណ្ណោះស្រាប់តែពេលនេះកញ្ញា ដាវីកា ត្រូវបានប្រកាសនិងជ្រើសរើសតំណាង កម្ពុជា ដើម្បីចូលរួមក្នុងការប្រកួត Miss Fabulous Cambodia 2023 នៅប្រទេស ថៃ នៅបំណាច់ខែតុលាខាងមុខ ប៉ុន្តែមុននឹងទទួលតំណែងនេះ ដាវីកា ក៏ជាបេក្ខភាពក្នុងកម្មវិធី Miss Universe Cambodia 2023 ផងដែរ ។ 

កម្ពុជា រំពឹងថាពេញមួយឆ្នាំ២០២៣នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៤លាននាក់

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ ខណៈរយៈពេល៥ខែដើមឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជាទៅហើយ។

រដ្ឋសភាពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត នៅចុងសប្តាហ៍នេះ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃ យ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងបញ្ជាក់ ក្នុងពិធីសំណេះ សំណាលជាមួយក្រុមការងារយុវជន គណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ ។

រកទ្រនំថ្មីជ្រកកោណមិនទាន់បាន សុខ ស្រីនាង ជះលុយរាប់ម៉ឺនដុល្លារដើរលេងក្រៅប្រទេសអស់ខ្វល់អ្វីទាំងអស់ 

បន្ទាប់ពីតារាស្រី សុខ ស្រីនាង បានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់របស់ខ្លួន បានធ្វើឱ្យជីវិតនាងស្ងាត់ឈឹងពីវិស័យចម្រៀង ដោយនាងបានចំណាយពេលវេលាហ៊ឹហារទៅលើការដើរកម្សាន្តនៅក្រៅប្រទេស និងទិញសម្ភារៈប្រ៊េនថ្លៃៗដោយមិនខ្វល់ពីអ្វីទាំងអស់ ។ តើតារាស្រីរូបនេះនឹងបញ្ចប់ ជីវិតសិល្បៈរបស់ខ្លួនត្រឹមនេះឬយ៉ាងណា ? 

បាត់ចិញ្ចៀនពេជ្រជាង ២ ម៉ឺនដុល្លារដែលជាកម្លាំងញើសឈាមខំរកជាយូរធ្វើឱ្យ ណា សាឌី មានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ !

ប៉ុន្មានថ្ងៃចុងក្រោយនេះពិធីការិនី ណា សាឌី មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារមានរឿងមួយចំនួនបានកើតឡើងចំពោះនាងជា បន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ ពិធីការិនីរូបនេះបានទម្លាយអាថ៌កំបាំងមួយដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តនាងយ៉ាងធ្ងន់ធ្ងរ ព្រោះតែមនុស្សជំនិត របស់ខ្លួនបានយកចិញ្ចៀន ពេជ្រតម្លៃជាង ២ ម៉ឺនដុល្លារ ព្រមទាំងធ្វើឱ្យនាងអស់ទំនុកចិត្ត  ។