កៀកថ្ងៃឡើងយន្តហោះទៅប្រកួត Miss Supranational គូស្នេហ៍ លីវ ជីលី ផ្តល់កម្លាំងចិត្តខ្លាំងរហូតទប់ទឹកភ្នែកមិនជាប់

នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៣ នេះ កញ្ញា លីវ ជីលី នឹងឡើងយន្តហោះចេញទៅប្រកួតក្នុងកម្មវិធី Miss Supranational នៅប្រទេស ប៉ូឡូញ រួមជាមួយបុរសសង្ហារ សិលា ផងដែរ ។

ពពោះកូនទី២ តូតា កាន់តែស្ងាត់ពីសិល្បៈទៅសំងំកើបលុយលើអាជីវកម្មលក់គ្រឿងអលង្ការ

ចាប់តាំងពីរៀបការរួចតារាសម្តែង និង បង្ហាញម៉ូដ តូតា បានបាត់មុខឈឹងពីឆាកសម្តែង និង អាជីពបង្ហាញម៉ូដ ពីព្រោះនាងបានយកកូភ្លាមៗបន្ទាប់ពីរៀបការរួច ។

គម្រោងកំពង់ផែទេសចរណ៍ និងទំនិញរាយ ដាក់ឲ្យប្រើប្រាស់តម្លៃជិត ១៣ពាន់លានរៀល

កំពង់ផែថ្មី លើទឹកដីកោះកុងបានបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៣ ខែមិថុនានេះ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត 

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ថា “ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបាន និងកំពុងរស់នៅក្នុងសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ខ្ញុំសូមប្រកាសគាំទ្រចំពោះការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោតនេះ ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ”។

សម្ដេចក្រឡាហោម អះអះអាងថា ការវិសោធនកម្មច្បាប់ បោះឆ្នោតនឹងក្លាយជាមូលដ្ឋានគតិយុត្តិមួយដ៏រឹងមាំក្នុងការលើក ស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ

នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនានេះ សេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត រួម មានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះទាំងស្រុង ដោយសំឡេង១១១ លើ១១១សំឡេង។

គ្រួសារមហាសេដ្ឋីអង់គ្លេស រិះគន់ក្រុមហ៊ុន OceanGate សម្រាប់ការជូនដំណឹង “យឺតយ៉ាវ” 

ក្រុមគ្រួសារមហាសេដ្ឋីអង់គ្លេស Hamish Harding ដែល​កំពុង​ជាប់នៅក្នុង​នាវា​មុជទឹក Titan នៅ​មហាសមុទ្រអាត្លង់ទិក បានធ្វើការរិះគន់ទៅកាន់ក្រុមហ៊ុន OceanGate ចំពោះការជូនដំណឹង​យឺតយ៉ាវ​ពីការបាត់ដំណឹង​នៃនាវា​មួយនេះ ពោលបាត់ខ្លួន ៨ម៉ោង ទើបរាយការណ៍ជូន​ឆ្នាំសមុទ្រអាមេរិក។ 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ អតីតកាល អាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង។

រដ្ឋសភា សម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត សំឡេងគាំទ្រ១១១សំឡេង

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាង ច្បាប់ចំនួន៦ផ្សេងទៀត។

ព្រឹកនេះ រដ្ឋសភា ពិនិត្យនិងអនុម័ត សេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋសភា បានលើកយក សេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ពិនិត្យ និងពិភាក្សា ដើម្បីអនុម័ត។

អាវុធហត្ថភ្នំពេញ បង្ក្រាបបណ្តាញក្រុមHacker មួយក្រុម ដែល Hack ចូល Telegram ជាច្រើនដើម្បីឆបោកប្រាក់

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។