លីវ ជីលី បង្ហើបពីគោលបំណងធំ៣ត្រូវធ្វើ បន្ទាប់ពីចប់ការប្រកួតនៅប្រទេស ប៉ូឡូញ

កញ្ញា លីវ ជីលី បានបង្ហាញគោលបំណងធំៗចំនួន ៣ ដែលត្រូវធ្វើ បន្ទាប់ពីចប់ការប្រកួតនៅប្រទេស ប៉ូឡូញ រយៈពេល ២០ ថ្ងៃ ក្នុងកម្មវិធី Miss Supranational ។ 

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព ៥០០នាក់ទៅកាន់តំបន់ព្រំដែនត្រៀមបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក

ភ្លាមៗ បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំបញ្ចេញកម្លាំង ទ័ពចំនួន ៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ណែនាំលោក សូ ណារ៉ូ ពិនិត្យមើលស្ថានភាពពិតនៅកម្ពុជា ហើយប្រាប់ទៅពលរដ្ឋនៅក្រៅប្រទេសបានដឹងផង

ថ្លែងចំពោះមុខកម្មករ-និយោជិតរាប់ម៉ឺននាក់ និងភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាលជាមួយកម្មករ នៅក្រុងច្បារមន ខេត្តកំពង់​ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យលោក សូ ណារ៉ូ ដែលទើបត្រឡប់មកពីប្រទេសអាមេរិកវិញ ក្រោយពីចាកចេញពីប្រទេសកម្ពុជាអស់រយៈ ពេល ១១ឆ្នាំកន្លងមក ពិនិត្យមើលស្ថាន ភាពពិត ហើយនិយាយការពិតពីកម្ពុជា ប្រាប់ទៅប្រជាពល រដ្ឋនៅបរទេសបានដឹងផង។

សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាដាច់ណាត់ឱ្យបាញ់ទម្លាក់ដ្រូន ដែលបានហោះចូលទឹកដីកម្ពុជា 

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឱ្យកំលាំងរដ្ឋមន្រ្តីក្រសួងការពារជាតិ បញ្ចេញកំលាំង៥០០នាក់ ជាមួយអាវុធ២០០ដើម ដើម្បីពង្រាយ គ្រប់ច្រកល្ហក សម្រាប់ការបាញ់ ទម្លាក់ដ្រូន ជាច្រើន ដែលបានហោះចូលទឹកដីកម្ពុជា  តាមព្រំដែនខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តក្រចេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ ដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា ៖ លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក ក៏ដូចជាគ្រប់ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្រច្រើន និងអាចដឹកនាំរាជរដ្ឋាភិបាល គឺដោយសារម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។

ក្រុមសិល្បករ អំពាវនាវដល់សប្បុរសជនឲ្យជួយដល់តារាសម្តែង អេង វ៉ាណង ដែលព្យាបាលជំងឺមហារីក 

បន្ទាប់ពីអស់លទ្ធភាពក្នុងការរកប្រាក់ដើម្បីព្យាបាលជំងឺមហារីកសុដន់ ដែលបានធ្វើទុក្ខរុំារ៉ៃអស់ជាច្រើនខែ បានធ្វើឱ្យតារាសម្តែង អេង វ៉ាណង ធ្លាក់ខ្លួនខ្លាំង រហូតដាច់ចិត្តសុំជំនួយពីមិត្តសិល្បករទាំងក្នុងនិងក្រៅប្រទេស និងសប្បុរស. ជននានា ដែលពេលនេះមានមិត្តសិល្បករជាច្រើនកំពុងអំពាវនាវ ឱ្យសប្បុរសជនទាំងអស់ជួយដល់តារាសម្តែងរូបនេះទៅតាមលទ្ធភាពដែលខ្លួនមាន ។ 

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបសំណេះសំណាល ជាមួយសកម្មជនអ្នកគាំទ្រ ជាង១៥០០នាក់ នៅ ខេត្តបន្ទាយមានជ័យ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងជួបសំណេះសំណាល ជាមួយ សហជីវិន សហជីវិនី សកម្មជនគាំទ្រ ប្រមាណជាង ១៥០០នាក់ ស្ថិតឃុំតាផូ ស្រុកស្វាយចេក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

យុវជនក្រីក្រ ១.៥ លាននាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចាប់ពីខែសីហាតទៅ

យុវជនក្រីក្រ និងងាយរងគ្រោះចំនួន ១.៥ លាននាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនានា ចាប់ពីខែ សីហា ឆ្នាំ២០២៣ នេះតទៅ។

កៀកថ្ងៃឡើងយន្តហោះទៅប្រកួត Miss Supranational គូស្នេហ៍ លីវ ជីលី ផ្តល់កម្លាំងចិត្តខ្លាំងរហូតទប់ទឹកភ្នែកមិនជាប់

នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៣ នេះ កញ្ញា លីវ ជីលី នឹងឡើងយន្តហោះចេញទៅប្រកួតក្នុងកម្មវិធី Miss Supranational នៅប្រទេស ប៉ូឡូញ រួមជាមួយបុរសសង្ហារ សិលា ផងដែរ ។

ពពោះកូនទី២ តូតា កាន់តែស្ងាត់ពីសិល្បៈទៅសំងំកើបលុយលើអាជីវកម្មលក់គ្រឿងអលង្ការ

ចាប់តាំងពីរៀបការរួចតារាសម្តែង និង បង្ហាញម៉ូដ តូតា បានបាត់មុខឈឹងពីឆាកសម្តែង និង អាជីពបង្ហាញម៉ូដ ពីព្រោះនាងបានយកកូភ្លាមៗបន្ទាប់ពីរៀបការរួច ។