នាយកដ្ឋានកណ្តាលសន្តិសុខ ស្នើឲ្យប្រយ័ត្នការពារខ្លួនកុំឲ្យរងគ្រោះដោយសារកម្ចី និងការចងការខុសច្បាប់

នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កេតឃើញថា ក្នុងរយៈកាលចុងក្រោយនេះ សមត្ថកិច្ចបានសង្កេតឃើញមានកំណើនប្រជាពលរដ្ឋរាយការណ៍អំពី ករណី ការផ្ដល់កម្ចីចងការប្រាក់ ដែលមានអ្នក​​​ចុះផ្សព្វផ្សាយតាមផ្ទះ, តូបលក់ដូរ, ការដើរចែក និងដាក់ខិតប័ណ្ណតាមយានយន្ត, ទ្វារ ឬរបងផ្ទះ និងការបង្ហោះ​អនឡាញ ជាដើម។

មន្រ្តីនគរបាលម្នាក់ជិះ Ford ដកកាំភ្លើងខ្លីបាញ់រះ៥គ្រាប់ដល់សមត្ថកិច្ចគយ ត្រូវបានចាប់ឃាត់ខ្លួនហើយ

មន្ត្រីនគរបាលមួយរូប ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ដោយកំពុងបន្តនីតិវិធីកសាងសំណុំរឿង និងគ្រោងនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវហើយ នៅថ្ងៃទី៤ ខែកក្កដានេះហើយ។

ទីបំផុត ស៊ីន យូប៊ីន សម្រេចបំណងធំទី ៣ ដោយទទួលបានពានរង្វាន់តារាសម្តែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំនៅប្រទេស ថៃ

ទើបតែបង្ហាញមុខនៅលើឆាកអន្តរជាតិធំ ២ មិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ០៣ ខែ កក្កដា នេះ តារាស្រីដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ តារាសម្តែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ ផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 ប្រទេស ថៃ នេះជាកម្មវិធីទី ៣ ហើយសម្រាប់តារាស្រីរូបនេះបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ។

វ័យជាង ៣០ ឆ្នាំហើយ នៅ ដាណា ប្រឹងតាមរកក្តីស្រមៃ រហូតមិនហ៊ានដឹកដៃគូស្នេហ៍៦ ឆ្នាំចូលរោងការ

ចូលវ័យជាង ៣០ ឆ្នាំហើយ តារាសម្តែង និង ចម្រៀង នៅ ដាណា នៅតែមិនទាន់​ដឹកដៃគូស្នេហ៍បរទេសខ្លួនចូលរោងការទៀត ដោយនាងបាននិយាយថា រឿង​រៀបការមិនសំខាន់ ព្រោះចង់បំពេញ​ក្តីស្រមៃខ្លួនជាមុនសិន ។

កូន ខ្មែរ  កាត់ រុស្សី ឌៀប សូហ្វៀរ៉ា រងចាំធំពេញវ័យសិន មុននឹងដាក់ពាក្យប្រលងបវរកញ្ញាលំដាប់ពិភពលោកជាបន្តទៀត  

ឌៀប សូហ្វៀរ៉ា បវរកញ្ញាលំដាប់រងទី ២ ក្នុងកម្មវិធី Little Miss Junior Idol 2023 កំពុងប្រឹងប្រែងហ្វឹតហាត់ ពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លា ដើម្បី​រងចាំដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រលង​បវរកញ្ញាលំដាប់ពិភពលោកនានា …។

តារាសម្តែងកូនកាត់ ខ្មែរ -អាល្លឺម៉ង ម៉ៃយ៉ា បង្ហាញថាខ្លួនកំពុងមានផ្ទៃពោះ ៧ ខែជាមួយគូស្នេហ៍ភេទដូចគ្នា ដើម្បីបញ្ចប់រឿងរ៉ាវបែកបាក់ !

ក្រោយពីមានរឿងចម្រុងចម្រាស់រវាងតារាសម្តែង ម៉ៃយ៉ា និងគូស្នេហ៍ដូចគ្នារបស់ខ្លួនមួយរយៈពេលមក ស្រាប់តែពេលនេះតារាស្រីរូបនេះបានបញ្ចេញរូបក្បាលពោះ ក្នុងខណៈដែលនាងកំពុងពពោះកូនក្នុងផ្ទៃ ៧ ខែ ជាមួយគូស្នេហ៍ ភេទដូចគ្នារបស់ខ្លួន ដែលបានស្រឡាញ់គ្នាអស់ពេល ៤ ឆ្នាំ ។

ស្ងាត់​រឿង​រៀបការ​ វណ្ណៈ បូរមី ត្រៀម​បង្ហាញ​ស្នាដៃ​ធំៗ​ធ្វើ​ឱ្យ​កក្រើក​ឆាក​សិល្បៈ​ជា​ថ្មី

បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហារវ័យក្មេងជាជនជនបរទេសម្នាក់មក បានធ្វើឱ្យតារាសម្តែង វណ្ណៈ បូរមី បាត់មុខឈឹងពីឆាកសម្តែង និង បង្ហាញម៉ូដ ដោយឡែកថ្មីៗនេះស្រាប់តែនាងបានលេចមុខក្នុងភាពយន្តថ្មីមួយ ធ្វើមហាជនមានការចាប់អារម្មណ៍ខ្លាំង ជាពិសេស វណ្ណៈ បូរមី ត្រៀមនឹងបង្ហាញស្នាដៃធំៗជាច្រើនធ្វើឱ្យកក្រើកឆាកសិល្បៈជាថ្មីម្តងទៀត ។

ផ្អាកការងារសិល្បៈច្រើនឆ្នាំ ភិន សុដាលីស ប្រឹងរកលុយសម្រាប់ដើរលេងក្រៅប្រទេសដើម្បីសាកថ្មជីវត ជាងគិតគូរឿងរៀបការ

ពេលនេះ ភិន សុដាលីស បានផ្អាកពីការងារសម្តែងទាំងស្រុង ដើម្បីងាកទៅពង្រឹងការងាររកស៊ីរបស់ខ្លួនវិញ ក្នុងមួយឆ្នាំៗនាងចំណាយប្រាក់ផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារចេញទៅកម្សាន្តនៅប្រទេសធំៗ ដើម្បីសាកថ្មជីវិត ច្រើនជាងគិតគូពីរឿងរៀបការគូស្រករថ្មី ។

គណបក្ស ហ៊្វុនស៊ិនប៉ិច នឹងប្រមូលផ្តុំអ្នកគាំទ្រជាង៥០០០នាក់ ចេញឃោសនា នៅថ្ងៃស្អែក

គណបក្សហ៊្វុនស៊ិនប៉ិច នឹងប្រមូលផ្តុំ សមាជិកសមាជិកា អ្នកគាំទ្រ ប្រមាណជាង ៥០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ទ្រង់ទ្រាយធំ ក្នុងរាជធានីភ្នំពេញ នៅព្រឹកអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ ដោយជួបជុំគ្នានៅទីស្នាក់ការកណ្តាល ផ្លូវសម្តេចប៉ាន់(លេខ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តារាកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា ត្រូវបានគូស្នេហ៍ភេទដូចគ្នាហាមមិនឱ្យថតរឿង 

ចាប់តាំងពីប្រកាសបើកចំហរពីទំនាក់ទំនងស្នេហារវាងតារាកូនកាត់ ខ្មែរ អាល្លឺម៉ង និងគូស្នេហ៍ដែលមានភេទដូចគ្នាមក បានធ្វើឱ្យ ម៉ៃយ៉ា កាន់ តែឃ្លាតឆ្ងាយពីឆាកសម្តែង ភាគច្រើននាងទទួលថតតែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ ។