ពពោះ​ជិត​គ្រប់​ខែ​ហើយ​ គង់ ច័ន្ទរដ្ឋា នៅ​តែ​ប្រឹង​ឡើង​ឆាក​រក​លុយ​មិន​ទុក​ពេល​ទំនេរ

គួរឱ្យសរសើរតារាចម្រៀង គង់ ច័ន្ទរដ្ឋា មែន ពពោះជិតគ្រប់ខែហើយ​នៅតែប្រឹងឡើងឆាកច្រៀងរាំ រកលុយមិនទុកពេលវេលាចោលឥតប្រយោជន៍ឡើយ ។

វិស័យឧស្សាហកម្មកម្ពុជា រំពឹងថានឹងមានកំណើន៣៩ភាគរយក្នុងឆ្នាំនេះ

វិស័យឧស្សាហកម្មនៅកម្ពុជា រំពឹងថា នឹងមានកំណើនរហូតដល់៣៩ភាគរយ នៅក្នុងឆ្នាំ២០២៣ នេះ ទស្របពេលដែលគម្រោងវិនិយោគថ្មីៗបន្ថែមទៀតនៅលើវិស័យបច្ចេកវិទ្យានិងវិស័យធនធានរ៉ែ នៅក្រោយដំណើរការបោះឆ្នោតខាងមុខនេះ ។

កម្ពុជាឈរខ្ពស់ជាងចិន និងថៃ ជាប្រទេសមានសន្តិភាពបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

កាលពីពេលថ្មីៗនេះ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពនៃប្រទេសអូស្ត្រាលី បានបញ្ចេញនូវ​បញ្ជីឈ្មោះ​ប្រទេស​មានស្ថានភាពសន្តិភាពបំផុតលើលោក ចំនួន ១៦៣ប្រទេស។

ត្រឹម៦ខែ ឆ្នាំ២០២៣៖ កម្ពុជា រកចំណូលបានជិត២៣០លានដុល្លារ ពីការនាំចេញអង្ករ

សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃដើមឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។ 

ឆមាសទី១ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិមកលេងកម្ពុជាមានជាង ២លាននាក់

ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន១១.១លាននាក់។ 

ឯកឧត្តម ហ៊ុន ម៉ាណែត បង្ហាញសាវតារូបភាព ៣សន្លឹកកាលរៀននៅអាមេរិកសាលា West Point

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន និងជាអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញមកពីខាងគណបក្សប្រជាជនកម្ពុជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចែកចាយរូបភាពអនុស្សាវរីយ៍រំឭកកាលរៀនបណ្ឌិតសភាយោធានៅសហរដ្ឋ អាមេ រិក ដោយបង្ហាញពីក្បួនលោតឆ័ត្រយោងពីលើអាកាស។

នូ ឧសភា ប្រកាសថាក្តែងៗថាស្រឡាញ់នារី ដើម្បីបញ្ចប់មន្ទិលរឿងស្នេហាភេទដូចគ្នា

ក្រោយពីបុរសសង្ហារ នូ ឧសភា បាន វិល ត្រឡប់មកស្និទ្ធស្នាលជាមួយមិត្តភក្តិប្រុសៗរបស់ខ្លួនឡើងវិញ ស្រាប់តែធ្វើឱ្យមហាជនជាច្រើនគិតថា លោក នូ ឧសភា ពិតជាស្រឡាញ់ស្នេហ៍ភេទដូចគ្នា ដូចជាតារាមួយចំនួនដែរ ។

ទោះបីជារដូវវស្សាតែ រ៉ាប៊ី សម្រុកកើបលុយមិនហ៊ាន​ឈប់​សម្រាក

តាំងពីចូលរដូវភ្លៀងមក សិល្បករសិល្បការិនីគ្រប់ផ្នែកសុទ្ធតែរយាលពីការងារសម្តែង និងច្រៀង ដោយឡែកតារាចម្រៀង រ៉ាប៊ឺ វិញបែរជាមមាញឹកខ្លាំងនៅក្នុងការកើបលុយពីអាជីពរបស់ខ្លួនរហូតរកពេលសម្រាកគ្មាន  ។

សភាថៃកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នាថ្ងៃទី ១៣ ខែកក្កដា

សេចក្ដីប្រកាសមួយនេះ ធ្វើឡើងបន្ទាប់ពីលោក Wan Noor ត្រូវបានតែងតាំងជាប្រធានសភា​ថៃថ្មី ខណៈតួនាទី​មួយ​នេះ​អាចឲ្យ​លោក ​អំពាវនាវ​ឲ្យ​មាន​ការ​អង្គុយ​រួម​នៃ​សភា​ទ្វេភាគី​របស់​ប្រទេស​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បន្ទាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ CNA។

ល្បិចឆបោកតាមទូរស័ព្ទដដែលៗបោកប្រាក់ជនរងគ្រោះបានជាហូរហែរ! តែគេចមិនរួចពីសំណាញ់ច្បាប់

កងរាជអាវុធហត្ថភ្នំពេញ បានឲ្យដឹងថា កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជន ធ្វើជាមានចិត្តចង់ ជួយ ជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើ វត្ថុមានតម្លៃ ឬថវិកា ឲ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។