គម្រោងសង់អគាររដ្ឋបាល និងផ្លូវច្រកព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន) សម្រេចជាង៨៥%

គិតត្រឹមថ្ងៃ១៧ ខែកក្កនេះ អគាររដ្ឋបាលនៃច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រចការសាងសង់បានជាង ៨៥ ភាគរយហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសារធារណការ និងដឹកជញ្ជូន។

អ្នកលេងគុនខ្មែរ២រូប ប្រកួតឈ្នះកីឡាករបរទេសដណ្តើមទឹកប្រាក់ជិត ៣០លានរៀលដូចគ្នា

អ្នក​លេង​គុន​ខ្មែរ ព្រំ សំណាង និង ធឿន ធារ៉ា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​ជិត​​៣០​លាន​រៀល​​​ដូច​គ្នា​ពី​​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក«តេសជោ សន្តិភាព»​កាល​ពី​យប់​​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣​ នៅ​សង្វៀន​ថោន។

ទស្សនៈ៖ កសិករទិញកូនជ្រូកពីគេមកចិញ្ចឹមចៀសមិនផុតពីការខាតបង់និងជំពាក់បំណុលធនាគារ

ស្ថិតនៅក្នុងកាលៈទេសៈតម្លៃជ្រូករស់នៅក្រោមថ្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម មានការលើក ឡើងថាកសិករទិញកូនជ្រូកពីគេយកមកចិញ្ចឹមចាប់ពី៣០ក្បាលឡើងទៅចៀសមិនផុតពីការខាត បង់ប្រាក់ ហើយឈានទៅដល់ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារថែមទៀតផង។

ពន្ធដារ ប្រមូលចំណូលចូលជាតិបានជិត៣ពាន់លានដុល្លារ ត្រឹម៦ខែ ឆ្នាំ២០២៣

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជិត៣ពាន់លានដុល្លារ (ប្រមាណជា ២ ០៧២.៣៩ លានដុល្លារ) ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ។

បេក្ខភាព Miss Grand Cambodia 2023  អូ ដាវី ជួបឧបទេវហេតុត្រូវឆ្កែខាំរបួសជើងធ្ងន់ធ្ងរចូលពេទ្យភ្លាមៗ ធ្វើឱ្យនាងព្រួយបារម្ភរឿងប្រកួត !

បេក្ខភាព Miss Grand Cambodia 2023 កញ្ញា អូ ដាវី បានជួបឧបទេវហេតុមួយក្នុងអំឡុងពេលបំពេញបេសកម្មការងាររបស់ខ្លួននៅខេត្ត សៀមរាប រហូតធ្វើឱ្យនាងរបួសជើងធ្ងន់ធ្ងរត្រូវចូលពេទ្យភ្លាមៗ ។

គណបក្សឆ្ពោះទៅមុខ ព្យាយាមប្ដឹងកាត់បន្ថយអំណាចព្រឹទ្ធសភា ក្រោយ Pita មិនអាចក្លាយជានាយករដ្ឋមន្ត្រីថៃ

គណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះសំឡេងឆ្នោតច្រើនជាងគេ អំឡុងការបោះឆ្នោតជាសកល កាលពីពេលថ្មីៗនេះកន្លងទៅ បានធ្វើការបញ្ជូនសេចក្តីព្រាងច្បាប់មួយ ដើម្បីព្យាយាមកាត់បន្ថយអំណាចរបស់ព្រឹទ្ធសភា ក្នុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពោលគឺក្រោយពីមេដឹកនាំរបស់ខ្លួន មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីការប្រជុំសភារួមគ្នា កាលពីម្សិលមិញ។ នេះបើតាមការចុះផ្សាយពី CNA ។

ឥណ្ឌា ចុះMOU ទិញយន្ត​ហោះ​ចម្បាំងតម្លៃពាន់លានដុល្លារ​​ជាមួយបារាំង

កាលពីថ្ងៃទី ១៣ ខែកក្កដានេះ រដ្ឋាភិបាលឥណ្ឌាបានប្រកាសពីកិច្ចព្រមព្រៀងថ្មីជាមួយនឹងបារាំង ដែលមានតម្លៃរហូតដល់រាប់សិបពាន់លានដុល្លារ ទាក់ទងនឹងការទិញយន្តហោះចម្បាំង។

ក្រសួងពាណិជ្ជកម្ម ប្រាប់ឱ្យសហគ្រាសនិងក្រុមហ៊ុនបរទេសទាំងអស់ អាចស្នើសុំអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្ម កាលរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានសេចក្ដីជូនដំណឹងដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស អាចធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាន។

ខេត្តព្រះសីហនុមានក្រុមហ៊ុនបណ្តាក់ទុនបង្កើតរោងចក្រផលិតអគ្គិសនីប្រើថាមពលធ្យូងថ្មចំនួន៣

ស្របពេលតម្រូវការនាំចូលធ្យូងថ្មក្នុងឆ្នាំ ២០២២ មានទឹកប្រាក់ជាង៥៥៤លានដុល្លារនិងនៅប៉ុន្មានខែដើមឆ្នំា២០២៣មានទឹកប្រាក់ជាង២៧៩លានដុល្លារ បច្ចុប្បន្នខេត្តព្រះសីហនុមានក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើរោងចក្រផលិតអគ្គិសនីប្រើដោយថាមពលធ្យូងថ្មមានចំនួន៣ ក្នុងនោះមានក្រុមហ៊ុន Cambodian Energy Limited(CEL) ផលិតថាមពលអគ្គិសនីបាន ២៣៥មេហ្គាវ៉ាត់,ក្រុមហ៊ុន C.I.I.D.G Erdos Hongjun Electric Power Co., Ltd ផលិតថាមពលអគ្គិសនីបាន១៣៥មេហ្គាវ៉ាត់និងក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltdផលិតថាមពលអគ្គិសនីបាន៧០០មេហ្គាវ៉ាត់។

សម្តេចតេជោ ហ៊ុន សែន ផ្តាំក្រុមប្រឆាំងជ្រុលនិយមគប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ល្ងាចម្សិលម៉ិញសម្តេចបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុល និយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើ ប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាម វិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។