ប៉ាង សុខឿន ជនដែលឆ្កែមិនទាំងមើលមុខផង មកតាំងខ្លួនជាអ្នកវិភាគអីណា!

ជាទូទៅ បើយើងឮគេនិយាយថា ជនដែលឆ្កែមិនទាំងមើលមុខ ឬឆ្កែមិនទាំងខ្ចីព្រុសដាក់ផង គឺគេចង់សំដៅទៅលើមនុស្សអត់ ប្រយោជន៍ គ្មានចំណេះដឹង មាយាទអន់ អត្តចរិតមិនថ្លៃថ្នូរ និយាយឲ្យខ្លី គឺមនុស្សល្ងង់ ឬឆ្កួតឡប់សតិតែម្តង។

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ក្រុមអ្នកអង្កេតការណ៍អន្តរជាតិបោះឆ្នោតថ្ងៃ២៣កក្កដា ចំនួន ៣៣៣នាក់មកពី ៦៥ប្រទេស

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីបានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣៣៣ នាក់ ដែលបានអញ្ជើញមកពី៦៥ ប្រទេស និងស្ថាប័ន ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងរៀបចំវង់ទស្សនានៅក្រុងអង្គរធំ

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។ 

ក្រុមវារីវប្បករមិនបោះបង់សេចក្តីសង្ឃឹមក្នុងការផលិតត្រីសម្រាប់នាំចេញទៅទីផ្សារចិន

បើទោះបីមុខរបរចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកពិបាករកប្រាក់ចំណេញដូចនាពេលសព្វថ្ងៃ ក្រុមវារីវប្បករឬក្រុមអ្នកចិញ្ចឹមត្រីនៅប្រកាន់ខ្ចប់ដោយមិនបោះបង់សេចក្តីសង្ឃឹមរបស់ខ្លួនក្នុងការផលិតត្រីដើម្បីនាំចេញទៅទីផ្សារប្រទេសចិនឬទីផ្សារផ្សេងទៀតនាពេលខាងមុខ។

អគារមជ្ឍមណ្ឌលទិន្នន័យជាតិ តម្លៃ៣០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

អគារមជ្ឍមណ្ឌលទិន្នន័យជាតិ ដែលប្រើប្រាស់ថវិកាជាតិ​ចំនួន​ប្រមាណជិត ៣០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣ ក្រោមវត្ត មានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រសួងទេសចរណ៍៖ ត្រឹមតែ១សប្ដាហ៍ កម្ពុជា ទទួលបានភ្ញៀវទេសចររហូតជិត៣០ម៉ឺននាក់

ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ត្រឹមតែ១សប្ដាហ៍ នៃចុងសប្ដាហ៍ទី២ខែកក្កដា ដោយគិតចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចររហូតជិត៣០ម៉ឺននាក់។

សារ៉ាយ សក្ខណា តោងកាលិបកូនស្រី និងលែងចង់ទៅរស់នៅ អាមេរិក !

តារាសម្តែង សារ៉ាយ សក្ខណា លែងចង់ទៅរស់ នៅ សហរដ្ឋអាមេរិក ហើយ បើទោះបីជាឪពុកម្តាយក្មេកចង់ឱ្យនាងនាំស្វាមីនិងកូនៗត្រឡប់ មក វិញក្តី ។ 

តារាសម្តែងសិចស៊ី វ៉ាន់ វល័ក្ខ វិលមកសាងកេរ្តិ៍ឈ្មោះវិញក្រោយបាត់មុខជាង ២ ឆ្នាំ 

ថ្មីៗនេះតារាសម្តែង សិចស៊ី វ៉ាន់ វល័ក្ខ បានវិលត្រឡប់មកកាន់វិស័យសម្តែងឡើងវិញហើយ ក្រោយបាត់មុខពីវិស័យនេះអស់ពេលជាង ២ ឆ្នាំ ។ 

ឌួង ហ្សូរីដា មិនទាន់មានស្វាមីផងហេតុអ្វីមិត្តភក្តិជូនពរឱ្យមានកូនឆាប់ទៅវិញ ? 

ពិធីការិនី ឌួង ហ្សូរីដា មានវ័យជិត ៤០ ឆ្នាំហើយ តែនាងមិនរវីរវល់និងរឿងរៀបការសោះ ផ្ទុយទៅវិញនាងរស់នៅម្នាក់ឯងយ៉ាងមានក្តីសុខ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះស្រាប់តែថ្មីៗនេះមានមិត្តភក្តិមួយចំនួនបានជូនពរឱ្យនាងមាន កូនទៅវិញ ។ 

លោក ភីថា តុលាការធម្មនុញ្ញថៃ ប្រកាសព្យួរឈ្មោះពីសមាជិកសភា មុនការបោះឆ្នោតជុំទីពីរ

តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី ១៩ ខែកក្កដានេះ បានប្រកាសព្យួរតំណែងពីសមាជិកសភារបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីប្រជែងការបោះឆ្នោត ដោយ សារតែការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជន។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន The Nation ។