ឈឺចាប់រឿង ២ ផ្ទួនគ្នា អតីត Miss Planet Cambodia 2020 ប៉ុន សុរ៉ាវត្តី ស្បថមិនដាក់ពាក្យប្រកួតក្នុងវិស័យបវរកញ្ញាទៀត 

នៅពេលដែលរំលឹកដល់រឿងប្រកួតក្នុងវិស័យបវរញ្ញាជាថ្មីម្តងទៀត ស្រាប់តែ កញ្ញា ប៉ុន សុរ៉ាវត្តី ដែលជាអតីត  Miss Planet Cambodia 2020 បានប្រកែកដាច់ខាតមិនដាក់ពាក្យចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាសាជាថ្មីម្តងទៀតឡើយ ដោយសារនាងមានអារម្មណ៍ថាឈឺចាប់ខ្លាំង បន្ទាប់ពីខកខានមិនបានទៅប្រកួតនៅលើឆាក អន្តរជាតិ ។ 

ស៊ឹម ស្រីនិច ទទួលស្គាល់ធ្លាប់មានសង្សារតែមិនទាន់មានស្វាមី ព្រោះចង់ទុកពេលថែទាំសុខភាព

តារាសម្តែង ស៊ឹម ស្រីនិច មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានឡើងនៅពេលដែលគ្រប់គ្នានិយាយថា នាងមានស្វាមី និង មានគ្រួសាររួច ដូច្នេះហើយទើបនាងចេញមុខប្រកាសក្តែងៗថា ថា នាងធ្លាប់មានសង្សារ ប៉ុន្តែមិនទាន់មានស្វាមី ដូចពាក្យដែលទស្សនិកជននិយាយឡើយ ដោយ សារនាងចង់ទុកពេលវេលាមើលថែសុខភាពខ្លួន ។

មិនទាន់បានចេញទៅរស់នៅ អាមេរិក តាមស្វាមី ផង ទេព កញ្ញា ក្លាយជាមេម៉ាយកូន ១ ទាំងវ័យក្មេង 

ក្តីសង្ឃឹមចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមី របស់តារាសម្តែង ទេព កញ្ញា បានរលាយអស់ហើយ បន្ទាប់ពីស្វាមីនាងទទួលមរណៈភាពកាលពីប៉ុន្មានថ្ងៃមុននៅ សហរដ្ឋអាមេរិក ដោយបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ ។ 

ក្រសួងបរិស្ថាន ដាក់ឲ្យដំណើរការស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន»

ក្រសួងបរិស្ថាន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ភូមិសាស្ត្រភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

ខួបកំណើតវ័យ ២៣ ឆ្នាំ រចនា រ៉ាវ៉ាឌី លេងម៉ាអស់ដៃ រហូតគូស្នេហ៍សុំរៀបការ ! 

តារាសម្តែង រចនា រ៉ាវ៉ាឌី បានឆ្លងថ្ងៃកំណើតវ័យ ២៣ ឆ្នាំរបស់យ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិ ហើយនាងទទួលបានកាដូពិសេសៗជាច្រើនក្នុងឆ្នាំនេះ ជាពិសេសកាដូធំបំផុតដែលនាងទទួលបាន គឺគូស្នេហ៍អាថ៌កំបាំងនាងបានសុំនាងរៀបការផងដែរ ។ 

ភ្ញៀវទេសចររហូតជាង ២លាន៦៤ម៉ឺននាក់ បានចូលទស្សនាក្នុងតំបន់អង្គរ ត្រឹមរយៈពេល៧ខែ មកនេះ

មន្ទីព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមរយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ ខណៈចំនួននេះ មានការកើនឡើងគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០២២កន្លងទៅ។

ADB ផ្តល់កម្ចី ១០០ លានដុល្លារ លើកិច្ចការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ ខណៈដែលកម្មវិធីនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជនជាដើម។

នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ចាត់ទុកការបោះឆ្នោតនៅកម្ពុជាបានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ

នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជាកាលថ្ងៃទី២៣ ខែកក្កដាកន្លងទៅ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការបោះឆ្នោតនេះបានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ។

ពេលដ៏ខ្លីខាងមុខ មន្រ្តីពន្ធនាគារនឹងមានឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិថ្មី

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួងមហាផ្ទៃ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ។

រងចាំយូរហើយទីបំផុត MV ចម្រៀង « Don’t Compare  » សុវត្ថិ មុនីវណ្ណ ចេញជាផ្លូវការតាមការសំណូមអ្នកគាំទ្រ  

ទីបំផុត MV ចម្រៀង « Don’t Compare » របស់តារាចម្រៀងវ័យក្មេងរូបសង្ហារ សុវត្ថិ មុនីវណ្ណ នៅក្នុងផលិត កម្ម Galaxy Navatra បានចេញជាផ្លូវការហើយ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ ជាមួយនិងបច្ចេកទេសថត និងការសម្តែងដ៏ល្អរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ ពិតជាធ្វើឱ្យមហាជនពេញចិត្តជាខ្លាំង ។