ក្រសួងអប់រំនិងKOICA រួមគ្នាលើកកម្ពស់សមត្ថភាព ICTសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ

ការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការលើក កម្ពស់សមត្ថភាព ICT សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ” នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែនខេត្តកណ្តាលនៅថ្ងៃទី៤ខែសីហានេះ។   

សូមបញ្ឈប់ការចតឡាន និងតុកៗកង់បីអាណាធិបតេយ្យនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតទៀត

ប្រជាពលរដ្ឋស្នើឲ្យអ្នករត់តាក់ស៊ី តុកៗកង់បី និងយានជំនិះសូមបញ្ឈប់ការចតឥតសណ្ដាប់ធ្នាប់តាមសហព័ន្ធរុស្សុីទល់មុខព្រលានយន្តយន្តហោះភ្នំពេញតទៅទៀត។

អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩ ទទួលបានហិរញ្ញប្បទាន ៥៤ លានដុល្លារពីធនាគារ SME

ធនាគារ SME បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩ ដែលទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាមេរិក ឬស្មើនឹង ៣៦% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។

មេទ័ពកម្ពុជា-ថៃ ជួបពិភាក្សាគ្នាជំរុញការពង្រឹងពង្រីកចំណង មិត្តភាពឲ្យកាន់តែល្អប្រសើរឡើង

នៅថ្ងៃទី០៣ ខែសីហានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ធិទិឆ័យ ធៀនថង (Thitichhai Thienthorng) នាយសេនាធិការចម្រុះកងទ័ពភូមិន្ទថៃ ក្នុងឱកាសអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំសេនាធិការជាន់ខ្ពស់ កម្ពុជា-ថៃ លើកទី៧ (The 7th Cambodia – Thailand Senior Staff talk (SST7) ឆ្នាំ២០២៣ ដែលសមភាគីកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ០២-០៥ ខែសីហា ឆ្នាំ ២០២៣នេះ ។  

តារាកំប្លែងនាយ ពែកមី គេងមិនលក់ពីរថ្ងៃហើយក្រោយពីភរិយាចូលពេទ្យសង្រ្គោះក្នុងបន្ទប់ ICU រឿងព្យួសេរ៉ូមសាច់ស 

នៅព្រឹកថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៣ នេះ តារាកំប្លែងនាយ ពែកមី បានទម្លាយរឿងរ៉ាវឈឺចាប់នៅក្នុងចិត្តគេងមិនលក់អស់ជាច្រើនថ្ងៃ បន្ទាប់ពីភរិយាជាទីស្រឡាញ់របស់ខ្លួនចូលពេទ្យសង្រ្គោះបន្ទាប់ បន្ទាប់ពីបានព្យួសេរ៉ូមសាច់សរនៅមណ្ឌលកែសម្ផស្សមួយកន្លែង ។ 

លោក អ៊ុន សិទ្ធា ម្តាយចែកឋានច្រើនឆ្នាំហើយនៅតែមិនដាច់ចិត្តរៀបការមានគ្រួសារ 

តារាសម្តែងរូបសង្ហារ អ៊ុន សិទ្ធា នៅតែមិនដាច់ចិត្តរៀបការមានគ្រួសារ បើទោះបីជាម្តាយរបស់ខ្លួនបានចែកឋានអស់ពេលជាច្រើនឆ្នាំក្តី ។

ថតបទចម្រៀងចប់ភ្លាម លោក ខេម ប្រញាប់ដឹកដៃគូស្នេហ៍ឡើងយន្តហោះទៅ បារាំង ហាក់ដូចជាមានបញ្ហាអ្វី ?

ទើបតែបង្ហោះរូបភាពនិងសកម្មភាពខ្លួនថតបទ ចម្រៀងមិនបានប៉ុន្មានផង ស្រាប់តែលោក ខេម បានបង្ហោះរូបភាពអមដោយសារ ថា លោកទៅ ដល់ប្រទេស បារាំង ហើយ ។

អាណត្តិទី៧នេះ លោក នេត សាវឿន និងលោក ស៊ុន ចាន់ថុល នឹងឡើងកាន់តំណែងឧបនាយករដ្ឋមន្រ្តី

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានប្រកាសថា អគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នឹងត្រូវផ្លាស់ប្ដូរឲ្យទៅ កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី សម្រាប់គណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ 

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់មូលហេតុ ៤ ដែលសម្តេចសម្រេចចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើ ប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវមូលហេតុ ៤ ដែលសម្ដេចសម្រេចចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅពេលដ៏ខ្លីខាងមុខ